កម្លាំងប៉ុស្តិ៍ព្រំដែនកូនភ្នំ ចំនួន៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ខៀវ-ផាត នាយប៉ុស្តិ៍ស្ដីទី សហការជាមួយកម្លាំងយោធាកងអនុសេនាធំគាំទ្រ វរសេនាតូច៥៣៣ ចំនួន៤នាក់ រួមនិងកម្លាំងយោធាកងអនុសេនាធំទី១ វរសេនាតូចលេខ១ ចំនួន៤នាក់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបពិភាក្សាជាមួយភាគីថៃទាហានឈុតខ្មៅថៃកងអនុសេនាធំលេខ១៣០៣ ចំនួន៩នាក់ ដឹកនាំដោយលោកព្រិន្ទបាលឯក វិរ៉ាត់-លឿងអន(មេក្រុម)។ របៀបវារៈពិភាក្សារួមមាន៖ ១-ភាគីទាំង២ស្នើឲ្យមានការជួបពិភាក្សាគ្នាក្នុង១ខែម្ដង។ ២-សុំអនុគ្រោះដល់ប្រជាពលរដ្ឋដែលចូលទៅរកអុស រកឃ្មុំ ក្នុងទឹកដីថៃ ។ ៣-បើមានករណីចាប់ […]
Category: សង្គម
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យមើលរឿងអប់រំខ្លីៗ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណប្រជាជនកម្ពុជា បានអនុញ្ញាត ឯកឧត្តមបណ្ឌិត ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរចំនួន១០រូប ចូលជួបសំដែងការគួរសម នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។ ក្នុងជំនួបនេះ សម្ដេចតេជោ បានធ្វើការគាំទ្រចំពោះគោលបំណង និងទិសដៅទៅអនាគតរបស់សមាគមអ្នកនិពន្ធខ្មែរ ដើម្បីឲ្យស្ថាប័ននេះកាន់តែទទួលកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ថែមទៀត ក្នុងការចងក្រងនិពន្ធលើស្នាដៃប្រវត្តិសាស្រ្តពិត របស់ប្រទេសកម្ពុជា។ ឯកឧត្តម […]
គ.ជ.ប តម្រូវឲ្យគណបក្សនយោបាយតម្កល់ប្រាក់ ១៥លានរៀល និងរៀបចំបញ្ជីបេក្ខជន សម្រាប់បោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០២៤
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរៀបចំបែបបទ សម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (ប.ន.ព.ស) គ.ជ.ប ជូនដំណឹងដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃរួចរាល់ហើយ និងមានបំណងសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវរៀបចំបែបបទ […]
មូលហេតុមិនគោរពបទបញ្ជានិងវិន័យ សម្តេចធិបតីបណ្តេញមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខ័ណ្ឌ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចលុបឈ្មោះវរសេនីយ៏ឯក ទៀវ ម៉ារឌី មានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល ចេញពីក្របខណ្ឌនៃកងយោពលខេមរភូមិន្ទ
UPF៖ គំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាព គួរតែត្រូវបានយកតម្រាប់តាម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Charles Yang ប្រធានសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២0 ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ លោកបណ្ឌិត Charles Yang បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក […]
បណ្ឌិសភាចារ្យ សុខ ទូច៖ កូរ៉េនិងកម្ពុជា គួរសិក្សាលើវិស័យអាទិភាពនានា សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត
ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភា នៅថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣នេះ បានចូលរួមថ្លែងសុន្ទរកថាអបអរសាទរក្នុងសិក្ខាសាលាស្តីពី « ភាពជាដៃគូអភិវឌ្ឍន៍កូរ៉េ-កម្ពុជា៖ ការស្វែងរកយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត (Korea-Cambodia Development Partnership Workshop: Navigating the Path for Future Cooperation) » ដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម […]
បង្កាន់ដៃនាគ និងខឿនជណ្តើរខាងត្បូងប្រាសាទអង្គរវត្ត នឹងបញ្ចប់ការជួសជុលនៅមុនដំណាច់ខែវិច្ឆិកានេះ
បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា រយៈពេលបីខែនេះ ក្រុមការងាររបស់លោក បានខិតខំប្រឹងប្រែងជួសជុល បង្កាន់ដៃនាគ និងខឿនជណ្តើរផ្នែកខាងត្បូងរបស់ប្រាសាទអង្គរវត្តបានសម្រេចជាង៩០ភាគរយហើយ។ លោក សុភារិន្ទ បន្តថា ក្រុមការងារបានជួសជុលពង្រឹងគ្រឹះខឿនជណ្តើរ និងបង្កាន់ដៃនាគដោយបែងចែកជា៣ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលពង្រឹងខឿនជណ្តើរដែលស្រុត ដោយរៀបថ្មខឿន ទាំងឡាយដែលក្រៀកហែកឱ្យត្រូវតាមលំនាំដើម និងស្តារប្រព័ន្ធរំដោះទឹកបុរាណឡើងវិញ។ ដំណាក់កាលទី២ គឺជួសជុលក្បាលនាគដែលមិនមានលំនឹងឱ្យឈររឹងមាំឡើងវិញ ដោយថែមថ្មថ្មីជំនួសខ្លួននាគដែលបាត់បង់ផង។ ដំណាក់កាលទី៣ ជួសជុលបង្កាន់ដៃនាគប្រវែង១៥ម៉ែត្រ […]
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អនុសាសន៍១០ចំណុចដើម្បីជាមូលដ្ឋានលើការពិភាក្សាការងារសមរម្យនៅកម្ពុជា២០២៤-២០២៨
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្តល់អនុសាសន៍ចំនួន១០ចំណុចទៅកាន់សិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដីពី«ការរៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨»ជាមូលដ្ឋានគ្រឹះក៏ដូចជាធាតុចូលសម្រាប់អង្គសិក្ខាសាលាក្នុងកិច្ចពិភាក្សាដើម្បីធានាឧត្តមប្រយោជន៍របស់កម្ពុជា
អាជ្ញាធរ ប្រាប់សាធារណជន កុំប្រព្រឹត្ត លេង ឬ ចូលរួមគាំទ្រល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានធ្វើការក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមកុំប្រព្រឹត្ត ឬលេង ឬ ចូលរួមគាំទ្រល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ
ក្នុងចំណោមសិស្សជាង២ពាន់នាក់មកពីបណ្តាប្រទេសលើពិភពលោក កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលចំណាត់ថ្នាក់លេខ១ ប្រឡងគណិតវិទ្យា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសឲ្យដឹងអំពីកូនប្រុសរបស់សម្តេចដែលប្រឡងជាប់ផ្នែកគណិតវិទ្យាដោយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមជាង២ពាន់នាក់មកពីប្រទេសនានាលើពិភពលោក