សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ធីប័រ បាឡូហ្គ៍ឌី (Tibor BALOGHDI) ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី ប្រចាំកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ក្នុងជំនួបនេះឯកអគ្គរដ្ឋទូតប្រទេសហុងគ្រី បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យកាន់តែច្រើន ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតីដែលបានដាក់ចេញ និងអនុវត្តកម្មវិធីនយោបាយ […]
Category: សង្គម
២៣តុលា ខួបទី៣៣! សម្តេចតេជោ ហ៊ុន សែន រំឭកពីដំណើរការចរចារហូតសម្រេចបានជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសម្ដែងនូវការអបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤)។ ក្នុងនាមជាសហស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពមួយនេះ សម្តេចតេជោ បានរំលឹកថា ៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន៖ […]
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បង្ហាញឱកាសក្លាយជាមន្ត្រីរាជការស៊ីវិល ដើម្បីចូលបម្រើការងារក្របខណ្ឌតាមក្រសួង ស្ថាប័ន
ឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ជូនដល់សាធារណជន យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល ហើយចូលរួមបម្រើប្រទេសជាតិ និងប្រជាជន តាមរយៈការប្រឡងប្រជែង។ ឯកឧត្តមបន្តថា ការប្រឡងប្រជែងនេះ ជាការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការប្រឡងប្រជែងទាំងអស់ត្រូវ អនុលោមគោលការណ៍គុណាធិបតេយ្យ តម្លាភាព […]
២៣តុលា ២០២៤ គឺជាខួប ៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ គឺជាខួប ៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២៤)។ ៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ […]
តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិក មកបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រចំពោះកម្ពុជា
អ្នកស្រី Samantha Power នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសកល (USAID) មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២២-២៣ ខែតុលា។ នេះបើតាម USAID Cambodia ។ អ្នកស្រីគឺជានាយិកាគ្រប់គ្រង USAID ដំបូងគេដែលមកកាន់ប្រទេសកម្ពុជា។ អ្នកស្រី នឹងជួបប្រជុំជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងការគាំទ្រដល់វិបុលភាព ភាពធន់ និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល […]
បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៩ថា ការប្រកួតនៅឆ្នាំនេះជាឱកាសបញ្ចេញសមត្ថភាពដើម្បីឆ្ពោះទៅការប្រកួតថ្នាក់អាស៊ានឆ្នាំ២០២៥
(ភ្នំពេញ)÷ បេក្ខជនចូលរួមកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤បានលើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិឆ្នាំនេះគឺជាឱកាសដើម្បីបញ្ចេញសមត្ថភាពជំនាញបច្ចេកទេសរបស់ខ្លួនក្នុងការប្រជែងយកជ័យលាភីក្នុងចំណោមបេក្ខជនជាង៩០នាក់ ដើម្បីឆ្ពោះទៅការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ដើម្បីមុខមាត់ប្រទេសជាតិ។ យុវតី ណាន សុខហេង ជាបេក្ខជនចូលរួមប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ជំនាញ Information Network Cabling មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាមួយនេះ គឺមានសារសំខាន់ណាស់សម្រាប់យុវជនដែលកំពុងសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពីព្រោះក្រៅតែពីសិក្សាជំនាញបច្ចេកទេសនៅក្នុងថ្នាក់ និងការអនុវត្តផ្ទាល់នៅក្នុងសាលា គឺមានតែកម្មវិធីប្រកួតប្រជែងនេះទេដែលអាចឱ្យយុវជនបានបញ្ចេញសមត្ថភាពឱ្យអស់ពីចិត្ត […]
លោក ពៅ សុខ ៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានបញ្ចប់សង្រ្គាមនៅកម្ពុជាទេ
លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងជាក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ បានប្រាប់អ្នកកាសែតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះថា តាមការសិក្សាស្រាវជ្រាវរបស់លោក កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៣ ដែលមានបណ្តាប្រទេស១៩ចូលរួមដឹងឮនោះ ពុំបានបញ្ចប់សង្រ្គាមនៅកម្ពុជាទេ ដោយគ្រាន់តែបានបង្កើតនូវយន្តការ៣ ក្នុងពេលតែមួយ នៃដំណាក់កាលអន្តរកាល គឺ ១.រដ្ឋកម្ពុជា ២.ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC )និង […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងារប្រឆាំងការសម្អាតប្រាក់រិះរកវិធីសាស្រ្តថ្មីក្នុងការស្រាវជ្រាវ និងស៊ើបអង្កេត
ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងស្ដាប់វឌ្ឍនភាពការងារពាក់ព័ន្ធ នឹងកិច្ចការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យថ្នាក់ដឹកនាំក្រុមការងារបន្តរួមគ្នាថែរក្សាស្ថានភាពល្អនៃការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ខិតខំពង្រឹងគុណភាពធនធានមនុស្ស និងរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពក្នុងការងារប្រឆាំងការសម្អាតប្រាក់ ដែលកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ។ ភ្ជាប់នឹងការណែនាំនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរម្លឹកនូវមរតកស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលចុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា […]
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ជំរុញឲ្យបន្ដអាទិភាពលើការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន តាមរបៀបទំនើប
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ជាថ្មី អំពីការផ្ដល់អាទិភាពខ្ពស់លើការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន បូកជាមួយវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ សំដៅឈានទៅលុបបំបាត់គ្រឿងញៀនពីកម្ពុជា។ ការបញ្ជាក់ជាថ្មីរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅវិមានសន្ដិភាព ដើម្បីត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល១ឆ្នាំ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ កិច្ចប្រជុំនេះមានការចូលរួមពីឧបនាយករដ្ឋមន្ដ្រី ស សុខា […]
ក្រសួងធនធានទឹក និងសាលាតិចណូ ពួតដៃគ្នាអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យធនធានទឹក និងឧតុនិយម
ក្រសួងធនធានទឹក និងឧតុនិយម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាកិច្ចសហប្រតិបត្ដិការលើការអភិវឌ្ឍនធនធានមនុស្សក្នុងវិស័យធនធានទឹក និងឧតុនិយម ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា បានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង។ អនុស្សរណៈនៃការយោគយល់គ្នានេះ បានចុះហត្ថលេខាដោយឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល តំណាងក្រសួងធនធានទឹកនិងឧតុនិយម និងឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ […]