រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាព គ.ជ.ប អាណត្តិថ្មី

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកចន្ទ ថ្ងៃទី១១ ខែធ្នូ​ ឆ្នាំ២០២៣នេះ បានអញ្ជើញ​​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសមាសភាពបេក្ខជនដែលបានដាក់ពាក្យជាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភានីតិកាលទី៧ ។ ជាមួយគ្នានេះកិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ​ ឆ្នាំ២០២៣ខាងមុខ ដើម្បីអង្គសភាធ្វើការបោះឆ្នោតទុកចិត្តលើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា​ នីតិកាលទី៧។ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា​ […]

នាយករដ្ឋមន្ត្រីវៀតណាម ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាវាកម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ […]

កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួនបី

នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង ឯកឧត្តម  ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម បាន ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រម ព្រៀងចំនួន០៣ រួមមាន៖ ១- អនុស្សរណៈនៃការ […]

ដំណឹងល្អ! ក្រសួង ប្រកាសផ្តល់ថវិកាសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល ដោយមិនគិតការប្រាក់

ក្នុងគោលដៅគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើត កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) ដែលមានឈ្មោះជាភាសាអង់គ្លេសថា Digital Skill Development Program (DSDP) ក្នុងគោលបំណងផ្តល់ថវិកាសិក្សាដោយមិនគិតការប្រាក់។ ក្នុងឆ្នាំសិក្សា២០២៤ នេះ លេខាធិការដ្ឋាននៃ ក.អ.ជ.ឌ. នឹងជ្រើសរើសសិស្សបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលមានបំណងសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថល នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន៦ រួមមាន៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា […]

សិស្សានុសិស្សជាង ១ពាន់នាក់ ហែក្បួនព្យុហយាត្រា ក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ»

នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមជាមួយសិស្សានុសិស្សសរុប១២៥០នាក់ បានធ្វើព្យុហយាត្រាដង្ហែក្បួនជាលើកទី២ ក្នុងព្រឹត្តិការណ៍“រំលឹកគុណអង្គរ”ចាប់ផ្តើមចេញពីមុខប្រាសាទអង្គរ ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប។ ព្យុហយាត្រានេះ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ អន្ដរជាតិ មានការរំលឹកគុណដល់ប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយ។ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា តំណាង ឯកឧត្តម ហង់ […]

សមត្ថកិច្ច បង្ហាញមុខសញ្ញាប្លន់ម៉ូតូ ៦នាក់ ចំនួន២៦ករណី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់, សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ, សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកបារាយ ខេត្តកំពង់ធំ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៦នាក់ […]

មេបញ្ជាការ ប្រាប់នាយទាហាន ពលទាហាន ត្រូវប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងបំផ្លាញសន្តិភាព

លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៣ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដឹកនាំអង្គប្រជុំ ផ្សព្វផ្សាយអបរំចិត្តសាស្រ្ត សភាការណ៍ថ្មីៗ ឆ្នាំ២០២៣ ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន ចំណុះវរសេនាតូចថ្មើរជើងលេខ៥១៣ ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ លោកមេបញ្ជាការ បានផ្សព្វផ្សាយការវិវឌ្ឍន៍សភាពការណ៍ថ្មីៗ យុទ្ធសាស្ត្របញ្ចកោណ និងលក្ខខណ្ឌដាក់យោធិនអាជីពទាំងពីរភេទឱ្យចូលធននិវត្តន៍ស្របតាមគោលនយោបាយកំណែទម្រង់ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យដល់នាយទាហាន នាយទាហានរង […]

ទូតជប៉ុន៖ រយៈពេលជិត ១ឆ្នាំពេញ ទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់

នៅថ្ងៃទី៨ ខែធ្នូ ពិធីជប់លៀងបិទខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពជប៉ុន-កម្ពុជា ត្រូវបានប្រព្រឹត្តិទៅនៅនិវេសនដ្ឋានឯកអគ្គរាជទូតជប៉ុន ដោយមានការចូលរួមដោយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កញ្ញា ម៉ម ឡរ៉ា ឯកអគ្គរាជទូតសុច្ឆនៈនៃខួបអនុស្សាវរីយ៍លើកទី៧០នៃមិត្តភាពជប៉ុន-កម្ពុជា ព្រមទាំងភ្ញៀវកិតិ្តយសជាច្រើន។ ថ្លែងក្នុងពិធីជប់លៀង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា «រយៈពេលជិត១ឆ្នាំពេញ ខួបលើកទី៧០ ត្រូវបានប្រារព្ធឡើងដោយមានការរៀបចំព្រឹត្តិការណ៍ផ្សេងៗជាច្រើនជាង៧០ ហើយតាមរយៈព្រឹត្តិការណ៍ទាំងនេះ […]

ក្រសួងការបរទេស បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានជួបពិភាក្សាប្រកបដោយមិត្តភាពជាមួយ លោកសាស្រ្ដាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឱកាសដែលលោកសាស្ត្រាចារ្យអញ្ជើញមកបំពេញទស្សនកិច្ច ការងារដោយផ្ទាល់ជាលើកទីពីរ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានថ្លែងសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះការលើកកម្ពស់សិទ្ធិមនុស្ស ដែលត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការឯកភាពរបស់រាជរដ្ឋ ភិបាលកម្ពុជានាពេលថ្មីៗនេះ ក្នុងការបន្តសុពលភាពនៃអាណត្តិរបស់អ្នករាយការណ៍ពិសេស […]

ឯកឧត្តម ជា វ៉ាន់ដេត៖ បរិវត្តកម្មឌីជីថល ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលមានតម្រូវការធនធានមនុស្សជាច្រេីន

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាជំនាន់ទី១១ កម្រិតខ្ពស់ ដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ […]