សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជប៉ុនបានរួមចំណែកយ៉ាងច្រើន ក្នុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចបានបញ្ជាក់ថា ត្រឹមរយៈប៉ុន្មានខែប៉ុណ្ណោះ សម្តេចបានសម្ពោធសមិទ្ធផល និងបើកការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ក្រោមការគាំទ្រថវិកាពីជប៉ុន។ សម្តេចគូសបញ្ជាក់ថា នេះជាសមិទ្ធផលកើតចេញពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-ជប៉ុន ជាពិសេសអបអរសាទរខួប៧០ឆ្នាំ ទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា
Category: សង្គម
រដ្ឋមន្ត្រីកសិកម្ម៖ កំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គៀងគរពលរដ្ឋចូលរួម និងផលិតទ្រង់ទ្រាយធំ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា កំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គឺសំខាន់ត្រូវគៀងគរពលរដ្ឋចូលរួម និងរួមគ្នាផលិតទ្រង់ទ្រាយធំ ឱ្យមានគុណភាព បំពេញតម្រូវការទីផ្សារ ទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ចំណូលច្រើនជាងមុនដល់កសិករ។ ជាយន្តការ គឺត្រូវជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំជាជំហាន ដោយក្នុងនោះឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដែលទើបបញ្ចប់ការប្រឡងជ្រើសរើស ឆ្នាំ២០២៤ ចំនួន ៨០០នាក់ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាទៅរដ្ឋមន្ត្រីក្រសួងធម្មការពិនិត្យមើលសកម្មភាពសាសនាតាមទីសាធារណៈ និងលើបណ្តាញសង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាទៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពសាសនាតាមទីសាធារណៈ និងលើបណ្តាញសង្គម ជាពិសេសពិធីសាសនា បារមីនានា ដែលបុគ្គលមួយចំនួនកំពុងតែអនុវត្តយ៉ាងអនាធិបតេយ្យ និងមានភាពរញ៉េរញ៉ៃក្នុងសង្គម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នករកស៊ីទទួលផលពីបទល្មើសព្រៃឈើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ថា ដាវអាជ្ញាសឹកឱ្យហើយ ត្រូវតែអនុវត្តន៍ ដើម្បីការពារធនធានធម្មជាតិ។ សម្តេចបញ្ជាក់ថា បទល្មើសព្រៃឈើ មនុស្សតិចបានផល មនុស្សច្រើនវេទនា ហើយអ្នករកស៊ីទទួលផលពីបទល្មើសព្រៃឈើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា
នាយករដ្ឋមន្ត្រី ចេញបញ្ជាឲ្យវៃខ្នោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ជាក់ស្តែង ដោយមិនបាច់សុំគោលការណ៍ទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យអនុវត្តន៍ច្បាប់ ចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ជាក់ស្តែង គឺត្រូវតែវាយខ្នោះមិនបាច់សុំគោលការណ៍នោះទេ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣៕
ប្រទះឃើញចម្លាក់បដិមាថ្មភក់ចំនួន៦ នៅខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម
មការងារជួសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរានៅការដ្ឋានប្រាសាទតាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំនៅក្នុងការដ្ឋានដែលកំពុងតែជួសជុល។ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន មានប្រសាសន៍ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។ អ្នកស្រី នេត ស៊ីមន បន្តទៀតថា រូបចម្លាក់ទាំងនោះបានកប់នៅក្រោមកំណកដីរបស់ខឿនខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ហើយក្រុមការងារបានប្រទះឃើញនៅពេលដែលអាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI)ចាប់ផ្ដើមការងារជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ពន្ធខ្លោងទ្វារដែលនៅរាយប៉ាយដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូ កាលពីពាក់កណ្ដាលខែវិច្ឆិកា៕
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអ្នកសារព័ត៌មានផ្សាយព័ត៌មានពិតដល់ពលរដ្ឋ និងនាំបញ្ហារបស់ពលរដ្ឋមកកាន់រដ្ឋាភិបាល
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអ្នកសារព័ត៌មានផ្សាយព័ត៌មានពិតដល់កប្រជាពលរដ្ឋ និងនាំយកព័ត៌មានដែលជាបញ្ហារបស់ប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបានទាន់ពេលវេលា។ សម្តេចធិបតីបានណែនាំបែបនេះ ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែធ្នូនេះ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)ធ្វើឡើងក្រោមប្រធានបទ«វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន»។ ក្នុងអង្គវេទិកាលើកទី២០នេះ សម្តេចធិបតី បានផ្ញើសារលិខិតផ្តល់អនុសាសន៍មួយចំនួនដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ […]
Digital university ចាប់ផ្ដើមចូលវគ្គ សិក្សាថ្មី ក្នុងពេលឆាប់ៗនេះ
សាកលវិទ្យាល័យ ឌីជីថលកម្ពុជា ដំបូងគេបង្អស់ គ្រោង បើកឲ្យ និស្សិតចូលរៀនឆាប់ៗ ខាងមុខនេះហើយ នេះបើតាម ការបង្ហើបឲ្យដឹងពីថ្នាក់ដឹកនាំ នៃ សាកលវិទ្យាល័យនេះ
អង្គភាពជួរមុខ ប.ស.ស. នឹងចុះស្រាវជ្រាវសហគ្រាសប្រើកម្មករនិយោជិត មិនចុះបញ្ជី
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ ប្រកាសថា ឆ្នាំ២០២៤ ខាងមុខនេះ អង្គភាពជួរមុខនៃ ប.ស.ស. នឹងចុះស្រាវជ្រាវជាបន្ទាន់ចំពោះសហគ្រាសដែលមានប្រើកម្មករនិយោជិត ហើយមិនចុះបញ្ជីជាមួយ ប.ស.ស.។ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងក្នុងកិច្ចប្រជុំផ្ទៃក្នុង ប.ស.ស. កាលពីនៅថ្ងៃទី១៨ ខែធ្នូថា ការរក្សាឱ្យបាននូវជំហរការពារផលប្រយោជន៍បងប្អូនកម្មករនិយោជិត តម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធនៃ […]
កាន់តួនាទីរងខណ្ឌជាច្រើន លោក សេង គន្ធ ទម្រាំរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខណ្ឌមានជ័យ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី សម្រេចតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយការចាកចេញរបស់លោក ហែម ដារិទ្ធិ ឡើងកាន់តំណែងជាអភិបាលរងខេត្តព្រះសីហនុ ដែលទើបប្រកាសផ្លូវការកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ មុនទទួលតែងតាំងជាអភិបាលខណ្ឌមានជ័យ លោក សេង គន្ធ កំពុងកាន់មុខតំណែងជាអភិបាលរងខណ្ឌមានជ័យ។ លោកធ្លាប់ទទួលតួនាទីជាអភិបាលរងខណ្ឌជាច្រើនដូចជា៖ […]