សម្តេចនាយករដ្ឋមន្ត្រី ណែនាំឱ្យពង្រឹងសន្តិសុខ​សណ្តាប់ធ្នាប់ នៅថ្ងៃបុណ្យ​ជាតិសំខាន់​ៗ​ចំនួន៣

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី២៥ តុលា ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរបៀបរៀបរយឱ្យបានល្អប្រសើរ ក្នុងបុណ្យជាតិសំខាន់ៗចំនួន៣ ដែលនឹងប្រារព្ធឡើងនៅចុងខែតុលា និងក្នុងខែវិច្ឆិកា ខាងមុខនេះ។ បុណ្យជាតិសំខាន់ៗទាំង៣ រួមមានព្រះរាជពិធីខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យឯករាជ្យជាតិ […]

រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រគម្រោងថតភាពយន្តឯកសារស្តីពីសក្តា​នុពល​សំខាន់ៗ​នៅ​កម្ពុជា របស់​វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិរបស់ចិន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានគាំទ្រគម្រោងរបស់វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃប្រទេសចិន ក្នុងការថតភាពយន្តឯកសារស្តីពីសក្តានុពលសំខាន់ៗ ដែលប្រទេសកម្ពុជាមាននាពេលបច្ចុប្បន្ន ដើម្បីផ្សព្វផ្សាយបង្ហាញទៅកាន់ពិភពលោកបានស្គាល់កាន់តែច្បាស់បន្ថែមទៀតពីអ្វីដែលជាការពិតនៅកម្ពុជា។ ការគាំទ្របែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជួបជាមួយលោកស្រី Diana Pang ប្រធានវិទ្យាស្ថានយុទ្ធ​សាស្ត្រសេដ្ឋកិច្ចអន្តរជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានគោរពស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ។ តាមរយៈគម្រោងនេះដែរ វិទ្យាស្ថានយុទ្ធសាស្ត្រសេដ្ឋកិច្ចអន្តរជាតិរបស់ប្រទេសចិន ក៏ត្រៀមថតខ្សែភាពយន្តមួយមានចំណងជើង “ក្តីស្រលាញ់នៅក្នុងទឹកដីនៃប្រទេសកម្ពុជា“ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ជាច្រើន […]

ក្រសួងមហាផ្ទៃ បដិសេធការផ្សព្វផ្សាយលាបពណ៌កម្ពុជា ថាបណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស

ក្រសួងមហាផ្ទៃ បានប្រកាសបដិសេធ និងទាត់ចោលចំពោះការផ្សព្វផ្សាយរបស់ បណ្តាញព័ត៌មានពីក្រៅប្រទេសមួយចំនួន ដែលបានផ្សព្វផ្សាយមូលបង្កាច់លាបពណ៌មកលើកម្ពុជាថា បណ្តែតបណ្តោយឱ្យមានការជួញដូរមនុស្ស ការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្មលើពលករបរទេស និងការបង្ខំឱ្យ ធ្វើការពាក់ព័ន្ធនឹង Call Center ខុសច្បាប់ជាដើម។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានចាត់ទុក ការផ្សព្វផ្សាយនេះ ផ្ទុយស្រឡះពីវិជ្ជាជីវៈសារព័ត៌មាន ដោយគ្រាន់តែយករូបភាពពីនេះ ពីនោះ គ្មានប្រភពច្បាស់ការ ឬយកពីក្រុមអ្នកបង្កើតមាតិការកលុយតាមប្រព័ន្ធអ៊ីនធឺណេត […]

ស្ថាប័នជំនាញ ប្រាប់​ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះ​ការទិញ-លក់មាស ដែល​ផ្សព្វផ្សាយ​លើបណ្តាញ​សង្គម

ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលសេចក្តីរាយការណ៍​មានការផ្សព្វផ្សាយទិញលក់មាសនៅតាមបណ្តាញសង្គម (Online) ដោយក្រុមជនខិលខូចមានវិធីសាស្ត្រផលិតមាសក្លែងក្លាយ ដោយប្រើប្រាស់វត្ថុធាតុម្យ៉ាងជ្រលក់ជាមួយទឹកមាស ដើម្បីបន្លំ​ជនរងគ្រោះ ព្រមជាមួយបច្ចេកទេសកាត់តវីដេអូ ដើម្បីបោកប្រាស់ឱ្យជនរងគ្រោះជឿទុកចិត្ត និងប្រើប្រាស់វិធីសាស្ត្រធ្វើតេស្តសាកល្បងតាមបែបប្រពៃណីផងដែរ។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបញ្ជាក់ថា ជាការពិតណាស់ការទិញលក់ដែលគ្មានប្រភពច្បាស់លាស់នៅលើប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គម ធ្វើឱ្យអ្នកទិញពិបាកផ្ទៀងផ្ទាត់ផលិតផល តម្លៃ និងសេវាផ្សេងៗ ខណៈហាងទិញលក់មាសដែលបានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរ ការធានាទិញចូលវិញក្នុងតម្លៃសមរម្យតាមលក្ខន្តិកៈដែលបានកំណត់​ ដែលអ្នកទិញអាចជឿទុកចិត្តបាន​ ។ ហេតុដូចនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ […]

ឯកឧត្តម ប៉ែន បូណា៖ «យើងត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដើម្បីអនាគតរុងរឿងរបស់កូនចៅយើង»

«រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យប្រទេសយើងប្រែមុខមាត់ថ្មីទាំងស្រុងមិនធ្លាប់មានពីមុន និងកំពុងដាក់ទិសដៅឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ដូចបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងៗទៀតដែរ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវស្រាក់ដៃគ្នាការពារសន្តិភាព និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអនាគតរុងរឿងរបស់ប្រទេសយើង និងកូនចៅយើង»។ នេះជាប្រសាសន៍របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិ» នៅសាលាភូមិន្ទរដ្ឋបាល (ERA) នារសៀលថ្ងៃទី២៤ […]

កម្ពុជា-ថៃ ប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួនជ្រៀតជ្រែក ឬប្រឆាំងនឹងប្រទេសមួយទៀតឡើយ

កម្ពុជា និងថៃ តាមរយៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ បានឯកភាព គ្នាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារជាតិ សំដៅថែរក្សា ឱ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព សន្តិសុខរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងរក្សាសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងឯកភាពបង្កើនកិច្ចសហ ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។ ភាគីទាំងពីរបានប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យ នរណាម្នាក់ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ភាគីម្ខាង ទៀត ឬធ្វើសកម្មភាពណាមួយដែលបង្កអសន្តិសុខ ឬប្រឆាំងនឹងប្រទេសមួយទៀតឡើយ។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ […]

កម្ពុជា បដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េថា ពលរដ្ឋខ្លួនត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានចេញមកបដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលបានចោទប្រកាន់ថា ពលរដ្ឋរបស់ខ្លួនរងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា។ ក្រោយឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ ដោយអនុវត្តតាមបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម […]

ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់

“ពិតណាស់ បច្ចុប្បន្នប្រទេសយើងមានសុខសន្តិភាព ដូច្នេះកងកម្លាំងប្រដាប់អាវុធយើងមិនចេញទៅច្បាំងក្នុងសមរភូមិដូចរៀមច្បងយើងជំនាន់មុនទៀតទេ។ ប៉ុន្តែ កងកម្លាំងទាំងបីប្រភេទ គឺកងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងកងរាជអាវុធហត្ថ ជាអ្នកឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ”។ នេះជាការកត់សម្គាល់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថា ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តម […]

នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ ជំរុញឱ្យមានការបើកច្រកព្រំដែនឱ្យបានច្រើនថែមទៀត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អនុធីន ឆានវីរ៉ៈគូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា-ថៃ មានទំនាក់ទំនងជាប្រពៃណី និងយូរអង្វែង ជាអ្នកជិតខាងល្អ និងជាប្រទេសមានវប្បធម៌ប្រហាក់ប្រហែលគ្នា។ […]

សន្ដិភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុន Huawei នៅកម្ពុជា

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Lin Baifeng បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញបរិបូរណ៍ […]