សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល អភិវឌ្ឍន៍ប្រទេសប្រកបដោយការទទួលខុសត្រូវលើកត្តា ៣ជាចាំបាច់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសប្រកបដោយការទទួលខុសត្រូវដោយផ្តោតការយកចិត្តទុកដាក់លើកត្តា ៣ជាចាំបាច់៖ ទី១៖ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋប្រសើរឡើង។ ទី២៖ គិតគូរពីផលប៉ះពាល់ផ្សេងៗទៅលើបរិស្ថាន មនុស្ស និងសត្វ។ ទី៣៖ ចូលរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ នៅស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាធ្វើឱ្យភូមិជាង១ភាគរយ មានអគ្គីសនីប្រើប្រាស់នៅមុនឆ្នាំ២០៣០

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យអគ្គិសនី នៅតែជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ខណៈសម្តេចធិបតីអះអាងថា រាជរដ្ឋាភិបាល ក៏បានប្តេជ្ញាធ្វើឱ្យភូមិចំនួន ១ភាគរយ ដែលមិនទាន់មានអគ្គីសនីប្រើប្រាស់ ឱ្យមានអគ្គីសនីប្រើប្រាស់នៅមុនឆ្នាំ២០៣០

ថ្ងៃនេះ! វេទិកាការងារ កំពុងជ្រើសរើសកម្លាំងពលកម្មជាង ៥០០កន្លែង

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងកម្មសិក្សា ដោយមានក្រុមហ៊ុនធំៗចំនួន៧ ចូលរួមផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៥០៥ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកានេះ។ NEA បានឲ្យដឹងថា ក្រុមហ៊ុនទាំង ៧ ដែលនឹងចូលរួមក្នុងវេទិកាការងារនាថ្ងៃស្អែកនេះរួមមាន៖ ក្រុមហ៊ុន […]

នគរបាលជាតិ៖ អុំទូក៣ថ្ងៃនៅភ្នំពេញ មានប្រជាពលរដ្ឋដើរកម្សាន្តជិត ៥លាននាក់ ប្រកបដោយសុខសុវត្ថិភាព

អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ទទួលបានជោគជ័យយ៉ាងរលូន និងល្អប្រសើរ។ ក្នុងរយៈពេល ៣ ថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ បានចូលរួមកំសាន្តក្នុងព្រះរាជពិធី ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយភាពកក់ក្តៅ សុខសុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ ក្រោមម្លប់សន្តិភាព។ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា ជាមួយនឹងសភាពការណ៍សន្តិសុខ […]

កម្ពុជា ពិនិត្យសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គម និងវប្បធម៌ នៅឆ្នាំ២០២៥

កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA ដែលរៀបចំឡើងដោយរដ្ឋសភានៃសាធារណរដ្ឋតួកគី បានបិទបញ្ចប់ដោយជោគ​ជ័យ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រកបដោយលទ្ធផលល្អប្រសើរ។ កិច្ចប្រជុំបានពិនិត្យពិភាក្សា និងអនុម័តលើក​សេចក្តីព្រាងសេចក្តីសម្រេចសរុបចំនួន២៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំងបួនរបស់ APA ព្រមទាំងបាន​អនុម័តរបៀបវារៈផ្សេងៗមួយចំនួនទៀត ដើម្បីដាក់ជូនមហាសន្និបាត APA លើកទី១៤ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសអាស៊ែបៃហ្សង់។ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានចូលរួមពិភាក្សា និងផ្តល់យោបល់ […]

បុណ្យអុំទូក ៣ថ្ងៃ៖ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស ២២នាក់ និងរបួស ៦៩នាក់

គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល ​៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា មានអ្នកស្លាប់​ចំនួន ២២​នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ទិន្នន័យបង្ហាញថា ថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានគ្រោះថ្នាក់​ចរា​ចរណ៍កើតឡើងចំនួន​ ០៨​លើក​បណ្តាលឲ្យមនុស្សស្លាប់​០៥​នាក់ ​និងរបួសធ្ងន់ស្រាល​០៩​នាក់។ នៅថ្ងៃទីពីរ​គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់ […]

ឯកឧត្តម ស សុខា កោតសរសើរ និងថ្លែងអំណរគុណកងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារក្នុងព្រះរាជពិធីបុណ្យអុំទូក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ចពីសំណាក់កងកម្លាំងនគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមក្នុងការរៀបចំ ដឹកនាំ និងថែរក្សា ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ទាំងនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ គួរជាទីមោទនៈ។ […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូក គឺជាសមិទ្ធផលដ៏ធំមួយទៀតនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេ3ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែងក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ នេះជាពិធីបុណ្យអុំទូកលើកដំបូងសម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ បើតាមឯកឧត្តមអ្នកនាំពាក្យ ភាពអធិកអធមនិងជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ ២០២៣នេះមានអត្ថន័យច្រើនយ៉ាង៖ ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព […]

អុំទូកឆ្នាំនេះ៖ ខេត្តសៀមរាប ស្រូបទាញភ្ញៀវទេសចរបានជាង ៣០ម៉ឺននាក់

ភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានចំនួនប្រមាណ ៣០៤ ២៦១នាក់ មានការកើនឡើងប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦៥៩២នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង ៣០ម៉ឺនាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០ ០០០នាក់ មានការកើនឡើងប្រមាណ ១៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បុណ្យអុំទូកឆ្នាំនេះ មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ និងសប្បាយរីករាយយ៉ាងខ្លាំង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបង្ហោះសារលើបណ្តាញសង្គមថា សម្តេច និងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។ សម្តេចបានបន្តថា៖ ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ។ សម្តេចសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី […]