អាមេរិក ចុះហត្ថលេខាលើការអភិរក្សវប្បធម៌ និងគម្រោងជួសជុលប្រាសាទភ្នំបាខែង

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និងលោកស្រី Genovra Boatto តំណាងអង្គការWorld Monument Fund នៅថ្ងៃទី១ ខែធ្នូឆ្នាំ២០២៣។ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសមាសភាពថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទូទាំងប្រទេស

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសសមាសភាពថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទូទាំងប្រទេស ដោយបានណែនាំប្រធានក្រុមការងារថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុមការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បីចាប់ផ្តើមការចុះស្វែងយល់ និងទទួលសំណើសំណូមពររបស់ប្រជាពលរដ្ឋ ហើយខិតខំដោះស្រាយឱ្យបានសមស្រប និងទាន់ពេលវេលា។ ទន្ទឹមគ្នានេះដែរ សម្តេចធិបតីណែនាំដល់ក្រុមការងារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាថា គោលនយោបាយអាទិភាពទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ […]

សៀវភៅកេរដំណែលស្នាដៃម្ហូបខ្មែរ ឈ្នះពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក

សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ» (The Taste of Angkor) ដែលរៀបចំចងក្រង និង បោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាផ្នែកមួយនៃការទូតអាហារ របស់ក្រសួងបានទទួលជ័យលាភីជាថ្មីម្តងទៀតគឺ «ពានរង្វាន់ទូរទស្សន៍ម្ហូបអាហារល្អដាច់គេលើពិភពលោក» (Best Television Awards in the World)»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងការបរទេស […]

គណបក្សមហាសាមគ្គីជាតិខ្មែរ ថ្កោលទោសដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៉ី ដែលផ្សាយបំភ្លៃនិងញុះញង់ថា ការរៀបចំបុណ្យអុំទូក ជារូបភាពក្លែងក្លាយ

គណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៉ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់ដោយភ្ជាប់ទៅនឹងរូបភាពបុណ្យអុំទូក តាមបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាជាការរៀបចំផលិតរូបថតក្លែងក្លាយ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមានសមត្ថភាពប្រមូលកម្លាំងរួម ក្តាប់សភាពការណ៍ ស្ថិរភាព និងកាលៈទេសៈលំបាកគ្រប់បែបយ៉ាង

“រាជរដ្ឋាភិបាលនីតិកាលទី៧ បានចាប់ផ្តើមដំណើរការពេញលេញ ថែមទាំងមានសមត្ថភាពប្រមូលកម្លាំងរួម ក្នុងការ​ក្តាប់សភាពការណ៍ ស្ថិរភាព និងកាលៈទេសៈលំបាកគ្រប់បែបយ៉ាង” នេះបើជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំពេញអង្គ, សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងវាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង-ស្ថាប័ន ដែលបានចូលរួមសហការគ្នារៀបចំព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅដោយជោគជ័យត្រជះត្រចង់។ សម្តេចធិបតីគូសបញ្ជាក់​ថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក ជាភាពជោគជ័យប្រកបដោយមោទនរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែង […]

រាជរដ្ឋាភិបាល ប្រកាសដាក់ចេញ «យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម» នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤តទៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានថ្លែងថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ […]

តម្លៃសេវាទឹកកខ្វក់ នឹងបញ្ចូលជាមួយវិក្កយបត្រទឹកស្អាត

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការ​សិក្សា ដើម្បីកំណត់តម្លៃសេវាទឹកកខ្វក់បញ្ចូលជាមួយវិក្កយបត្រទឹកស្អាត។ គោលបំណងកិច្ចប្រជុំ គឺដើម្បីកំណត់តម្លៃសេវាទឹកកខ្វក់បញ្ចូលជាមួយវិក្កយបត្រទឹកស្អាតឱ្យសមស្របទៅនឹងស្ថាន​ភាពសង្គមជាក់ស្តែង និងពន្លឿនការរៀបចំបង្កើតក្រុមការងារដោយបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ស្របទៅតាមជំនាញ បទពិសោធន៍ និងបញ្ចូលសមាសភាពមកពីគ្រប់នាយកដ្ឋានចំណុះ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ជាពិសេសសិក្ខាកាមដែលធ្លាប់បានចូលរួមសិក្ខាសាលាកន្លងមកពាក់ព័ន្ធនឹងការកំណត់តម្លៃសេវា។ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការដាក់បញ្ចូលតម្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយជួយឱ្យក្រុមហ៊ុនមានទុនគ្រប់គ្រាន់ ដើម្បីលើកកម្ពស់ និងរៀបចំប្រព័ន្ធលូឱ្យមានប្រសិទ្ធភាព […]

នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសារលិខិតអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានថ្លែងថា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចនៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំនៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់ថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់ពីឆ្នាំសិក្សាកន្លងមក។ […]

ខេត្តព្រះសីហនុ  និងស្វាយរៀង នឹងមានរោងចក្រថ្មីតម្លៃជិត ៣៣ លានដុល្លារ នាពេលខាងមុខ

នាពេលខាងមុខនេះ ខេត្តព្រះសីហនុ  និងខេត្តស្វាយរៀង នឹងមានរោងចក្រថ្មី ដែលចាយទុនវិនិយោគដោយក្រុមហ៊ុនចំនួន៧ ក្នុងតម្លៃ៣២.៩លានដុល្លារ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបតែសម្រេចអនុម័តជាផ្លូវការ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- ក្រុមហ៊ុន “ Justmarvelous Co., Ltd.” វិនិយោគបង្កើតរោងចក្រផលិតក្រណាត់ ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ស្ថិតនៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨,២ លានដុល្លារអាម៉េរិក។ ២- “ក្រុមហ៊ុន Vacation […]

ឯកឧត្តម ស សុខា៖ ផែនការកាត់បន្ថយអ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% ហាក់មានការលំបាក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០។ ផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលកម្ពុជា គ្រោងកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។ ផែនការ ១០ឆ្នាំនេះ ឯកឧត្តម ស […]