កម្មករសំណង់នៅបុរីឡេង ណាវ៉ាត្រា ជាង2000នាក់ ចូលរួមបរិច្ចាគថវិកាម្នាក់ 2000រៀលដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

កម្មករសំណង់នៅបុរីឡេង ណាវ៉ាត្រាជាង 2000 នាក់ ចូលរួមបរិច្ចាគថវិកាម្នាក់ 2000 រៀល ដល់ «មូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ការចូលរួមបរិច្ចាគថវិការបស់ ក្រុមកម្មករសំណង់ ក្នុងបុរី ឡេង ណាវ៉ាត្រាខាងលើ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» […]

និស្សិត សាស្ត្រាចារ្យ និងក្រុមការងារនៃសាកលវិទ្យាល័យឌីជីថល (កម្ពុជា) ជិត 3,000 នាក់បរិច្ចាគម្នាក់២០០០រៀល ដល់«មូលនិធិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមព្រំដែន»

និស្សិត សាស្ត្រាចារ្យ និង ក្រុមការងារ នៃសាកលវិទ្យាល័យ ឌីជីថល (កម្ពុជា) ជិត 3,000 នាក់បរិច្ចាគម្នាក់២០០០រៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ការចូលរួមបរិច្ចាគថវិការបស់ និស្សិត សាស្ត្រាចារ្យ និង ក្រុមការងារ នៃសាកលវិទ្យាល័យ ឌីជីថល (កម្ពុជា)ខាងលើ តបតាមការប្រកាសរបស់ សម្តេចធិបតី […]

បុគ្គលិក គ្រួសារ Galaxy Navatra Group ជាង3000 នាក់បរិច្ចាគម្នាក់ 5ពាន់រៀល ដល់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

បុគ្គលិក គ្រួសារ Galaxy Navatra Group ជាង 3000 នាក់បរិច្ចាគម្នាក់ 5ពាន់រៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ការចូលរួមបរិច្ចាគថវិការបស់ បុគ្គលិក គ្រួសារ Galaxy Navatra Group ខាងលើ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត […]

ទូតចិន៖ គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានឲ្យដឹងថា គណនី TikTok មួយ ដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត អំពីប្រទេសកម្ពុជា ត្រូវបានបិទហើយ។ តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ លោកទូតចិនបានបញ្ជាក់ថា៖ “គណនីដែលពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតអំពីប្រទេសកម្ពុជា ត្រូវបានបិទ។ យើងនឹងសហការជាមួយមិត្តភក្តិកម្ពុជា ក្នុងការប្រឆាំងយ៉ាងមុតមាំជាមួយនឹងព័ត៌មានដែលមិនពិត”។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជារូបនេះ ធ្លាប់បានប្រកាសថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា […]

ក្រុមការងារសម្តេចធិបតីនាយករដ្ឋមន្ត្រី បដិសេធថា ការធ្វើលិខិតថ្លែងអំណរគុណជូនអ្នកចូលរួមបរិច្ចាគក្នុងមូលនិធិព្រំដែន មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់

ក្រុមការងារសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលធ្វើលិខិតថ្លែងអំណរគុណជូនអ្នកបរិច្ចាគក្នុងមូលនិធិព្រំដែន ប្រកាសបដិសេធថា ការធ្វើលិខិតថ្លែងអំណរគុណ មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីទាំងអស់។ ការប្រកាសបសេធនៅរសៀលថ្ងៃទី២៨ ខែសីហានេះ បន្ទាប់ពីមានជនឆ្លៀតឱកាសបានប្រើប្រាស់រូបភាពគេងចំណេញ ដោយយកលិខិតថ្លែងអំណរគុណរបស់សម្តេចធិបតី បានផ្សព្វផ្សាយចេញជាបន្តបន្ទាប់ ទៅផ្ញើជូនដោយសម្ងាត់ទៅបងប្អូន​ អ៊ំពូមីង តាយាយមួយចំនួន ដោយស្នើសុំជាទឹកចិត្តមួយចំនួនសម្រាប់ផ្តល់ជូនក្រុមការងារ ដោយបញ្ជាក់ថាខ្លួនជាក្រុមការងាររៀបចំលិខិតថ្លែងអំណរគុណ។ ក្រុមការងារសម្តេចធិបតី បញ្ជាក់ថា ការធ្វើលិខិតថ្លែងអំណរគុណ គឺក្រុមការងារបាននឹងកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ហើយខិតខំធ្វើដោយយកចិត្តទុកដាក់ សហការខ្ពស់ជាមួយនឹងក្រុមការងារពាក់ព័ន្ធទាំងអស់ រួមនឹងធនាគារ ដើម្បីធ្វើឲ្យប្រាកដថាឈ្មោះត្រឹមត្រូវ​ និងតួលេខនៃការចូលរួមផងដែរ។ ក្រុមការងារទទួលបន្ទុករៀបចំបោះពុម្ភលិខិតថ្លែងអំណរគុណ […]

អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី ច្រានចោលចំពោះ​ការចោទប្រកាន់លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ថា​ជាប់​ពាក់ព័ន្ធនឹង​ក្រុមហ៊ុន​​ស៊ីអាយស៊ី ផាតនើរ

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី នៅថ្ងៃទី២៨ សីហា ២០២៤ បានច្រានចោល និងបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់ ដែលគ្មានមូលដ្ឋានរបស់បុគ្គល គឹម សុខ ដែលបានចុះផ្សាយដោយសារព័ត៌មាន ឌឹ ខេមបូឌាដេលី ខ្មែរ (The Cambodia Daily Khmer) មកលើ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧត្តមភរិយារបស់ […]

អ្នករីវីយូឡានដ៏ល្បី ចូលរួមបរិច្ចាគថវិកា ២០០០រៀលដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

Camcar ដែលជាអ្នករីវីយូឡានដ៏ល្បី​ បង្ហាញអារម្មណ៍រំភើបណាស់ក្រោយចូលរួមបរិច្ចាគថវិកា ហើយទទួលបានលិខិតថ្លែងអំណរគុណ ដោយបរិច្ចាគត្រឹម ២០០០រៀល សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី ចុះហត្ថលេខាដោយផ្ទាល់។  ការបង្ហោះលើហ្វេសប៊ុកជាមួយវីដេអូប្រមាណ ២នាទី Camcar បាននិយាយថា លោករំភើបណាស់បងប្អូនដែលទទួលបានលិខិតថែ្លងអំណរគុណ ដោយបរិច្ចាគត្រឹម ២០០០រៀល ក៏សម្តេចចុះហត្ថលេខាដោយផ្ទាល់។ ទោះបីថវិកាតិច ឬច្រើន ក៏បងប្អូនមានឱកាសដូចលោក។ ជាមួយគ្នានេះ Camcar ក៏បានអំពាវនាវឲ្យបងប្អូនបរិច្ចាគ […]

ឯកឧត្តម ខេមរៈ ភារុណ បរិច្ចាគថវិកា ២,៥០០រៀលដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

ឯកឧត្តម ខេមរៈ ភារុណ បង្កើតឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បរិច្ចាគថវិកា ២ពាន់ដុល្លារអាមេរិកដល់

ឯកឧត្តម ហ៊ុន ម៉ានី៖ សន្ទុះគាំទ្រ«មូលនិធិកសាងហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន»ផ្ទុះឡើងខ្លាំងក្លា សរបញ្ជាក់ថា ខ្មែររួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី

ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ សន្ទុះនៃការគាំទ្រ ទាំងស្មារតី និងសម្ភារបានផ្ទុះឡើងយ៉ាងខ្លាំងក្លា ដោយប្រជាពលរដ្ឋទាំងជិតឆ្ងាយ មិនថាអ្នកនៅក្នុងប្រទេស ឬអ្នកនៅក្រៅស្រុក និងមានចាប់តាំងពីកុមារតូចៗ រហូតដល់លោកយាយលោកតាចាស់ព្រឹទ្ធាចារ្យសុទ្ធតែបានចូលរួមចំណែក ទោះតិច ឬច្រើនក្តី។ ជាមួយសន្ទុះគាំទ្រនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចាត់ទុកថា ចលនាមហាសាមគ្គីជាតិដ៏ធំធេងនេះ សរបញ្ជាក់ឱ្យឃើញថា ខ្មែររួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី និងចង់ឃើញអនាគតប្រទេសជាតិមានការរីកចម្រើន។ […]

លោកជំទាវ ឧកញ៉ា កែវ មុំ ចូលរួមបរិច្ចាគថវិកា ៥លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ លោកជំទាវ […]