សមត្ថកិច្ចរកឃើញសាច់បង្កកឥតច្បាប់ជិត៤សែនគីឡូក្រាមនៅខណ្ឌសែនសុខ

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ បានចុះឆែកឆេរឃ្លាំងស្តុក ១ កន្លែង នៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងរកឃើញសាច់បង្កក នាំចូលពីបរទេសដោយគ្មាច្បាប់ជិត ៤ សែនគីឡូក្រាម

ឯកឧត្ដម ហ៊ុន ម៉ានី៖ ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា “ចាប់តាំងពីដំណាក់កាលផ្សព្វផ្សាយ ទាំងការដាក់ពាក្យ ទាំងការរៀបចំនីតិវិធីនានាសម្រាប់ដំណើរការជ្រើសរើស ប្រឡង និងកំណែប្រឡង សុទ្ធតែត្រូវបានឆ្លងកាត់ការពិភាក្សា និងការគិតគូរពិចារណាយ៉ាងហ្មត់ចត់បំផុតដោយ គណៈកម្មការជំនាញអន្តរក្រសួង ធ្វើយ៉ាងណាធានាដល់ការរៀបចំប្រព័ន្ធជ្រើសរើសមួយដែលផ្តល់ឱកាសស្មើៗគ្ន មាន តម្លាភាព មានយុត្តិធម៌ និងផ្អែកលើសមត្ថភាពពិតប្រាកដដូចអ្វីដែល សម្ដេចមហាបវរធិបតីនាយក រដ្ឋមន្ត្រី បានលើកឡើងថា “ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ […]

អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់ពីការបញ្ចុះថ្លៃអគ្គីសនី ចំពោះអ្នកប្រើប្រាស់ក្នុងវិស័យទេសចរណ៍

អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចុះថ្លៃអគ្គីសនី ចំពោះអ្នកប្រើប្រាស់អគ្គិសនី ក្នុងវិស័យទេសចរណ៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយប្រភពពីបណ្តាញជាតិ ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤

ត្រឹមតែជាង ៣ខែ អាទិភាពគោលនយោបាយ៦ និងវិធានគន្លឹះ៥ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តអស់ហើយ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ប្រកាសឱ្យអនុវត្តកម្មវិធី «គោល​ការណ៍​ណែនាំ ស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំ ស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលស្ថិតក្នុងវិធានគន្លឹះ៥របស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយអាទិភាពរបស់ខ្លួន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកាសវិធានគន្លឹះនៅថ្ងៃនេះ ក៏ជាការប្រកាសចុងក្រោយនៅក្នុងអាទិភាពគោលនយោបាយ៦ និងវិធានគន្លឹះ៥ ដែលរៀបចំជាគោលការណ៍ជំរុញនូវផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ សម្ដេចធិបតី បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការប្រព័ន្ធគាំពារសង្គមជាការចាំបាច់ ដើម្បីធានាប្រសិទ្ធ​ភាពនៃលំនឹងជីវភាពប្រជាពលរដ្ឋក្នុងរយៈពេលវែង។ […]

ចិន គាំទ្រការកាន់អំណាចយកអង្វែងរបស់គណបក្សប្រជាជនកម្ពុជា

ប្រទេសចិនគាំទ្រការកាន់អំណាចយកអង្វែងរបស់គណបក្សប្រជាជនកម្ពុជា គាំទ្ររាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេច​ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជា​​ជនកម្ពុជា និងសម្ដេចអធិបតី ជានាយករដ្ឋមន្ត្រី នឹងធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ និងទទួលបានការគាំទ្រយ៉ាងធំធេងពីប្រជាជនកម្ពុជាទូទាំងប្រទេស។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ He Weidong អនុប្រធានទី២ គណៈកម្មាធិការយោធាមជ្ឍឹមបក្សចិន ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ […]

មន្ត្រីជាន់ខ្ពស់យោធាចិន ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ឱ្យលេចចេញជាសកម្មភាពជាក់ស្តែង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង (He Weidong) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូល​ជួបសម្តែងការគួរសម នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ នាយឧត្តមសេនីយ៍ ហឺ វ័យទុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប […]

ក្រសួងសាធារណការ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹត្យកាបូននៅកម្ពុជា

ឯកឧត្តមរដ្ឋលេខាធិការ ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន ចូលរួមបើកសម្ពោធជាផ្លូវការរថយន្ត AION ម៉ូឌែល Y Plus ឆ្នាំ២០២៣ របស់ក្រុមហ៊ុន AION Cambodia នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣

អ្នកឧកញ៉ា ឡេង ប្រុស ស្នើឲ្យស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជួយសម្រួលឯកសារផ្សេងៗ ដែលមានតម្រូវការចាំបាច់ដល់ពលរដ្ឋខ្មែរ នៅប្រទេសថៃ

ក្រុមការងារសប្បុរសធម៌ស្ម័គ្រចិត្តរបស់ អ្នកឧកញ៉ា ឡេង ប្រុស ប្រចាំប្រទេសថៃ បានចូលជួបសំដែងការគួរសម និងពិភាក្សាកិច្ចការងារមួយចំនួនជាមួយ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

នាយករដ្ឋមន្ត្រី ណែនាំឲ្យផ្តល់បណ្ណបើកបរដល់ជនមានពិការភាព ស្របតាមសមត្ថភាព និងបច្ចេកទេសយានយន្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសុខាភិបាល រួមគា្នធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួល​ជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរ ស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេក​ទេស​យានយន្ត។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធី «អបអរសាទរទិវាជនមាន​ពិការ​ភាពលើកទី២៥ និងអន្តរជាតិលើកទី៤១» នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ អន្តរក្រសួង ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុវជន […]

រាជរដ្ឋាភិបាល បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប ។ ក្នុងពិធីដ៏អធិកធមនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកអំពីលក្ខណៈពិសេស ៣ យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់វិស័យទេសចរណ៍ មានដូចជា៖ (១) វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង (២) ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្តាលឱ្យវិស័យដទៃៗទៀតមានការរីកចម្រើនផងដែរ (៣) […]