ចោលមួយក្រុមលួចគោអ្នកភូមិទាំងថ្ងៃដេញបញ្ចូលរថយន្ត សាំងយ៉ុង តែប៉ូលិសចាប់ខ្លួនបានម្នាក់ ខណៈច្រើននាក់ទៀតរត់គេចខ្លួន

ប្រជាពលរដ្ឋ រាយការណ៍មានមុខសញ្ញាចោលមួយក្រុម លួចគោអ្នកភូមិទាំងថ្ងៃ បម្រុងដេញបញ្ចូលរថយន្ត នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់ The Cambodia Daily

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសបដិសេធ ជុំវិញសារព័ត៌មាន​អនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោម ចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត…» ជាព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិច។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់នេះ និងសូមបញ្ជាក់ជូនថា ព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល […]

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឲ្យមន្ត្រីសិក្សាស្រាវជ្រាវជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធ៌មនៅតាមតំបន់ការពារធម្មជាតិ

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០​២៣ និងការរៀបចំផែនការសកម្មភាព ជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០២៤​-​២០២៨» នៅព្រឹកថ្ងៃពុធទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្តឱ្យ បានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយភាពម្ចាស់ការ មនសិកាវិជ្ជាជីវៈ ការទទួលខុសត្រូវ […]

កាសែតធំជាងគេ,មានឥទ្ធិពលជាងគេជាង ៣ទស្សវត្ស ប្រកាសបិទទ្វារទាំងស្រុង

កាសែតគាំទ្ររដ្ឋាភិបាលជាង៣០​ឆ្នាំ រស្មីកម្ពុជា ប្រកាសបិទទ្វារជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ រួមទាំងគណនីលើអនឡាញ

មន្ត្រីជាន់ខ្ពស់កសិកម្ម៖ដំណំាស្រាយចន្ទីជួបប្រទះបញ្ហាប្រឈមចម្បងៗចំនួន៨

ដំណាំស្វាយចន្ទីជាដំណាំឧស្សាហកម្មមានសក្តានុពលខ្ពស់សម្រាប់ប្រទេសកម្ពុជានិងមានកេរ្តិ៍ឈ្មោះល្បីជាពិសេសមានការទទួលស្គាល់ពីទីផ្សារលើគុណភាព រសជាតិ ទំហំគ្រាប់និងសរីរាង្គតាមប្រពៃណី ប៉ុន្តែដំណាំសក្តានុពលសំខាន់មួយនេះនៅជួបប្រទះបញ្ហាប្រឈមចម្បងៗចំនួន៨។ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថ្លែងនៅក្នុងពិធី បើកដំណើរការទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងសហភាពអឺរ៉ុប ស្តីពីខ្សែច្រវាក់ផលិតកម្មគ្រាប់ស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី២៩ខែវិច្ឆិកា២០២៣ថា បច្ចុប្បន្ននេះខេត្តដែលបានដំាដុះដំណាំស្វាយចន្ទីរច្រើនជាងគេគឺមានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ព្រះវិហារ ឧត្តមានជ័យ សៀមរាប […]

រដ្ឋាភិបាលអាណត្តិថ្មី ប្តេជ្ញាបន្តវរភាពគំរូរបស់សម្តេចតេជោ លើការងារប្រឆាំងអំពើពុករលួយ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ដោយបានគូសបញ្ជាក់ថា នឹងបន្តប្តេជ្ញាអនុវត្តន៍បាវចនា ៥ ពាក្យរបស់សម្តេចតេជោ គឺ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្តល់យុទ្ធសាស្ត្រអាទិភាពមួយចំនួន ដើម្បីទាញយកប្រយោជន៍រួមពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV

ពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ បានដំណើរការកិច្ចប្រជុំពេញអង្គរបស់ខ្លួន នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Crowne Plaza នាទីក្រុងវៀងចន្ទន៍ ដោយនៅក្នុងនោះមានការថ្លែងសុន្ទរកថាគន្លឹះពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាមួយរបាយការណ៍ពីអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍នានាពីលទ្ធផល ដែលតំបន់ត្រីកោណអភិវឌ្ឍទទួលបាននាពេលកន្លងមក។ ក្នុងសុន្ទរកថាគន្លឹះជូនកិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា កិច្ចប្រជុំកំពូលសភាCLV នាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្របកដោយចក្ខុវិស័យសំដៅលើកកម្ពស់យន្តការសភា […]

មន្ទីរបរិស្ថានខេត្តកំពង់ធំថា ពិតជាមានការកាប់ទន្ទ្រានយកដីជាច្រើនហិកតា តែមិនស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ទេ

មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី អំពីសកម្ម​ភាព​ការចុះល្បាតរបស់បណ្ដាញសហគមន៍ព្រៃឡង់ ដែលរកឃើញទីតាំងកាប់រានទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ។ មន្ទីរបរិស្ថានខេត្តកំពង់ធំ បញ្ជាក់ថា នៅថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី(RFA) បានធ្វើការផ្សព្វផ្សាយព័ត៌មាន​អំពីការចុះល្បាតរបស់បណ្តាញសហគមន៍ព្រៃឡង់ រកឃើញមានការលួចកាប់រាន ទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធនៅតំបន់អូរតាលោកជាច្រើនហិកតា ស្ថិតនៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ មន្ទីរបរិស្ថានខេត្តកំពង់ធំបាន បញ្ជាក់ថា ក្រោយពីទទួលព័ត៌មានអំពីបទល្មើសការកាប់រានទន្ទ្រានយកដីនៅតំបន់អូរតាលោក ក្នុងតំបន់ការពារ ដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ […]

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ឆ្នាំ២០២៣នេះ មានប្រារព្ធពិធី និងទស្សនីយភាពអ្វីខ្លះ?

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ពិធីរំលឹកគុណអង្គរ នឹងរៀបចំឡើងរយៈពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានប្រារព្ធកម្មវិធីសាសនា ស្ដង់ពិព័រណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី។ ពិធីនឹងចាប់ផ្តើមបើកជាផ្លូវការ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ដោយមានពិធីបួងសួងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត […]

៥ថ្ងៃ សមត្ថកិច្ចផាកពិន័យយានយន្តល្មើសច្បាប់ចរាចរណ៍ជាង ២ពាន់គ្រឿង

តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨២៣គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៧៧គ្រឿង និងម៉ូតូ ៧៤៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦០៤គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៣៥គ្រឿង និងម៉ូតូចំនួន ៥៦៧គ្រឿង […]