ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នឹងសហការគ្នារៀបចំវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សក្តានុពលនៃទីផ្សារ ទេសចរណ៍ឥណ្ឌា សម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ”។ វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា នឹង ប្រព្រឹត្តិទៅនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ បើតាមក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឥណ្ឌា, ជំរុញលំហូរទេសចរ និងទាក់ទាញវិនិយោ គិនឥណ្ឌា […]
Category: សង្គម
ផលិតផលមានដើមកំណើតនៅកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រុមហ៊ុននាំចេញកម្ពុជា អាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ។ តួយ៉ាង គឺផលិតផលទាំងអស់ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស ដោយការនាំចេញទាំងនោះត្រូវអនុលោមតាមវិធានដើមកំណើតទំនិញ (Rules of Origin) និងវិធាននិងលក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP។ ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) […]
ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ២០២៤ ទាក់ទាញអ្នកចូលរួមផ្ទាល់ និងតាមអនឡាញ ជាង១០ម៉ឺននាក់
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែតុលា បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះ អ្នកទស្សនាផ្ទាល់មានចំនួនជាង ៤១,០០០ […]
ព្រះរាជពិធីសាសនា ក្នុងឱកាសខួប២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ បានប្រារព្ធឡើងនៅព្រះបរមរាជវាំង
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ទ្រង់សព្វព្រះរាជហឫទ័យ រៀបចំព្រះរាជពិធីសាសនា ក្នុងឱកាសគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ ព្រះរាជពិធីដែលបានរៀបចំនៅក្នុងព្រះមរបរាជវាំងនេះ ក៏មានការយាង និងអញ្ជើញចូលរួមពី ព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមាជិក សមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ។ គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់មន្ត្រីនគរបាល កុំបណ្តែតបណ្តោយខ្លួនឲ្យដុសក្បាលពោះធំ
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីនគរបាលត្រូវពិនិត្យតាមដានចំពោះកាយសម្បទា ក៏ដូចជាសុខភាពរបស់កងកម្លាំង ដោយមិនត្រូវបណ្តែតបណ្តោយអោយមន្ត្រីនគរបាល មានក្បាលពោះធំ ឬក៏ធាត់ខ្លាំងនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប ឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្រៅពីការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ […]
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីសាសនាខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ ដែលប្រារព្ធធ្វើឡើងនៅ ព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។ សូមជម្រាបថា […]
កងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនបណ្តេញនាយទាហាន ពៅ សាលួត ពីក្របខណ្ឌនោះទេ គ្រាន់ដាក់ពិន័យប៉ុណ្ណោះ
នៅទីបំផុត នាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ត្រូវបានអនុវត្តទណ្ឌកម្មវិន័យធ្វើការស្តីបន្ទោស និងកិច្ចសន្យាទទួលកំហុស និងមិនអនុញ្ញាតិឱ្យបំពេញតួនាទី ភារកិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់។ សេចក្តីប្រកាសព័ត៌មានថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់ពីវិធានការអនុវត្តទណ្ឌកម្មវិន័យទៅលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌ វិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ […]
TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋសរុបចំនួន ៤.០៨០ ករណីក្នុងខណ្ឌសែនសុខ
នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺជូនកម្មករ កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋសរុបចំនួន ៤.០៨០ ករណីនៅក្នុងបរិវេណសាលាបឋមសិក្សាសែនសុខ ភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមាគម TYDA ឲ្យដឹងថា ករណីទាំងនោះរួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ […]
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿជនឆ្លៀតឱកាសដែលធានាចូលក្របខ័ណ្ឌមន្ត្រីរាជការ
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានឲ្យដឹងថា ក្រសួងបានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ករណីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ។ ឯកឧត្តម បានបញ្ជាក់ថា គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល […]
រយៈពេល១ខែ រដ្ឋបាលខេត្តតាមព្រំដែន ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋប្រើប្រាស់ជាង ១៨ពាន់ក្បាល
ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បានផ្តល់ប័ណ្ឌព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១.៨៦៨០ក្បាល។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ក្នុងចំណោមប័ណ្ណព្រំដែនដែលបានផ្ដល់ជូន ខេត្តបាត់ដំបង បានចំនួន១.៨២៥ក្បាល ខេត្តបន្ទាយមានជ័យ មានចំនួន១០.០០៤ក្បាល ខេត្តឧត្តរមានជ័យ ចំនួន៣.៣៣១ក្បាល ខេត្តប៉ៃលិនមានចំនួន៣.០១៨ក្បាល និងខេត្តកោះកុងមានចំនួន៥០២ក្បាល។ ក្នុងរយៈពេលដូចគ្នានេះ បើតាមលោកបណ្ឌិតអ្នកនាំពាក្យរងដដែល […]