ឯកឧត្តម ហេង សួរ ប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញគណបក្សជូនសមាជិកគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅសាលប្រជុំទីស្នាក់ការគណបក្សរាជធានីភ្នំពេញ

TOP NEWS: អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ពិសេស ពាក់ព័ន្ធនឹងសកម្មភាពព្រះធម្មវនវាសី ចន្ទមុនី

ប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់ សម្តេធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងបរិស្ថាន ដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតី បានបិទមិនឱ្យ ព្រះធម្មវនវាសី ចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ ចេញសេចក្តីថ្លែងការណ៍លេខពិសេស បញ្ជាក់ជូន​សាធារណជនថា សម្តេចធិបតី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា […]

កម្ពុជា ពោរពេញដោយសក្តានុពលជាច្រើនឥតគណនា សម្រាប់វិនិយោគិនបោះទុនវិនិយោគ

កម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង​ FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស […]

សម្តេចធិបតី ណែនាំដល់រដ្ឋមន្រ្តីទាំងអស់ ពេលចេញទៅក្រៅប្រទេស កុំគ្រាន់ទៅអង្គុយអម ត្រូវឆ្លៀតជួយដៃគូនីមួយៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាល់ពេលសម្តេចចេញទៅក្រៅប្រទេស សម្តេចណែនាំដល់រដ្ឋមន្រ្តីអង្គុយទាំងអស់ដែលទៅអមសម្តេចនោះ កុំតែគ្រាន់ទៅអង្គុយអម តែត្រូវជួបជាមួយដៃគូតាមប្រទេសនីមួយៗ ដូចជាវិស័យឯកជន ក្រុមហ៊ុន អ្នកវិនិយោគ និងរដ្មន្ត្រីតាមប្រទេសទាំងនោះឲ្យបានច្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរលោកជំទាវ ចម និម្មល និយាយលឿន ធ្វើលឿន និងមានប្រសិទ្ធភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងកោតសរសើរលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលនិយាយលឿន ធ្វើក៏លឿន។ សម្តេចមានប្រសាសន៍ថា ក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់ គឺលោកជំទាវ ចម និម្មល និយាយលឿនជាងគេ ញាប់ដូចចាក់ឌីស ប៉ុន្តែមិនតែល្បឿនក្នុងការនិយាយនោះទេ ល្បឿននៃការងារក៏មានប្រសិទ្ធភាព ដូចជាការចរចាជាមួយឥណ្ឌូនេស៊ីទិញអង្ករពីកម្ពុជាជាដើម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២២ […]

ប្រជាពលរដ្ឋកំពុងតាមដានមើលចំណាត់ការលោក ឈឿន ប៊ុនឆន ប្តេជ្ញាចិត្តតេស្តរកសារធាតុញៀនមន្រ្តីនគរបាលក្រោមឪវាទខេត្តព្រៃវែង

លិខិតប្រកាសព័ត៌មានពីស្នងការខេត្តព្រៃវែង ពេលថ្មីៗកន្លងទៅ បានឲ្យដឹងថា មន្រ្ដី​នគរបាល​ខេត្ត​ព្រៃវែង​ ១១​ នាក់​ រកឃើញ​មាន​សារធាតុ​ញៀន​ ហើយត្រូវបញ្ជូនទៅ​មណ្ឌល​អប់រំ​កែប្រែ​បន្សាប​គ្រឿងញៀន​នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់ខ្លួនជនបរទេស ៤នាក់ និងរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជិត ៥០០គីឡូក្រាម

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ និងរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជិត៥០០គីឡូក្រាម

ស្នងការខេត្តបន្ទាយមានជ័យបំភ្លឺព័ត៌មានករណីទូរទស្សន៍ថៃផ្សាយថា ជនជាតិថៃ៩នាក់ចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃចុះផ្សាយថា ជនជាតិថៃចំនួនប្រាំបួននាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ចថៃជួយសង្រ្គោះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថាត្រូវចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត និងសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធនឹងករណីជនជាតិថៃចំនួន៩នាក់ខាងលើ

ឯកឧត្តមហេង សួរ៖ រាជរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរនៅបរទេស

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស

សកម្មភាពដឹកជញ្ជូន និងគមនាគមន៍ កើនក្នុងរង្វង់ ៧,៩% ក្នុងឆ្នាំ២០២៣ និងបន្តកើនដល់ ៨% ក្នុងឆ្នាំ២០២៤

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចូលរួមពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន”។ គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រនេះ នឹងបង្កើនសមត្ថភាពផែដល់ ៤៥០ ០០០ TEUs/ឆ្នាំ និងនាំឱ្យសមត្ថភាពផែសរុបកើនដល់ […]