អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូនៃក្រុមហ៊ុន បានអញ្ជើញចូលរួមពិធីបុណ្យសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាឧត្តមស្វាមីរបស់ លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ […]
Category: សង្គម
ថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ អញ្ជើញថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឳកាសខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជថ្វាយព្រះពរ ក្នុងព្រះរាជវរោកាសនៃពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង នាព្រឹកទី២៩ ខែតុលា ឆ្នាំ២០២៤។ ព្រះរាជពិធីថ្វាយព្រះពរនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល […]
អ្នកនាំពាក្យ ស្នើឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនដែលប្រើប្រាស់ឈ្មោះ ឯកឧត្តម ស សុខា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះករណីមានបុគ្គលមួយចំនួនប្រើឈ្មោះឯកឧត្តមអភិសន្តិបណ្ឌិត ទៅប្រព្រឹត្តទង្វើមិនគប្បី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងថាថ្មីៗនេះ មានបុគ្គលឆ្លៀតឱកាសមួយចំនួន បានតាំងខ្លួនជាសាច់ញាតិ ជាក្រុមការងារ ឬជាជំនួយការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីធ្វើជាបង្អែកកាងទំនាស់ឯកជន ឬដាក់សម្ពាធលើអាជ្ញាធរ សមត្ថកិច្ចឱ្យផ្ដល់ប្រាក់ […]
នាវាខ្នាតយក្សមួយគ្រឿង នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៨០០នាក់ មកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
នាវាខ្នាតយក្សមួយគ្រឿង នាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ចំនួន ៨៦៩នាក់ មកចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ នាវាទេសចរណ៍នេះ ឈ្មោះ VIKING ORION មានសញ្ជាតិ NORWAY ។ តាមការចេញផ្សាយរបស់គេហទំព័រទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នាវាទេសចរណ៍មួយនេះ ផ្ទុកភ្ញៀវទេសចរចំនួន ៨៦៩នាក់ ក្នុងនោះស្រី ៤៤៨នាក់, មាន២១សញ្ជាតិ […]
អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្តឲ្យវិនិយោគិនចិនហុងកុង មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានជំរុញលើកទឹកចិត្តដល់វិនិយោគិនចិនហុងកុង ឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ,កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនអាស៊ាន, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ជាដើម។ ការជំរុញលើកទឹកចិត្តនេះ បានធ្វើឡើងនៅជំនួបពិភាក្សាការងាររវាងអ្នកឧកញ៉ា និងគណៈប្រតិភូធុរកិច្ចហុងកុងដឹកនាំដោយ លោក ឌីវ៉ាន សៃហ្វុល អាឡាម (Dewan […]
២០ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ព្រះបរមនាថ នរោត្តមសីហមុនី ត្រូវបានក្រុមប្រឹក្សារាជ្យសម្បត្តិបោះឆ្នោតជាឯកច្ឆ័ន្ធ ជ្រើសរើសជាព្រះមហាក្សត្រខ្មែរ ជំនួសព្រះបិតា សម្តេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០០៤ ខណៈទិវារំឮកខួបត្រូវបានកំណត់ធ្វើនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។ ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ […]
អាជ្ញាធររាជធានីភ្នំពេញ អះអាងថា មិនដែលហាមឃាត់សកម្មភាពស្របច្បាប់ របស់អង្គការសង្គមស៊ីវិលឡើយ
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានអះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនដែលហាមឃាត់ ឬផ្ដល់ការរំខានណាមួយដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិលឡើយ ពោលឲ្យតែសមាគម ឬអង្គការនោះ ធ្វើសកម្មភាពតាមទិសដៅរបស់ខ្លួនដោយស្របច្បាប់។ វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងក្រោមប្រធានបទ «ស្តីពីការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិល ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលមានការចូលរួមពី ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី […]
ដំណឹងល្អ! រដ្ឋផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីបន្តជួយស្តារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ។ ក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារនោះ មានដូចជា៖ ១. លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ […]
កម្ពុជា-ឥណ្ឌា នឹងរៀបចំវេទិកាទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជំរុញលំហូរទេសចរ
ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នឹងសហការគ្នារៀបចំវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សក្តានុពលនៃទីផ្សារ ទេសចរណ៍ឥណ្ឌា សម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ”។ វេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា នឹង ប្រព្រឹត្តិទៅនាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ បើតាមក្រសួងទេសចរណ៍កម្ពុជា បានឲ្យដឹងថា វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឥណ្ឌា, ជំរុញលំហូរទេសចរ និងទាក់ទាញវិនិយោ គិនឥណ្ឌា […]
ផលិតផលមានដើមកំណើតនៅកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រុមហ៊ុននាំចេញកម្ពុជា អាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ប្រទេសន័រវេស ។ តួយ៉ាង គឺផលិតផលទាំងអស់ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស ដោយការនាំចេញទាំងនោះត្រូវអនុលោមតាមវិធានដើមកំណើតទំនិញ (Rules of Origin) និងវិធាននិងលក្ខខណ្ឌផ្សេងៗដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP។ ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) […]