នាយករដ្ឋមន្ត្រី ដាក់ចេញការងារអាទិភាព ៤ចំណុចទៀត សម្រាប់ក្រសួងការងារអនុវត្តរយៈពេល ២ឆ្នាំខាងមុខ

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវទិសដៅការងារអាទិភាព ចំនួន ៤ ចំណុចបន្ថែមទៀត សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: អនុវត្តក្នុងរយៈពេល ២ ឆ្នាំខាងមុខ ជាអាទិ៍៖ ទី១. សិក្សាលទ្ធភាពដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ-សហគ្រាស ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា ព្រមទាំងគិតគូរអំពីយន្តការនៃការកសាង, ការគ្រប់គ្រង, ការធានាគុណភាព និងការរក្សានិរន្តរភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ទាំងអស់នោះ ដើម្បីឱ្យបងប្អូនកម្មករ-និយោជិតរបស់យើងដែលមានកូនតូចៗ ជាពិសេសរយៈពេល ៣ […]

សម្ពោធជាផ្លូវការ៖ បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារភាព

«បុស្បុករូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅកុមារភាព» នៅស្ពានពាមទេរ ក្នុងភូមិតាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្ពោធក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈតំណាងដ៏ខ្ពង់ខ្ពស់សម្តេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម ហ៊ុន ម៉ានី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីមូលហេតុអ្វី បានកម្ពុជាមិនពឹងអង្គការសហប្រជាជាតិក្នុងសម័យរំដោះប្រជាពលរដ្ឋពីរបប ប៉ុល ពត បែរជាមកពឹងវៀតណាម

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួប សំណេះសំណាលជាមួយកម្មករនិយោជិតជាង ១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឆ្លើយតបនឹងការចោទប្រកាន់ថា ក្នុងសម័យរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាន៍នាឆ្នាំ១៩៧៩ ហេតុអ្វីកម្ពុជាមិនពឹងអង្គការសហប្រជាជាតិ(UN) បែរជាទៅពឹងវៀតណាម

The Cambodia Daily និងមន្រ្តីសង្គមស៊ីវិល រួមគ្នាផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ និងបំភ្លៃការពិតករណីលោក នី ណាក់

សារព័ត៌មានអត់ច្បាប់ The Cambodia Daily និងមន្រ្តីសង្គមស៊ីវិលនៅកម្ពុជា បានរួមដៃសហការគ្នាផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ និងបំភ្លៃការពិតជុំវិញការអនុវត្តច្បាប់ទៅលើលោក នី ណាក់

កម្ពុជាសម្រេចនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅមានទឹកប្រាក់៨៣៧លានដុល្លារអាមេរិកក្នុងឆ្នំា២០២៣

នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅទីផ្សារអន្តរជាតិប្រមាណ៦៥ម៉ឺន៦ពាន់តោន  បើគិតជាទឹកប្រាក់មានប្រមាណ ៨៣៧លានដុល្លារអាមេរិកថយចុះ១៦,៩% បើប្រៀបធៀបឆ្នាំមុន

កម្ពុជាប្រមូលចំណូលពីវិស័យរ៉ែបាន៥០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣

 ក្នុងឆ្នំា២០២៣នេះ ក្រសួងរ៉ែ និងថាមពលបានបង្ហាញថា កម្ពុជាប្រមូលចំណូលមិនមែនសារពើពន្ធរពីវិស័យរ៉ែ ក្នុងបំណាច់ឆ្នាំ ២០២៣  ទទួលបានប្រមាណ ៥០ លានដុល្លារអាមេរិ ខណៈប្រតិបត្តិការរ៉ែសំណង់ រ៉ែមាស និងរ៉ែឧស្សាហកម្មផ្សេងៗកំពុងកើតឡើង

ឯកឧត្តម ហេង រតនា៖ អ្នកមួយចំនួនតូចគ្រាន់តែទទួលយកថ្ងៃសន្តិភាព និងថ្ងៃរំដោះជាតិមិនបានផង​តេីចង់ទៅធ្វេីអ្វីបានសម្រាប់ជាតិ និងប្រជាជន?

“ប្រទេសមួយមានឯករាជ្យជាតិនិងសន្តិភាពពេញលេញ​ ជាតម្លៃមរតមហាសាលសំរាប់ជាតិនិងប្រជាជន! មានអ្នក​មួយចំនួនតូចគ្រាន់តែទទួលយកថ្ងៃសន្តិភាពនិងថ្ងៃរំដោះ​ជាតិមិនបានផង​ តេីចង់ទៅធ្វេីអ្វីបានសំរាប់ជាតិនិងប្រជាជននៃព្រះរាជាណាចក្រដ៍កំសត់មួយនេះ? ចង់បានលទ្ធិប្រជាធិបតេយ្យ​សិទ្ធិមនុស្ស​និងការអភិវឌ្ឍមែន​ទេ? តេីអ្វីៗដែលខ្លួនចង់ចូលរួមពង្រឹងនិងអភិវឌ្ឍន៍ប្រទេសដែរនោះ​ អាចប្រព្រឹតិ្តទៅរួចទេ​បេីសិនជាប្រទេសគ្មានសន្តិភាពទេនោះ? ចម្ការមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ​ជាសំណល់សង្គ្រាមស្ថិតនៅរាយប៉ាយពេញផ្ទៃប្រទេសយ៉ាងច្រេីន​ ដែលនៅតែបន្តគំរាមកំហែងដល់អាយុជីវិតប្រជាជននិងជាឧបសគ្គធ្ងន់ធ្ងរដល់ការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិឡេីងវិញ!”។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤៕

រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំឲ្យសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់ផ្នែកខាងក្រោម ៣ពាន់ម៉ែត្រទៀត

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ។ សូមជម្រាបថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារសាងសង់សំណង់ការពារច្រាំងទន្លេបាសាក់បរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១) ប្រវែង១២០០ម៉ែត្រ​ សម្រេចបានប្រមាណ ៦២% ដែលក្នុងនោះរួមមាន៖ ទី១)ការងាររៀបបាវការពារចរន្តទឹកបុក […]

បុស្បុក តម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោកាលនៅជាកុមារភាព សម្ពោធនៅថ្ងៃស្អែក

បុស្បុក តម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោកាលនៅជាកុមារភាព ស្ថិតនៅចំណុចស្ពានពាមទេ ភូមិតាលុស ឃុំបុសលាវ

អ្នកនាំពាក្យសាលាដំបូង បញ្ជាក់ពីការសម្រេចឃុំខ្លួនឈ្មោះ នី ណាក់ ជុំវិញសំណុំរឿងមិនរាងចាល និងមួលបង្កាច់ ប៉ះពាល់កិត្តិយសរដ្ឋមន្ត្រីក្រសួងការងារ

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧២៦៣ ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានជនសង្ស័យឈ្មោះ នី ណាក់ ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នី ណាក់ និងបក្ខពួក ពីបទ បរិហាកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំងការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម […]