ឯកឧត្តម ស សុខា ចុះពិនិត្យស្ថានភាពអ្នកជាប់ឃុំ និងលោក ខៀវ សំផន នៅពន្ធនាគារខេត្តកណ្ដាល

ឯកឧត្តម បនាយករដ្ឋមន្រ្តី ស សុខា ឧ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យមណ្ឌលអប់រំកែប្រែ (ពន្ធនាគារខេត្តកណ្ដាល) ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាលនៅព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ នេះ។ ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុកការងារពន្ធនាគារ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ អភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្ដាលជាច្រើនរូបផងដែរ។ […]

កម្ពុជា មិនទាន់ធ្លាក់ចុះគុណភាពខ្យល់នៅឡើយ ខណៈថៃកំពុងជួបវិបត្តិខ្យល់ពុលជាងពាក់កណ្តាលប្រទេស

តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថាកំឡុងពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសកម្ពុជាមិនទាន់មានការកត់សម្គាល់ ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយ។ ពោលគឺកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ ឬហៅថា PM2.5 មានកំហាប់ចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងស្តង់ដារដែលក្រសួងបរិស្ថាន បានកំណត់គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ម៉ោង។ នេះបើតាមការបញ្ជាក់ពីក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ […]

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសហាមផ្សាយពាណិជ្ជកម្មហួសហេតុ ដែលអូសទាញពលរដ្ឋឈ្លក់វង្វេងសេពគ្រឿងស្រវឹង

ឯកឧត្តម​នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន​បានចេញវិធានការរឹតបន្តឹងការផ្សាយគ្រឿងស្រវឹង បន្ទាប់ពីបានសង្កេតឃើញមានការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្តល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញ ឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បីផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី។ តាមរយៈលិខិតជូនដំណឹងចេញនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានក្រើនរម្លឹក និងណែនាំគោលការណ៍ក្រមប្រតិបត្តិស្ដីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មានចំនួន៤ចំណុចសំខាន់ៗ៖ ១. ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសារាចរលេខ៤៩២ ព.ម.សរ ចុះថ្ងៃទី០១ ខែតុលា […]

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បើកច្រកផ្លូវការមួយ ដើម្បីជួយដល់អ្នកស្រែកអយុត្តិធម៌លើបណ្តាញសង្គម

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងថា “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នឹងផ្តោតលើបញ្ហាសំខាន់ៗចំនួនពីរ ទីមួយត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីផ្នែកអភិបាលកិច្ចនៅតាមសាលាជំនុំជម្រះ និងអង្គការអយ្យការអមសាលាជម្រះក្តីនានា និងទីពីរ ការពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី នៅក្នុងចំណាត់ការសំណុំរឿង និងចំណាក់នៅក្នុងសម្រេចសេចក្តី របស់តុលាការ។ ឯកឧត្តមបញ្ជាក់ថា យុទ្ធនាការមួយនេះ នឹងក្លាយជាច្រកផ្លូវការមួយសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌ពិតប្រាកដ រងគ្រោះដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលារការ អាចដាក់ពាក្យបណ្តឹងអំពីភាពមិនប្រក្រតី ក្នុងចំណាត់ការរបស់តុលាការ ដើម្បីឲ្យយន្តការទទួលបន្ទុកនេះជួយត្រួតពិនិត្យ និងដោះស្រាយរកយុត្តិធម៌ជូន។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណឆេកដែលបានលុបចោលបំណុលរបស់កម្ពុជា បង្វែរទៅជាជំនួយអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូត​ឆេកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Martin Vávra បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរអំពីទំនាក់ទំនងមិត្តភាព […]

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសអនុវត្តយុទ្ធនាការចំនួនពីរ ចាប់ពីថ្ងៃទី៩ ខែមករានេះតទៅ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ប្រកាសដាក់ឲ្យអនុវត្តនូវយុទ្ធនាការចំនួនពីរព្រមគ្នា គឺ “យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ”, និង “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ”។ ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងយុត្តិធម៌។ ឯកឧត្តមបានបញ្ជាក់ថា ការប្រកាសដាក់ចេញនៅយុទ្ធនាការចំនួន២ ដើម្បីអនុវត្តវិធានការគន្លឹះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ សំដៅលើកកម្ពស់ […]

សម្តេចតេជោ ហ៊ុន សែន សរសើរកែវភ្នែកជប៉ុន ដែលសម្តេចប្រើអស់រយៈពេល ៣៤ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន និងកូនចៅរបស់សម្តេច នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ បានធ្វើដំណើរតាមយន្តហោះ ដើម្បីទៅពិនិត្យសុខភាពភ្នែក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ខណៈកំពុងធ្វើដំណើរលើយន្តះហោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គម ដោយសរសើរកែវភ្នែកជប៉ុន ដែលសម្តេចប្រើអស់រយៈពេល ៣៤ឆ្នាំ និងថ្លែងអំណរគុណចំពោះ រដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលជួយមើលថែទាំភ្នែកសម្តេចរយៈពេលជាង ៣ទស្សវត្សកន្លងមកនេះ។ សម្តេចតេជោបានឲ្យដឹងថាដូច្នេះថា៖ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចារ «ឯកភាព» ឲ្យក្រសួង ៥ទៀត ប្រឡងជ្រើសរើសមន្ត្រីថ្មី

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេចបានចារឯកភាពឲ្យក្រសួងចំនួន ៥ ប្រឡងជ្រើសរើសមន្ត្រី ដើម្បីពង្រឹងស្ថាប័ន។ ការជ្រើសរើសមន្ត្រីក្នុងឆ្នាំ២០២៣កន្លងទៅ ដែលសម្តេចថា មាន ៦ស្ថាប័ន ក្នុងនោះ ក្រសួងកសិកម្មបានប្រឡងរួចហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងចំណោមវិធានការ៥ វិធានគន្លឹះទីមួយគឺការកំណែទម្រង់ និងបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ ក្នុងនោះមានការប្រឡងជ្រើសរើសមន្ត្រីថ្មី​ដែលបានអនុវត្តរួចហើយជាមួយក្រសួងកសិកម្មលើកទីមួយចំនួន ២៥០នាក់។ សម្តេចបន្តថា៖ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វប្បធម៌កំណែទម្រង់ការប្រឡងបាក់ឌុប ជាបទពិសោធន៍ដ៏ល្អមួយសម្រាប់យកមកអនុវត្តនៅក្នុងសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យ ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។ សម្តេចធិបតីមានប្រសាសន៍ថា ពិតណាស់កំណែទម្រង់នៃការប្រឡងបាក់ឌុបនេះ មិនងាយស្រួលទេ ការផ្លាស់ប្តូរផ្នត់គំនិតសង្គម ឪពុកម្តាយ សិស្ស តាំងពីឆ្នាំ២០១៤បានគឺពិបាកណាស់ មិនស្រួលដូចឥលូវទេ។ សូម្បីនៅឆ្នាំ២០១៥ ២០១៦ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋនោះឡើយ

រាជរដ្ឋាភិបាល កើតពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រនោះឡើយ។ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្ររបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីដាក់សម្ពោធជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះ​សំណាល​ជាមួយកម្មករនិយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី៨ ខែមករា […]