សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ១២០នាក់ ត្រឹមរយៈពេល២សប្ដាហ៍ ដើមឆ្នាំនេះ

យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងពីរសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប ៥១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ១២០នាក់​ដើម្បីចាត់ការតាមនីតិវិធី។ នេះបើតាមការឲ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់បាននិងកំពុង តែធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការបញ្ជារផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសបានដាក់​វិធានការបង្ការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងដែលមួយចំនួន បានសង្កេតឃើញថាបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ […]

ស្ពានផ្លូវកង់ប្រាសាទតាកែវ បង្កើតបរិយាកាសថ្មីសម្រាប់អ្នកជិះកង់

អាជ្ញាធរជាតិអប្សរា បានសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត។ ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន៤ទីតាំងផងដែរ។ ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុងចំណោម៤ទីតាំងខាងលើ ដែលអាជ្ញាធរជាតិអប្សរា សាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ […]

បុរីជនបទ នឹងបន្តពង្រីកទៅតាមតំបន់នានានៅតាមបណ្តាខេត្តទូទាំងប្រទេស

បុរីជនបទ នឹងបន្តពង្រីកទៅតាមតំបន់នានានៅតាមបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី១៦ មករា ២០២៤នេះ ប្រជាពលរដ្ឋ ជាពិសេស អតីតយុទ្ធជនចំនួន ២០០គ្រួសារ ក្នុងខេត្តស្វាយរៀង បានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានដូចជា៖ គ្រួសារពលី ២៤ នាក់ ស្រី ២៣នាក់, គ្រួសារទទួលមរណៈភាព ៧នាក់ ស្រី ៧នាក់ , គ្រួសារបាត់បង់ ៣នាក់ […]

ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក ប្តេជ្ញានាំភ្ញៀវទេសចរមកទស្សនាកម្ពុជា

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ក្នុងជំនួបនេះ លោកស្រី Jane Sun បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី […]

កម្ពុជា ត្រៀមរួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូពី ១៦៤ប្រទេស និងស្ថាប័នអន្តរជាតិ ក្នុងឆ្នាំនេះ

ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានជម្រាបប្រាប់ លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្ត(ISU)អនុសញ្ញាអូតាវ៉ាថា កម្ពុជា បានត្រៀមខ្លួចរួចជាសម្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពី ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ […]

ស្នងការ ព្រមានអនុវត្តច្បាប់ចំពោះអ្នកសារព័ត៌មានអនឡាញថត live ផ្សាយតាមដងផ្លូវ មិនគិតពីសេចក្តីថ្លៃថ្នូរបុគ្គល

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា អ្នកសារព័ត៌មានអនឡាញ ពេលខ្លះរឿងគ្រោះថ្នាក់ចរាចរណ៍តូចតាច ហើយទៅទាញថតពីមុខពីក្រោយឲ្យកើតទៅជាជម្លោះ ដែលនេះជាការញុះញង់ឲ្យមានបទល្មើសកើតឡើង។ ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រមានអនុវត្តច្បាប់ចំពោះអ្នកសារព័ត៌មានអនឡាញទាំងនោះ ដែលមិនគិតពីសេចក្តីថ្លៃថ្នូរបុគ្គល។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានប្រសាសន៍ថា៖ “ខ្ញុំមើលឃើញច្រើនណាស់​រឿងមិនគួរកើត ធ្វើឲ្យកើត នៅតាមដងផ្លូវពេលយប់ […]

អ្នកនាំពាក្យ៖ ការឃាត់ខ្លួនជនឈ្មោះ ខឹម ចាន់វណ្ណៈ គឺអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងឡើយ

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយស្រាយបំភ្លឺថា ការឃាត់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺធ្វើឡើងដោយមាន ពាក្យបណ្តឹង ពីជនរងគ្រោះ ០៣ នាក់ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។ ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ។ សេចក្ដីប្រកាសព័ត៍មានរបស់អ្នកនាំពាក្យនៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាថ្ងៃទី១១ ខែមករា […]

ទទួលបានលិខិតសរសើរ ក្រោយសង្គ្រោះ និងលែងផ្សោតសមុទ្រមួយក្បាល ចូលក្នុងសមុទ្រវិញ

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តល់លិខិតសរសើរ ចំពោះលោក ឈុន ប៊ុនឆួយ នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានសង្គ្រោះនិងលែងសត្វផ្សោតក្បាលត្រឡោក​១ក្បាល អាយុប្រមាណ៣ឆ្នាំ ទម្ងន់ជាង៤០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ចូលក្នុងសមុទ្រវិញ បន្ទាប់ពីសត្វផ្សោតនេះបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទអ្នាក់មឹកសំបកខ្យង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ រដ្ឋបាលជលផល ចាត់ទុកសកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា […]

សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ គាំទ្រចូលរួមជាមួយ អ.ដ.ក. ដើម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដោយសហការជាមួយអង្គការអុកស្វាមប្រចំានៅកម្ពុជា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចដំណើរការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. និងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក., តំណាងអង្គការអុកស្វាមប្រចាំកម្ពុជា, […]

អ្នកជំនាញខ្មែរ និងកូរ៉េ កំពុងជួសជុលខឿនព្រះលានជល់ដំរីនៅពីរទីតាំង

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) កំពុងដំណើរការជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ព្រះលានជល់ដំរី ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។ អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ លោក PARK JIMIN មានប្រសាសន៍ថា ការជួសជុលព្រះលានជល់ដំរីកំពុងធ្វើនៅទីតាំងចំនួន២ផ្សេងគ្នា គឺមួយស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងមួយទៀត នៅផ្នែកខាងត្បូង ប្រវែង ១៥ម៉ែត្រ។ ក្នុងដំណើរការជួសជុលក្រុមអ្នកបច្ចេកទេសផ្តោតការអនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយឱ្យល្អឡើងវិញទៅតាមទម្រង់ដើម។ លោក […]