រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ សំណុំរឿង ៣ប្រភេទ ត្រូវអនុវត្តវិធានការដាច់ខាត និងសុំកិច្ចសហការពី ACU

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែមករា ជួបប្រជុំជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើសុំកិច្ចសហការក្នុងយុទ្ធនាការលើកកម្ពស់គុណភាព​និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានជម្រាបជូនពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសយុទ្ធនាការចំនួន២ ដែលក្រសួងយុត្តិធម៌​បានដាក់ចេញកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤​កន្លងទៅ គឺយុទ្ធនាការជំរុញ​និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ​និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ទន្ទឹមនឹងការអនុវត្ត​យុទ្ធនាការទាំង២នេះ ឯកឧត្តម បានគូសបញ្ជាក់ផងដែរអំពីវិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ប្រភេទ […]

សម្តេចតេជោ ហ៊ុន សែន ចំអកសួរសំនួរឲ្យក្រុមប្រឆាំងដែលតែងតែដើរជាន់កែងខ្លួនឯង

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រឿងគួរឱ្យអស់សំណើចមួយ ! ថ្ងៃមុនខ្ញុំបានមើលនូវបទសម្ភាសមួយដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង

ប្រធានរដ្ឋសភាបារាំង ពេញចិត្តចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី លើការបណ្តុះបណ្តាល និងផ្សព្វផ្សាយវប្បធម៌បារាំង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងលោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ លោកជំទាវ Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅលើទឹកដីបារាំង និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចជ្រើសរើសរបស់សម្តេចធិបតី យកប្រទេសបារាំងជាប្រទេសទី១ […]

ប្រតិភូចិន ទទួលបានពន្លឺ សម្រាប់សិក្សាកំណត់ទីតាំងសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ឲ្យដូចនៅក្រុងប៉ីហាយ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងពីជំនួបរវាង ឯកឧត្តមបណ្ឌិត មាស ពិសិទ្ឋ អនុរដ្ឋលេខាធិការ ជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ីហាយ នៃប្រទេសចិន ដែលដឹកនាំដោយលោកស្រី Tan Xiuhong សមាជិក Standing Committee of CPC Beihai Municipal Committee នាពេលថ្មីៗនេះ នៅទីស្តីការក្រសួង ។ […]

ប្រធានរដ្ឋសភា៖ អគាររដ្ឋបាលថ្មីដ៏ស្កឹមស្កៃ នឹងក្លាយជានិមិ្មតរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជំរុញក្រុមការងារសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា ដែលជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយតម្លាភាព គណនេយ្យភាព ធានាដល់គុណភាព និងបញ្ចប់ការសាងសង់បានទាន់ពេលវេលា ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឆ្លើយតបតម្រូវការរបស់រដ្ឋស​ភា​។ ការជំរុញរបស់សម្តេចរដ្ឋសភាធិបតីបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងហិរញ្​ញ​ប្បទានឥតសំណង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា សង្ឃឹមថា អគារនេះនឹងសាងសង់ចប់ជាស្ថាពរតាមកាលកំណត់ មានគុណភាពល្អ រឹងមាំ […]

ថ្មប្រាសាទជមខូចខាតជាង ៧០០ដុំ កំពុងជួសជុលយកទៅដាក់នៅទីតាំងដើមវិញ

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) រួមគ្នាជួសជុលពង្រឹងថ្មប្រាសាទជមដែលរងការខូចខាត ដូចជាបែកបាក់ និងពុកផុយចំនួនជាង ៧០០ដុំ ឱ្យមានភាពរឹងមាំអាចប្រើប្រាស់ឡើងវិញបាន មុននឹងយកដើម្បីយកទៅរៀបដាក់នៅទីតាំងដើម ខណៈនេះដែលក្រុមការងារទាំង២ កំពុងជួសជុលយ៉ាងយកចិត្តទុកដាក់។ អ្នកស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចំនួនថ្មប្រាសាទជម ដែលរងការខូចខាត បាក់បែកត្រូវការតភ្ជាប់ថ្មថ្មី និងយកបំណែកថ្មដែលបាក់បែកមកផ្គុំតគ្នាឡើងវិញ និងមួយចំនួនទៀតត្រូវធ្វើការពង្រឹងទៅតាមបច្ចេកទេសដើម្បីយកទៅប្រើប្រាស់ឡើងវិញ សរុបមានចំនួនពី៦០០ដុំទៅ៧០០ដុំ។ មកដល់បច្ចុប្បន្ននេះ ក្រុមការងារបានជួសជុល […]

ក្រសួងការងារ ត្រៀមប្រជុំដាក់ចេញវិធានការ ក្រោយឧបទ្ទវហេតុឆេះឃ្លាំងរោងចក្រក្នុងខេត្តកណ្តាល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៦:៤០នាទីព្រឹក មានករណីអគ្គិភ័យឆាបឆេះឃ្លាំង ស្ដុកទុក និងចែកចាយសារធាតុគីមី សម្រាប់បោកគក់ នៃរោងចក្រ យីដា ហ្គាមេន ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឧបទ្ទវហេតុអគ្គិភ័យនេះ បានបង្កឱ្យមានកម្មករនិយោជិតរងគ្រោះ សរុបចំនួន ២១នាក់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រធានព្រឹទ្ធសភាបារាំង មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ក្នុងជំនួបនេះ ឯកឧត្តម Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី […]

ក្រសួងមហាផ្ទៃអនុវត្តសាកល្បង​នូវការចុះបញ្ជីកំណើតទារកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឬអនឡាញ

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានមានប្រសាសន៍ថា​ បច្ចុប្បន្ន​ក្រសួងហាផ្ទៃ និងក្រសួងសុខាភិបាល បាននឹងកំពុងសហការគ្នា អនុវត្តសាកល្បង

ប្រធានាធិបតីបារាំង ទម្លាក់កញ្ចប់ជំនួយប្រមាណ ២០០លានអឺរ៉ុប សម្រាប់ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈថាមពល និងប្រព្រឹត្តកម្មទឹកស្អាតនៅកម្ពុជា

ក្នុងពេលធ្វើសន្និសីទព័ត៌មាន​រួម​គ្នាបញ្ជាក់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសបារាំង លោក អេម៉ានូអែល ម៉ាក្រុង