វិស័យចិញ្ចឹមសត្វក្នុងស្រុកចាប់ផ្តើមទទួលបានពន្លឺនៃការរស់រានឡើងវិញហើយ

ក្រោយពីអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុករងផលប៉ះពាល់និងខាតបង់ប្រាក់អស់រយៈពេលជាច្រើនឆ្នំាមកនេះ ឥលូវចាប់ផ្តើមទទួលបានពន្លឺ នៃការរស់រានឡើងវិញហើយ កាលពីថ្ងៃទី៩ខែមករាឆ្នំា២០២៤ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចាត់ឱ្យក្រុមមន្ត្រីជំនាញក្រោមឱវាទរបស់ក្រសួង បើកកិច្ចប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វនៅកម្ពុជា

ខេត្តចំនួន៤ ត្រូវបានជ្រើសរើសជាកន្លែងបង្កើតស្ថានីយបណ្តុះកូនឈើលក្ខណៈអន្តរជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ បានថ្លែងថា ក្រសួងបរិស្ថាន គ្រោងនឹងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ ចំនួន៤កន្លែង ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ នៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ បន្ថែមពីថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថាន បានកំពុងរៀបចំតាមភូមិសាស្រ្តរៀងៗខ្លួន ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមគេហដ្ឋាននិងតាមសហគមន៍។ ស្ថានីយបណ្តុះកូនឈើដែលមានទំហំធំទាំង៤កន្លែងខាងលើ អាចមានសមត្ថភាពបណ្តុះកូនឈើ […]

មានសង្ឃឹមហើយ! ជប៉ុនសុំទីតាំង ដើម្បីធ្វើជាគម្រោងគំរូលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ​និងកសិកម្មជនបទ នៅកម្ពុជា

ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក​និងឧតុនិយម​និងមន្ត្រីបច្ចេកទេសក្រសួង​បានជួបពិភាក្សាការងារជាមួយប្រតិភូ​សមាគមកុងស៊ុលតង់ជប៉ុន​សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម (ADCA) ដឹកនាំដោយលោក KUMAGAI Toru​ ​នៅថ្ងៃទី២២ ខែមករា​ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ ឯកឧត្តមបានឱ្យដឹងថា​គោលបំណងសំខាន់របស់ ADCA គឺសិក្សាប្រមូលទិន្នន័យ និង​ព័ត៌មានស្តីពីស្ថានភាពប្រព័ន្ធធារាសាស្ត្រ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា ដើម្បីរៀបចំ​គម្រោង​គំរូគ្រប់ជ្រុងជ្រោយលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ​ និងកសិកម្មនៅជនបទ​សម្រាប់ស្នើសុំទៅ​រាជរដ្ឋាភិបាលជប៉ុនតាមរយៈជំនួយអភិវឌ្ឍផ្លូវការជប៉ុន (Japan Official Development Assistant)។ ក្នុងកិច្ចជំនួប​ក្រុមសមាគមកុងស៊ុលតង់ជប៉ុនសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម​(ADCA) បានស្នើសុំឱ្យក្រសួងធនធានទឹក និងឧតុនិយម​ផ្តល់កិច្ចសហការដើម្បីកំណត់ទីតាំងប្រព័ន្ធធារាសាស្រ្ត​សម្រាប់ជ្រើសរើសយកមកធ្វើជាគម្រោងគំរូ […]

ស្រវឹងបុកគេស្លាប់ មានទោសធ្ងន់បំផុត តែមិនជាប់ទោសអស់មួយជីវិតទេ

“អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវមានការទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ ជៀសវាងដាច់ខាតរឿងមួយ គឺបុកគេស្លាប់ហើយ បង់លុយរួចខ្លួន ប៉ុន្តែយើងត្រូវធានាឱ្យបានមុនគេបំផុតគឺ សំណងសម្រាប់ជនរងគ្រោះ ពីព្រោះពាក្យថាបុកគេស្លាប់ មិនមែនជាប់គុកអស់មួយជីវិតនោះទេ”។ នេះជាការថ្លែងរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកឡើងថា នៅកម្ពុជាមិនមានច្បាប់ដាក់ទោសជនបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ឲ្យជាប់ទោសអស់មួយជីវិតនោះទេ ប៉ុន្តែបើមិនហ៊ានប្រឈមចំពោះមុខច្បាប់ នោះនឹងក្លាយជាមនុស្សក្រៅច្បាប់អស់មួយជីវិត ហើយប្រឈមនឹងបទល្មើសបន្ថែមទៀត។ យោងតាមមាត្រា៨១ នៃច្បាប់ចរាចរណ៍ផ្លូវគោក […]

ឯកឧត្តម នេត្រ ភក្ត្រា ធ្វើឲ្យកាសែតកម្ពុជា ដែលមានអាយុកាល ៤៥ឆ្នាំ រស់ឡើងវិញ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” «Kampuchea » ជាភាសាខ្មែរ និងភាសាអង់គ្លេស។ ការប្រកាសចេញផ្សាយឡើងវិញ “កាសែតកម្ពុជា” របស់ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រ Church of Jesus Christ ដែលមានគម្រោងជាច្រេីនផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោក Elder Dale G.Renlund ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ Church of Jesus Christ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចមកកម្ពុជា។ ក្នុងជំនួបនេះ លោក Elder Dale G.Renlund […]

កម្ពុជា និងអង្គការ UN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅព្រះរាជណាចក្រកម្ពុជា។ ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត […]

កម្ពុជា ចែករំលែកសារសំខាន់ ៧ចំណុច ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្ត ដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូល លើកទី៣ នៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ G77 ក្រោមប្រធានបទ៖ “កុំទុកនរណាម្នាក់ចោល” (LEAVING NO ONE BEHIND) ដែលប្រព្តឹត្តិទៅរយៈពេល […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងទូតអូស្ត្រាលី ពិភាក្សាពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤

កសិករញញឹមបិទមាត់មិនជិត ពេលដំឡូងមីទទួលបានតម្លៃល្អ

សហគមន៍កសិកម្មចំនួន១០ក្នុងខេត្តព្រះវិហារ បានកំពុងមមាញឹកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុន Thai Wha ជាមួយសាជីវកម្មសហគមន៌កសិកម្មកម្ពុជា (CACC) ទៅតាមកិច្ចសន្យា លើបរិមាណ ៦០,០០០​តោន​ (៦ម៉ឺន) ដែលមានក្រុមកសិករអ្នកផលិតចំនួន ១៤១២គ្រួសារ បានចុះកិច្ចសន្យារួមគ្នាតាមរយៈសហគមន៌កសិកម្មពួគេ លក់ដំឡូងមីជូនក្រុមហ៊ុនខាងលើ។ នេះបើតាមការឲ្យដឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ។ មន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែមករានេះ តម្លៃដំឡូងមីទទួលបានដល់ដៃកសិករ ៣៨០៛/kg។ មន្ទីរកសិកម្មដដែលបានអះអាងថា […]