ក្រសួងអប់រំ ហាមដាច់ខាតការប្រមូលលុយពីសិស្ស មាតាបិតាអាណាព្យាបាល ខុសពីគោលការណ៍ណែនាំ

ថ្មីៗនេះមានការលើកឡើងរបស់សារព័ត៌មានមួយចំនួន ជុំវិញករណីការស្នើឱ្យមាតាបិតា អ្នកអាណា ព្យាបាលសិស្សចូលរួមថវិកាសម្រាប់គាំទ្របន្ថែមលើដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ នៅរាជធានីភ្នំពេញ ដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សំរាម ក្នុងមួយឆ្នាំសិក្សាប្រមាណពី ១ម៉ឺន ទៅ ៣ម៉ឺនរៀល។ ចំពោះករណីខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា សេចក្តីបំភ្លឺបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា ហាមឃាត់ដាច់ខាតការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំ។ ក្រសួងបញ្ជាក់ថា […]

កម្ពុជា ទទួលបានពានរង្វាន់ទេសចរណ៍អាស៊ាន ៤ប្រភេទ សរុប ២៥ពានរង្វាន់

នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ មានការប្រគល់ពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន ដោយក្នុងនោះ កម្ពុជាបានទទួលពានរង្វាន់ទេសចរណ៍អាស៊ានចំនួន០៤ប្រភេទ សរុបចំនួន២៥ពាន ដែលរួមមាន៖ សណ្ឋាគារបៃតងអាស៊ាន ចំនួន០៥ ទីក្រុងទេសចរណ៍ស្អាតអាស៊ានចំនួន០៣ (ទីក្រុងកំពត ទីក្រុងកែប និងខណ្ឌដូនពេញនៃរាជធានីភ្នំពេញ) ស្តង់ដាអាស៊ានម៉ាយ (MICE) ប្រភេទបន្ទប់ប្រជុំចំនួន ០៥ ស្តង់ដាអាស៊ានម៉ាយ ប្រភេទទីតាំងពិព័រណ៍ចំនួន០៥ស្តង់ដាអាស៊ានម៉ាយ ប្រភេទទីតាំងរៀបចំ ព្រឹត្តិការណ៍ចំនួន០៥ និងទេសចរណ៍ប្រកបដោយនិរន្តរភាពអាស៊ានចំនួន០២ ផងដែរ។ នេះបើតាមការឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលក្រសួងទេសចរណ៍ ផ្សព្វផ្សាយនៅថ្ងៃទី២ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរាជធានី-ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាន និងសាធារណៈមតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យរាជធានី-ខេត្តទូទាំងប្រទេសយកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាននិង សាធារណៈមតិ ជាពិសេសមន្ទីរព័ត៌មានត្រូវពង្រឹងតួនាទីរបស់ខ្លួន ដើម្បីជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខ្លួនឱ្យប្រជាពលរដ្ឋបានជ្រាបកាន់​តែ​ទូលំទូលាយ។ ការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។ គួរជម្រាបថា នៅអាណត្តិទី៧​នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) ដើម្បីតាមដានក្ដាប់គ្រប់ស្ថានការណ៍ ឃោសនាពន្យល់ និងការពាររូបភាពវិជ្ជមានរបស់កម្ពុជា។ គណៈកម្មាធិការនេះ​ក៏មានភារកិច្ចការពារអធិបតេយ្យជាតិ […]

ប្រមុខរាជរដ្ឋាភិបាល ណែនាំឱ្យពិនិត្យឡើងវិញចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពិសេសលើផ្ទាំងប៉ាណូតាមទីសាធារណៈ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំបង្កើតក្រមប្រតិបត្តិមួយជាក់លាក់ ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ការណែនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ចំនួន៥ រួមមាន៖ ១-របាយការណ៍វឌ្ឍនភាព […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ខណៈរដូវប្រាំងអូសបន្លាយយូរ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំអន្តរាគមន៍ទាន់ពេលវេលាក្នុងការដោះស្រាយបញ្ហាដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃហើយ កសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។ សម្ដេច ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។ សម្តេចធិបតី ក៏បានណែនាំឱ្យពិនិត្យ និងស្តារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ […]

បិទមាត់ក្រុមប្រឆាំង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចូលព្យាបាលនៅកាល់ម៉ែត្រ បង្ហាញពីការជឿទុកចិត្តលើក្រុមគ្រូពេទ្យកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់ពីសម្តេច បានដួលក្នុងបន្ទប់បណ្តាលឱ្យប៉ះពាល់ដល់ក្បាលដែលត្រូវការការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ

ក្រុមហ៊ុនជប៉ុនចំនួនពីរ ចូលខ្លួនមកជួយកម្ពុជាលើការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមស្តង់ដាជប៉ុន

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗរបស់ជប៉ុនចំនួន២គឺ Ehime Nissan និង Forval Corporation ចំពោះកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញជួសជុលរថយន្តតាមបែបស្តង់ដាជប៉ុននៅកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះលោក Yutaka Oka ប្រធានក្រុមប្រឹក្សាភិបាលEhime Nissan Group និងលោក Ken […]

អបអរសាទរ! ស្វាយចន្ទីកម្ពុជា ទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរ កសិផលស្វាយចន្ទីរបស់កម្ពុជា ដែលទទួលបានចំណាត់ថ្នាក់លំដាប់ទី៣ ក្នុងពិភពលោក ពីអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO) ក្នុងសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤។ សន្និសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ២០២៤ នៅខេត្តសៀមរាប រៀបចំឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានកិច្ចសហការពី […]

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅក្រុមបំពុលព័ត៌មាន បញ្ឈប់ការផ្សាយរឿងមិនពិតពីសុខភាពក្រុមគ្រួសាររបស់សម្តេចតទៅទៀត

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្ញើសារប្រាប់ទៅក្រុមបំពុលសង្គមឲ្យបញ្ឈប់នូវការបំពុលព័ត៌មាន និងងាកមក ការពារសុខភាពខ្លួនឯងល្អជាងមកគិត ពីក្រុមគ្រួសាររបស់សម្តេច។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា «២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំ ក៍គ្មានការលាក់បាំងនិងក៍គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។ ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត។ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៍របស់ព្រះអង្គដលមន្ទីរពេទ្យ។សូមអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាខ្ញុំ។ ឆ្លៀតឱកាស់នេះក៍សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាននិងសូមយកចិត្តទុកដាក់ការពារសុខភាពខ្លួនឯងល្អជាងាកមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ»៕

វិទ្យុអាស៊ីសេរី អស់ល័ក្ខ ​ផ្តើមធ្វើទង្វើរថោកទាប!

វិទ្យុអាស៊ីសេរី ដែលអួតអាងក្តែងៗថាខ្លួនជាវិទ្យុឯករាជ្យ ជាវិទ្យុស្រលាញ់លទ្ធិប្រជាធិបតេយ្យ ស្រឡាញ់សិទ្ធិសេរីភាពបញ្ចេញមតិ ប៉ុន្តែវិទ្យុនេះ បែរជាបំបិទសំឡេងអ្នកដែលមានមតិផ្ទុយពីខ្លួនទៅវិញ