ប្រមុខរាជរដ្ឋាភិបាល មានមោទនភាពក្រៃលែងចំពោះការចូលរួមមូលនិធិព្រំដែនយ៉ាងផុលផុស ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ

«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» បញ្ចប់ការទទួលប្រាក់ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះហើយ។ រយៈពេល៦៦ថ្ងៃ មូលនិធិទទួលបានថវិកាពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសជិត ២៧លានដុល្លារអាមេរិក។ កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ហើយចាប់ពីថ្ងៃទី ២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស […]

ក្រសួងសុខាភិបាល អំពាវនាវឲ្យឪពុកម្តាយនាំកូនដែលមានអាយុចាប់ពី៩ខែ រហូតដល់ក្រោម៥ឆ្នាំមកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច មួយដូសបន្ថែមឱ្យបានគ្រប់ៗគ្នា

ឯកឧត្តមសាស្រ្តាចារ្យ ឈាងរ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជម្ងឺកញ្រ្ជឹល ស្អូចបន្ថែមនៅទូទាំងប្រទេស ដល់កុមារចំនួនជាង ១,៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ បន្ថែមមួយដូស ដែលរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ យុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល ស្អូច នៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលនៅទាប ដែលបច្ចុប្បន្ន នៅលើសកលលោក ករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី […]

ព្រឹទ្ធសភាកម្ពុជា បាននិងកំពុងបន្តពង្រឹង និងពង្រីកវិស័យការទូតសភាយ៉ាងសកម្ម ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានដឹកនាំសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដោយសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៣រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគត់គឺ ស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះ សម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។ ក្នុងសេចក្តីប្រកាសលទ្ធផលសម័យប្រជុំ បានឲ្យដឹងថា ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា […]

សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត វាយ​តម្លៃខ្ពស់​ចំពោះរដ្ឋាភិបា​លកូរ៉េ ដែលបាន​​ផ្តល់កិច្ច​គាំពា​​រ​​ដល់​ពល​ករ​កម្ពុជា​

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Kim Han-Gil ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកូរ៉េដែលបាន​ផ្តល់ការគាំពារ​ដល់ពលករកម្ពុជា​ ដែលកំពុងធ្វេីការនៅប្រទេសកូរ៉េ […]

រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា វាយតម្លៃខ្ពស់​ចំ​ពោះការគាំទ្រ​ផ្នែកបច្ចេកទេ​ស និង​​ហិរញ្ញវត្ថុរបស់ជប៉ុន

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម សេជិ ថាណាកា (Seiji Tanaka) អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ការងារនិងសុខមាលភាពនៃប្រទេសជប៉ុន បានជួបពិភាក្សាគ្នាជាលក្ខណៈទ្វេភាគី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ អំឡុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។ នៅក្នុងជំនួបទ្វេភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណភាគីជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការ […]

សម្ដេចតេជោ ហ៊ុន សែន សម្របសម្រួលបញ្ចប់ជម្លោះរវាងយុវជន ណន សុខហេង និងថៅកែ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឲ្យយុវជន ណន សុខហេង អាយុ២២ឆ្នាំរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានជម្លោះជាមួយ ឈ្មោះ គា ចន្ធូ ម្ចាស់ក្រុមហ៊ុន«ស៊ាង ឡង មីងស៊ូ» លក់ និងផ្គត់ផ្គង់សម្ភារៈការពារជម្រាបទឹក ដែលមានទីតាំងនៅផ្លូវភ្នំពេញ ហាណូយ ភូមិឈ្មួញ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ […]

បវេសនកាលឆ្នាំសិក្សាថ្មី សម្តេចនាយករដ្ឋមន្ត្រី ស្នើឲ្យឳពុកម្តា​យ ចូល​រួមតា​មដានលទ្ធផលសិក្សា និងសីលធម៌កូនចៅ

តាមរយៈសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នើឲ្យ មាតាបិតា អ្នកអាណាព្យាបាលចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី២០២៤-២០២៥ ទទួលបានលទ្ធផលល្អប្រសើរ។ បន្ថែមលើនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ស្នើឲ្យ មាតាបិតា អ្នកអាណាព្យាបាល ជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ […]

ភាគីពាក់ព័ន្ធកូរ៉េទាំងអស់ មានទំនុកចិត្តក្នុងការរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាដោយសុខសុវត្ថិភាព ផ្ទុយពីការផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបជាមួយតំណាងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងវិស័យឯកជនទីផ្សារទេសចរណ៍កម្ពុជា កូរ៉េ កាលពីរសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា សមាគមកូរ៉េ សមាគមទេសចរណ៍កម្ពុជា ប្រតិបត្តករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ វិនិយោគិនកូរ៉េ និងប្រជាជនកូរ៉េដែលរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា […]

ព្រះមហាក្សត្រ ស្នើស្ថាប័នរដ្ឋសភានិងរាជរដ្ឋាភិបាល បន្តខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយមានព្រះរាជបន្ទូលបញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារប្រកបដោយថាមពលខ្លាំងក្លា ដោយបានប្រជុំពិភាក្សា និងអនុម័តនូវសេចក្តីព្រាងច្បាប់ជាច្រើន ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជាតិ។ […]

ពន្ធដារបំភ្លឺថា ពុំបានបង្គាប់ឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង់ពន្ធជាង ១៨លានរៀលនោះទេ

អគ្គនាយកដ្ឋានពន្ធដារ បំភ្លឺ ករណីផ្សព្វផ្សាយថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងប្រឈមនឹងការបិទទ្វារ ខណៈដែលឱសានវាទនៃការបង់ពន្ធចូលរដ្ឋនឹងផុតកំណត់នៅសប្តាហ៍ក្រោយ។ សេចក្តីបំភ្លឺរបស់ អគ្គនាយកដ្ឋានពន្ធដារ ករណីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពុំទាន់បានចុះបញ្ជីពន្ធដារនៅឡើយ ហើយអគ្គនាយកដ្ឋានពន្ធដារ ពុំបានបង្គាប់ឱ្យ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង់ពន្ធជាង ១៨លានរៀលនោះទេ។ សេចក្តីបំភ្លឺបានឲ្យដឹងថា នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសង្កេតឃើញថា មានការលើកឡើង តាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ជាពិសេសវិទ្យុបារាំងអន្តរជាតិ RFI តាមរយៈគេហទំព័រ […]