កម្ពុជា នឹងឡើងការពាររបាយការណ៍ថ្នាក់ជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រៀម សម្រាប់ប្រតិភូតំណាងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំការពាររបាយការណ៍ថ្នាក់ជាតិស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានការចូលរួមពីឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ឃ្លោក […]

ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាឲ្យចាប់ពិន័យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសបច្ចេកទេស ពិសេសភ្លើងស៊ីរ៉ែន ឬភ្លើងហ្វា

ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់បទបញ្ជាឲ្យផាកពិន័យ និងពិនិត្យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ពិសេសការបំពាក់ភ្លើងស៊ីរ៉ែន ឬភ្លើងហ្វា ដែលធ្វើឲ្យចាំងភ្នែកដល់អ្នកដទៃ និងមានហានិភ័យនៅពេលបើកបរ។ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា បានដាក់បទបញ្ជាដោយត្រង់ទៅកាន់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ […]

ប្រធានព្រឹទ្ធសភាថៃ៖ ក្រោមការដឹកនាំរបស់សម្ដេចធិបតី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត

នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមសាស្រ្តាចារ្យ ផនភេត វិឈិតឆុលឆៃ (Pornpetch Wichitcholchai) ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ ក្នុងជំនួបនេះ ឯកឧត្តម ផនភេត វិឈិតឆុលឆៃ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រធានរដ្ឋសភាថៃ នឹងមានជំនួបជាច្រើនជាមួយសម្តេចតេជោ នៅក្រោយការបោះឆ្នោតព្រឹទ្ធសភា

នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មះថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅព្រះរាជាណាចក្រថៃ ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំង […]

កម្ពុជា-ថៃ ឯកភាពតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”

ក្នុងក្របខ័ណ្ឌ នៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត កម្ពុជា-ថៃ បានឯកភាពលើការតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បី​ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាការងារទ្វេភាគីនាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន […]

នគរបាលចរាចរណ៍នៅស្ដុបក្ដាន់ពីរត្រូវបានហៅទៅសួរនាំហើយ ខណៈស្រ្តីអះអាងថា ឆាតតេទៅញ៉ែនោះមិនទាន់ចូលបំភ្លឺនៅឡើយ

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្នងការបានកោះហៅមន្ត្រីនគរបាលចរាចរណ៍ប្រចាំការនៅស្តុបក្តាន់ពីរមកសួរនាំជុំវិញការអនុវត្តច្បាប់ចរាចរណ៍លើស្ត្រីម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ក្រោមមូលហេតុប្រញាប់ជូនម្តាយដែលមានជំងឺទៅមន្ទីរពេទ្យ

អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ច្រានចោលចំពោះការចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀន

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលចំពោះការចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀន

កាកបាទក្រហមអន្តរជាតិ​ សរសេីរក្រសួងមហាផ្ទៃលេីការងារកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ​ (ICRC) ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ

ចង់ចំណេញ ដាច់ចំណង សុន ឆ័យ ចង់ចំណេញនយោបាយពេក ទៅជាចំណេះជិះកឯង!

ពាក្យចាស់លោកពោលថា ចង់ចំណេញ ដាច់ចំណង មានន័យថា ចង់ចំណេញពេក មានមហិច្ចតាពេក លោភលន់ពេក គិតតែប្រយោជន៍ខ្លួនឯងពេក ប្រាកដជាដាច់ចំណងទាក់ទងទាំងជាមួយបុគ្គល និងជាពិសេសជាមួយសង្គម

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តបេសកកម្មការទូតអន្តរជាតិជាលើកទី១០ ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ និងប្រជាជន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ ជាដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី បានលើកឡើងលើបណ្តាញសង្គមផ្លូវការថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោជន៍ជូនជាតិ និងប្រជាជន ហេីយមាគ៌ាដឹកនាំច្បាស់លាស់នេះ […]