សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ស្នាមញញឹមដល់ពលរដ្ឋ និងពលករខ្មែរនៅក្រៅប្រទេស

ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ បាននិងកំពុងទទួលបាននូវមនុញ្ញផលពីរាជរដ្ឋាភិបាល ក្រោមការសម្របសម្រួលដោយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់ជូនលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ។ ក្រោយពីរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១០ មករា ២០២៤ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយកម្មករ និយោជិត ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ កញ្ញា ២០២៣ […]

នាយករដ្ឋមន្ត្រី ស្នើប្រជាពលរដ្ឋកុំយកបញ្ហាវប្បធម៌ បង្កើតជាវិវាទជាមួយថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើប្រជាពលរដ្ឋកុំឱ្យយកបញ្ហាវប្បធម៌បង្កើតជាវិវាទជាមួយប្រទេសថៃ។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរកតត់សម្គាល់ថា នៅលើតាមបណ្តាញសង្គមក្នុងប្រទេសកម្ពុជា​និងប្រទេសថៃ​នៅពេលមានការលើកឡើងពីវប្បធម៌ផ្នែកណាមួយ ប្រជាពលរដ្ឋប្រទេសទាំងពីរតែងតែបង្ហាញពីភាពមិនចុះសម្រុងគ្នា មានការជជែកវែកញែកគ្នា ដើម្បីធ្វើជាកម្មសិទ្ធិរៀងៗខ្លួន ត្បិតខ្មែរ-ថៃ​ជាប្រទេសភូមិផងរបងជាមួយគ្នា និងមានមរតកវប្បធម៌ស្រដៀងគ្នាផងដែរ។ […]

លោក ជួន ណារិន្ទ បញ្ជាក់ហើយរឿងមូលីកា ចោទមន្រ្តីនគរបាលចរាចរណ៍ផាកពិន័យហើយសុំលេខឆាតញ៉ែនោះ មិនមែនជារឿងពិតទេ

លោក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នៅលើទំព័រនារសៀលថ្ងៃទី៨កុម្ភៈនេះបានបញ្ជាក់ថា ករណីរឿងម៉ូលីកា ដែលចោទថាមន្រ្តីបូលិសចរាចរណ៍ផាកពិន័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងការងារខិតខំកែទម្រង់ ដើម្បីសម្រេចក្តីបំណង “ប្រជាជនម្នាក់ អាជីពមួយ”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខិតខំបន្ថែមទៀតដើម្បីធ្វើឱ្យការងារកាន់តែល្អប្រសើរ ដើម្បីរកដោះស្រាយបញ្ហាប្រឈមនានា ស្របតាមការវិវត្តតំបន់ និងសាកលលោកប្រកបដោយភាពទន់ភ្លន់ រស់រវើក សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវក្តីបំណង គឺ “ប្រជាជនម្នាក់ អាជីពមួយ”។ ដើម្បីសម្រេចក្ដីបំណង “ប្រជាជនម្នាក់ គឺអាជីពមួយ” សម្ដេចធិបតីបានជំរុញឱ្យក្រសួងការងារ ត្រូវខិតខំអនុវត្តឱ្យបានជោគជ័យ នូវវិធានការកែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅក្នុងវេទិការរាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ […]

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ សន្តិភាព ធ្វើឱ្យកម្ពុជាអភិវឌ្ឍន៍និងប្រើប្រាស់គ្រប់សក្តានុពលដើម្បីការរីកចម្រើនរបស់សង្គមជាតិ 

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា សន្តិភាព បានធ្វើឱ្យកម្ពុជាអភិវឌ្ឍន៍និងប្រើប្រាស់គ្រប់សក្តានុពលដើម្បីការរីកចម្រើនរបស់សង្គមជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

រដ្ឋមន្រ្តីមហាផ្ទៃ ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំ និងផ្ដល់សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ ខណៈការបង់កម្រៃសេវាតាមប្រព័ន្ធធនាគារអនុវត្តជាផ្លូវការហើយ!

អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននឹងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី

មន្ត្រីព្រំដែន បណ្ដាយឲ្យឈ្មួញទុច្ចរិតនាំចូលទំនិញបង្កកគ្មានគុណភាព មកកម្ពុជា?

កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម បានដុតកម្ទេចចោលជើងមាន់ខូចគុណភាព ដែលនាំចូលខុសច្បាប់ជាង ១០០តោន។ ទំនិញជើងមាន់ទាំង ៤កុងតឺន័រ មានទម្ងន់សរុប ១០២តោន,៦០០គីឡូក្រាម ត្រូវបានឈ្មួញលួចនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម ហើយត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបបានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ អាជ្ញាធរពិនិត្យឃើញថា ទំនិញជើងមាន់ទាំង ៤កុងតឺន័រនេះ គ្មានឯកសារនាំចូលត្រឹមត្រូវ និងទំនិញទាំងនោះសុទ្ធសឹងតែធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដែលទិញយកពិសារប្រចាំថ្ងៃ។ មិនទាន់អស់នោះទេ, ព័ត៌មានពីព្រំដែនបាវិតដែលត្រូវបានគេចែកចាយព្រោងព្រាតពេញបណ្តាញសង្គមនៅថ្ងៃទី៨ […]

រាជរដ្ឋាភិបាលនឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ 

ថ្លែងនាកិច្ចប្រជុំគណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី កាលពីថ្ងៃទី៧ ខែកុម្ភៈម្សិលមិញ ឯកឧត្តម សាយ សំអាល់ ចាត់ទុកការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព

តំណាង UNDP ប្តេជ្ញាជួយកម្ពុជារៀបចំគន្លឹះអភិវឌ្ឍន៍នានា ដើម្បីទាក់ទាញការវិនិយោគ

លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) បានប្តេជ្ញាថា នឹងជួយកម្ពុជាក្នុងការរៀបចំគន្លឹះអភិវឌ្ឍន៍នានា សំដៅស្វែងរកសក្ដានុពល និងភាពទាក់ទាញរបស់កម្ពុជាក្នុងការវិនិយោគបន្ថែមទៀត