ឯកឧត្តម ហេង សួរ៖ ជំនាញវិជ្ជាជីវៈក្នុងវិស័យបដិសណ្ឋារកិច្ច មានសារៈសំខាន់សម្រាប់កម្ពុជាដែលជាគោលដៅទេសចរណ៍

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានជំរុញឱ្យ “សាលាសណ្ឋាគារ សាលាបាយ (Sala Bai Hotel School)”ដែលជាសាលាអង្គការទទួលជំនួយពីប្រទេសបារាំង បង្កើន និងពង្រីកការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ពលរដ្ឋកម្ពុជា។ ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងលោក Renaud Fichet (រីណូ ហ្វីស្យេ) នាយកសាលា និងសហការី នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ […]

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ រូបនេះហើយជាអ្នកនិពន្ធរឿងធ្វើឱ្យល្បី និងក៏ជាតួស្រីម៉ូលីកាដែរ!

រឿងមូលីកា ចោទមន្រ្តីនគរបាលចរាចរណ៍ផាកពិន័យហើយសុំលេខឆាតញ៉ែនោះ ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ បង្ហាញមុខមាត់ពិតតួស្រីម៉ូលីកាលើបណ្តាញសង្គមហើយ។​តាមពិតតួស្រីម៉ូលីកា ជាបុរសជាជនស៊ីវិលម្នាក់ ហើយជាអ្នកនិពន្ធរឿងធ្វើឱ្យល្បីប៉ះពាល់បង្ខូចកិត្តិយសសមត្ថកិច្ច។ ករណីនេះ ត្រូវបានឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដល់អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណា គ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល​ និងស្ថាប័នដែលស្អាតស្អំ​ (ករណីខាងលើជាបទពិសោធន៍ស្រាប់)។ ឯកឧត្តមបញ្ជាក់ថា សាច់រឿងខាងលើ អាចនៅមានបន្តទៀត៕ […]

ចាប់ខ្លួនបានហើយ ករណីបុកមនុស្សស្លាប់ហើយបើករត់ពួន!

ឃាតកលេីដងវិថី​ត្រូវចាប់ឃាត់ខ្លួនបានដោយសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ។ បើតាមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរលើផេកហ្វេសប៊ុកផ្លូវការកាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈនេះថា “ខ្ញុំបានប្រកាស់ហើយថាឱ្យចូលខ្លួនមកដោះស្រាយនៅតែរត់ពួន​(ករណីបុកមនុស្សស្លាប់ហើយបើករត់ពួន)! សូម អរគុណ សមត្ថកិច្ចជំនាញ ស្នងការដ្ឋានរាជធានីស្រាវជ្រាវចាប់ខ្លួនបាន”។ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ​សមត្ថកិច្ចបានរកឃេីញ រថយន្ត HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 ដែល​បេីក​បុកមនុស្សមួយគ្រួសារ ៣នាក់ (ឪពុកនឹងកូនប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ)​បណ្ដាលឲ្យស្លាប់កូនស្រីវ័យ១១ឆ្នាំម្នាក់​នៅផ្លូវ៦០ម៉ែត្រ​ខណ្ឌដង្កោ ហេីយយកទៅចតនៅចំណតមុខ​អគារ​ខុនដូរ R&F ផ្លូវ៦០ម៉ែត្រ​សង្កាត់ចាក់អង្រែលេី […]

ប្រមុខការទូតកម្ពុជា និងនូវែលសេឡង់ សន្ទនាតាមទូរស័ព្ទ ក្នុងឱកាសខួបនៃការបង្កើតទំនាក់ទំនងការទូត ៦៥ឆ្នាំ

ក្រសួងការបរទេសបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កាជាមួយឯកឧត្តម Winston Peters ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរីកចម្រើនលើស្ទើរគ្រប់វិស័យ។ ឆ្នាំ២០២៤ នេះ គឺជាខួប ៦៥ឆ្នាំ […]

ក្រសួងកិច្ចការនារី ក្រើនរំលឹកដល់យុវជន កុំយកថ្ងៃ១៤កុម្ភៈ ប្រព្រឹត្តសកម្មភាពពុំគួរគប្បី

ក្រសួងកិច្ចការនារី ក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយ កិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកតាំងពី បុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើអត្ថន័យ និងខ្លឹមសារនៃទិវានក្តីស្រឡាញ់នេះ។ ការក្រើនរំលឹកនេះ ដោយកន្លងមក ក្រសួងកិច្ចការនារី សង្កេតឃើញថា មានប្រជាពលរដ្ឋ និងយុវជន […]

លោក ស សុខា ហាមជាដាច់ខាតការបញ្ជួន ឬការអនុញ្ញាតឲ្យមន្ដ្រីនគរបាលក្រោមឱវាទរបស់ខ្លួន ឲ្យទៅបម្រើការងារនៅក្នុងវិស័យឯកជនរាល់ម៉ោងរដ្ឋបាល

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសរៀបចំមន្រ្តីនគរបាលស្ថិតក្រោមក្របខណ្ឌក្រសួងមហាផ្ទៃ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ពង្រឹង​យន្តការលុបបំបាត់​ និង​បន្សាបរាល់ព័ត៌មានក្លែងក្លាយ​ ឱ្យទាន់សភាពការណ៍ 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន​ នៅរសៀលថ្ងៃទី១២ ខែកម្ភ: ឆ្នាំ២០២៤ នាសាលប្រជុំ ចតុម្មុខមង្គល

មួយសប្ដាហ៍ នគរបាលឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀនជិត ៣០០នាក់

ក្នុងរយៈពេលមួយសប្ដាហ៍ នគរបាលជាតិឃាត់ខ្លួនជនសង្ស័យ២៩៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន១៣៣ករណីទូទាំងប្រទេស។ នេះបើតាមការឲ្យដឹងពីលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោក ទូច សុឃៈ បានឲ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈនេះថា កម្លាំងនគរបាលជាតិមិនដកដៃពីប្រតិបត្តិការបង្ក្រាប​បទល្មើសគ្រឿងញៀនឡើយ។ ក្នុងរយៈពេលមួយសប្ដាហ៍ ពោលគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកម្ភៈ ឆ្នាំ២០២៤ កម្លាំង​នគរបាលជាតិ ទាំងកម្រិតអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ […]

ទីបំផុត! រកឃេីញរថយន្តបេីកបុកមនុស្សមួយគ្រួសារ ៣នាក់ ខណៈជនបង្កត្រូវបានកំណត់មុខសញ្ញាហើយ

រថយន្ត HILUX REVO ស្លាកលេខភ្នំពេញ 2AQ-1520 បេីកបុកមនុស្សមួយគ្រួសារ ៣នាក់ (ឪពុកនឹងកូនប្រុសស្រី២នាក់កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវ)​បណ្ដាលឲ្យស្លាប់កូនស្រីវ័យ១១ឆ្នាំម្នាក់​នៅផ្លូវ៦០ម៉ែត្រ​ខណ្ឌដង្កោនោះ​ ត្រូវបានសមត្ថកិច្ចរកឃេីញហេីយ​នៅចំណតមុខ​អគារ​ខុនដូរ R&F ផ្លូវ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ​។ នៅតែម្ចាស់រថយន្តមិនទាន់រកឃេីញទេ​ យ៉ាងណា សមត្ថកិច្ចកំណត់មុខសញ្ញាបានហេីយ។ គួរបញ្ជាក់ថា​បុរសជាឪពុកម្នាក់ជិះម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វេីការនៅផ្សារទំនេីបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះពណ៍ស(មិនចាំស្លាកលេខ) បេីកលឿនដូចហោះ […]

គម្រោងគោលដៅលំហែបៃតង នឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាព

គម្រោងគោលដៅលំហែបៃតងនឹងធ្វើឱ្យប្រជាសហគមន៍ក្លាយជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននិមួយៗ ដែលរួមមានសេវាកម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុក ជូនភ្ញៀវទេសចរណ៍ ដើម្បីឱ្យប្រជាសហគមន៍មានភាពជាម្ចាស់ និងឯករាជ្យភាព ដែលនេះគឺជាការអភិវឌ្ឍ ដោយមានការចូលរួមពីប្រជាសហគមន៍ និង មានភាពសុខដុមរមនានៅក្នុងសហគមន៍។ នេះបើតាមការថ្លែងឱ្យដឹងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) […]