អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) គឺជាការអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលបានចុះផ្សាយ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤៕
Category: សង្គម
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុងពាលីបើកពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នៅខេត្តសៀមរាប
នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធបានសហការជាមួយខេត្តសៀមរាប ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា
ប្រមុខរដ្ឋាភិបាល៖ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដែលមិនធ្វើសកម្មភាព ៦ខែ ត្រូវដកអាជ្ញាបណ្ណមកវិញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យពិនិត្យឡើងវិញគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដើម្បីធានាថា ម្ចាស់គម្រោង អនុវត្តបានត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់ ក្នុងនោះម្ចាស់គម្រោងណាដែលមិនធ្វើសកម្មភាព រយៈពេល៦ខែក្រោយពេលទទួលអាជ្ញាបណ្ណ ឬធ្វើសកម្មភាពខុសគោលការណ៍ដែលបានកំណត់ ត្រូវដកយកអាជ្ញាបណ្ណមកវិញ។ វិធានការនេះគឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ផង ទាក់ទាញទេសចរផង និងដើម្បីធានាការពារធនធានធម្មជាតិផង។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅថ្ងៃទី១៥ ខែមីនា នៅវិមានសន្តិភាព៕ អត្ថបទ៖ អក្ខរា
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ភារកិច្ចធំបំផុតរបស់រាជរដ្ឋាភិបាល គឺបម្រើប្រជាពលរដ្ឋ ធានាសុខសុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ទៅកាន់អង្គប្រជុំគណៈរដ្ឋមន្ត្រីថា ភារកិច្ចធំបំផុតរបស់រាជរដ្ឋាភិបាលគឺ បម្រើប្រជាពលរដ្ឋ ដើម្បីធានា សុខសុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅថ្ងៃទី១៥ ខែមីនា នៅវិមានសន្តិភាព។ ក្នុងកិច្ចប្រជុំពេញអង្គ សម្ដេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។ សម្ដេចធិបតី បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកច្រើនប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយមានបម្រើជូននូវទឹកសុទ្ធបន្ថែមពីលើសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃ។ […]
កម្លាំងចម្រុះ បន្តប្រតិបត្តិការចុះឃ្លុំដីទុកបានជាង ២ពាន់ហិកតា ពីការទន្ទ្រានយកដីព្រៃរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ក្រសួងបរិស្ថាន បានឲ្យដឹងថា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ស្តីពី លទ្ធផលការបង្រ្កាបបទល្មើសធនធានធម្មជាតិ បញ្ជាការឯកភាពខេត្ត ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានដឹកនាំបញ្ជាដោយផ្ទាល់លើក្រុមទាំង១០។ ក្នុងនោះ ការប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលខេត្តពោធិ៍សាត់ ១នាក់ ។ ក្រុមចុះប្រតិបត្តការថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ចំនួន […]
ក្នុងមួយថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ៣ពាន់ ទៅ ៤ពាន់នាក់
ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមន្ទីរពាក់ព័ន្ធ បានមានប្រសាសន៍ឱ្យដឹងថា វិស័យវប្បធម៌ […]
ផ្តើមប្រតិបត្តិការក្តៅ! ឃាត់ខ្លួនមនុស្ស ៤នាក់ និងឃ្លុំដីជាង ១៥០ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ហិកតា, ឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាន។ យោងតាមរបាយការណ៍ អាជ្ញាធរខេត្ត បានប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ អភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ១នាក់។ តាមរយៈរបាយការណ៍ដដែល […]
នាយករដ្ឋមន្ត្រី មិនបដិសេធដែលថាកម្ពុជាបិទរោងចក្រនោះទេ តែកុំភ្លេចមើលរោងចក្រដែលបើកថ្មីផង
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំមិនបដិសេធដែលមានផ្សាយនៅលើ Facebook ដែលថា យើងអត់មានរោងចក្រដែលបិទនោះទេ ប៉ុន្តែកុំភ្លេចមើលរោងចក្រដែលបើកផង។ ឧទាហរណ៍ បើយើងទៅយកព័ត៌មានតែពីរឿងរោងចក្រ YW Garmin នៅខណ្ឌដង្កោ ដែលថៅកែគាត់រត់ ហើយកម្មករប៉ុន្មាននាក់ដែលបានបិទការងារ ហើយមើលតែជ្រុងនឹង ថាកម្ពុជាឃើញតែបិទ អត់មានបើក ហើយបើយើងដាក់ការមេរ៉ាមើលតែមួយនឹង យើងឃើញតែមួយនឹង ប៉ុន្តែកុំភ្លេចពេលដែលរោងចក្រនេះបិទ មានរោងចក្រក្បែរៗនោះមួយចំនួនកំពុងតែខ្វះកម្មករ និងមានរោងចក្របើកថ្មីៗផងដែរ»។ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃទី១៥ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនួបកន្លងមក បានទាក់ទាញការវិនិយោគមកកម្ពុជា ១៧៣គម្រោង
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៦ខែមកនេះ ក្រោយបង្កើតរដ្ឋាភិបាលថ្មី មានគម្រោងថ្មី១៧៣គម្រោង បានចុះបញ្ជីវិនិយោគនៅ CDC។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងចំណោមអ្នកដែលបានជួបសម្តេចរាប់រយកន្លងមក មានមួយចំនួនជ្រើសរើសកម្ពុជាសម្រាប់វិនិយោគ និងមួយចំនួនទៀត មិនទាន់សម្រេចចិត្តជ្រើសរើសកម្ពុជានៅឡើយ ហើយអ្នកដែលជ្រើសរើសមាន ១៧៣គម្រោង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៦ខែមកនេះ […]
កម្ពុជា និងឡាវ ចែករំលែកសភាពការណ៍ទូទៅរវាងប្រទេសទាំងពីរ រួចចុះកំណត់ហេតុលើកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤
កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវ អំពីសភាពការណ៍សាកលលោក និងសភាពការណ៍ទូទៅនៅកម្ពុជា ដែលរួមមាន ស្ថានភាពសេដ្ឋកិច្ច សភាពការណ៍នយោបាយ សភាពការណ៍សន្តិសុខ ការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់ ព្រមទាំងបានរំលេចបញ្ជាក់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ […]