លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកទុនគន្លឹះសម្រាប់យកទៅអនុវត្តក្នុងការកសាងជីវិតឱ្យកាន់តែប្រសើរឡើង

នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានចែករំលែកចំណេះដឹង បទពិសោធល្អៗ អំពីការសិក្សាតាំងពីថ្នាក់បឋមដល់ថ្នាក់បណ្ឌិត ជូនប្អូនៗយុវតី សិស្ស-និស្សិត សមាជិក សមាជិកា និងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ៦៥០ នាក់ នៅសាលប្រជុំបាត់ដំបងសុីធីហល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី៦៩ នៃការបង្កើតកាកបាទក្រហមកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរខួបលើកទី៦៩ នៃការបង្កើតកាកបាទក្រហមកម្ពុជា ( ១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២៤ )។ កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដែលនៅក្នុងរយៈពេលនោះ មានឈ្មោះថា «សមាគមជាតិកាកបាទក្រហមខ្មែរ»។ ការបង្កើតសមាគមជាតិកាកបាទក្រហមខ្មែរ គឺបានធ្វើឡើងក្រោយកម្ពុជាបានទទួលឯករាជ្យជាតិ និងជាការអនុវត្តតាមគោលគំនិតរបស់ […]

អ្នកនាំពាក្យ៖ ស្ថានភាពសន្តិសុខ សុវត្ថិភាពនៅភ្នំពេញ មិនដូចស្ថានទូតរុស្ស៊ីប្រចាំកម្ពុជាលើកឡើងនោះទេ

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាពល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាបានលើកឡើងនោះទេ។ ក្នុងសេចក្តីប្រកាសព័ត៍មានរបស់អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញមានការចេញផ្សាយ លើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដោយស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ពាក់ព័ន្ធការសម្តែងនូវភាពព្រួយបារម្ភអំពីបញ្ហាសន្តិសុខ នៅក្នុងរាជធានីភ្នំពេញ ពិសេសតាមដងមហាវិថីព្រះស៊ីសុវត្ថិ។ ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការអះអាងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ […]

អាជ្ញាធរជាតិអប្សរា ដំឡើងបង្កាន់ដៃជណ្តើរឈើ ២ទីតាំងទៀត នៅប្រាសាទអង្គរវត្ត

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងមមាញឹកក្នុងការដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួន២ទីតាំងបន្ថែមទៀតរបស់ប្រាសាទអង្គរវត្ត នៅត្រង់ចំណុចរួតទី២ ជណ្តើរទិសខាងត្បូង និងខាងជើងឡើង-ចុះរួតបាកាណ។ លោក ប៊ូ ផានេត ប្រធានក្រុមការងារជួសជុលជណ្តើរឈើនៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការបន្តដំឡើងបង្កាន់​ដៃទាំង ២ទីតាំងនេះ គឺក្នុងគោលបំណង ជួយសម្រួលដល់ការឡើង-ចុះ របស់ភ្ញៀវទេសចរទៅកាន់រួត​បាកាណ។ ពិសេស ការពារកុំឱ្យរអិលនៅរដូវភ្លៀងធ្លាក់ ផ្តល់នូវសុខសុវត្ថិភាពភ្ញៀវទេសចរគ្រប់ៗរូប ការពារគ្រោះថ្នាក់ផ្សេងដូចជាពេលវិលមុខ អស់កម្លាំង ខ្យល់គរ ញ័របេះដូងជាដើម។ ព្រោះថានៅទីតាំងនេះមានសភាពចោទ […]

គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត សម្រេចបាន ៨០ភាគរយ

គិតមកដល់ថ្ងៃនេះ វឌ្ឍនភាពនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់សម្រេចបានប្រមាណ ៨០,៦ភាគរយ។ ដោយឡែកការងារស្តារប្រឡាយព្រែកហូរប្រវែង ៧២០០ម៉ែត្រ ដែលក្នុងនោះមានការងាររៀបថ្មប្រវែង ៣៥០០ម៉ែត្រ និងការងារចាក់បេតុងប្រវែង ៣៧០០ម៉ែត្រ ជាលទ្ធផលសម្រេចបានការងារចាក់បេតុងប្រឡាយបានប្រវែង ៥០០ម៉ែត្រ។ នេះបើតាមការឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធានទឹក បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ដែលធ្វើការស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣ […]

ខេត្តចំនួន៨ បានសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំរបស់កសិករជាង ៩០០ហិកតា

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានផ្តល់ទន្និន័យសកម្មភាពបន្តអន្តរាគមន៍បូម​ទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងខេត្តចំនួន ៨ ស្មើនឹងផ្ទៃដីសរុប ៩៣៨ហិកតា។ ទន្និន័យបានឲ្យដឹងថា ១.ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះ 366 ហត (ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹក​ចល័ត ៦៥សេះ ចំនួន ៤គ្រឿង) […]

ស្នងការខេត្តកំពត ប្រាប់ឲ្យពលរដ្ឋថតរាយការណ៍ បើមានមន្ត្រីចរាចរណ៍ពួនបាញ់ល្បឿន នឹងត្រូវដកចោល

ស្នងការដ្ឋាននគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់ឲ្យពលរដ្ឋថតរាយការណ៍ផ្ញើមកស្នងការ បើឃើញមានមន្ត្រីចរាចរណ៍ពួនបាញ់ល្បឿននៅលើផ្លូវជាតិ។ លោកស្នងការបញ្ជាក់ថា ប៉ូលិសបាញ់ល្បឿនដែលមិនអនុវត្តតាមការណែនាំ ហើយលួចពួនបាញ់ល្បឿននោះនឹងត្រូវដកចោល។ សូមបញ្ជាក់ថា ស្នងការខេត្តកំពត នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានបង្ហាញពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលបាញ់ល្បឿននៅលើផ្លូវជាតិលេខបី ក្នុងភូមិសាស្ត្រខេត្តកំពត កំលាំងចរាចរណ៍នៃស្នងការនគរបាលខេត្តកំពត គឺអនុវត្តបែបនេះ បន្ទាប់ពីបងប្អូនបានឃើញស្លាកសញ្ញាកំណត់ល្បឿននេះចម្ងាយប្រហែល ៤០០ម៉ែត្រ និងដល់កន្លែងបាញ់ល្បឿន។ ស្នងការខេត្តនេះ បានលើកឡើងថា ការចូលរួមគោរពច្បាប់ចរាចរណ៍គឺដើម្បីខ្លួនយើង គ្រួសារយើងនិងសង្គមជាតិយើងដើម្បីអោយប្រទេសយើងកាន់តែមានសណ្តាប់ធ្នាប់ល្អប្រសើរឡើង និងដើម្បីកាត់បន្ថយនូវការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ៕ […]

គ.ជ.ប អាចពិចារណាបន្ថយចំនួនអ្នកបោះឆ្នោតក្នុងមួយការិយាល័យយ៉ាងច្រើន ៣០០នាក់ ដូចនៅឥណ្ឌូនេស៊ី

ឯកឧត្តម ហង្ស ពុទ្ធា សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប ទៅចូលរួមសង្កេតការណ៍បោះឆ្នោតអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីបានវិលត្រឡប់មកកាន់មាតុភូមិវិញឯកឧត្តម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា ការបោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី មិនដូចគ្នាការបោះឆ្នោតនៅប្រទេសកម្ពុជាទេ ប៉ុន្តែចំណុចដែលអាចយកមកប្រៀបធៀប និងពិចារណាបាននោះគឺ ចំនួនអ្នកបោះឆ្នោតនៅកម្ពុជា មានយ៉ាងច្រើន ៧៥០ (ប្រាំពីររយហាសិប) នាក់ […]

លោក តាំង សារ៉ាដា ចាប់ផ្តើមលេចចេញទាំងក្បាល ទាំងកន្ទុយច្បាស់ហើយថា ខ្លួនពិតជាកញ្ចះបរទេសដាច់ថ្លៃមែន

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ម្សិលមិញនេះ លោក តាំង សារ៉ាដា ដែលគេស្គាល់ថា ជាអ្នកសារព័ត៌មានពូកែប្រឌិតព័ត៌មានប្រចាំនៅស្ថាប័នព័ត៌មានខុសច្បាប់ The Cambodia Daily Khmer បានចូលរួមផ្តល់សក្ខីកម្មផ្សេងៗនៅចំពោះគណៈកម្មការសិទ្ធិមនុស្សរដ្ឋសភាអាមេរិក។ សក្ខីកម្មដែលអ្នកកាសែតពូកែប្រឌិតព័ត៌មានរូបនេះលើកឡើង គឺសុទ្ធតែនិយាយមិនល្អពីរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ហើយបានលើកឡើងថា ខ្លួនទទួលរងនូវការគំរាមកំហែងថែមទៀតផង

ឯកឧត្តម ស សុខា ចង្អុលប្រាប់ទៅអភិបាលរាជធានី-ខេត្ត ត្រូវបង្ក្រាបឲ្យអស់ទីតាំងបញ្ចាំ និងល្បែងផ្សងសំណាងខុសច្បាប់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ប្រកបដោយភាពម៉ឺងម៉ាត់ថា ត្រូវបង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាងឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់។ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលបានរៀបចំនៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិតបា​នទទួលស្គាល់ថា នៅក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះមែន ប៉ុន្តែឯកឧត្តមសម្គាល់ឃើញថា […]