លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលឋានៈជា អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជូននាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ ក្នុងឋានៈជា អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា។ នាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ បានបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាលោកជំទាវមួយរូប ដែលទ្រទ្រង់នូវគុណវឌ្ឍិដ៏ប្រសើរថ្លៃថ្លា ហើយបានបំពេញនូវហិតានុហិតប្រយោជន៍ដ៏ឧត្តមក្នុងព្រះពុទ្ធសាសនា និងសង្គមជាតិ ដើម្បីសុខសន្តិភាពដល់សត្វលោក។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ […]

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ សកម្មភាពការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែសកម្មខ្លាំងដដែលក្នុងរយៈពេល ៦ខែមកនេះ

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែប៉ុណ្ណោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជោគជ័យពេញលេញក្នុងការសម្របខ្លួនទៅក្នុងឆាកអន្តរជាតិ តាមរយៈការទូតមួយសកម្មឡើងជាលំដាប់ តាមរយៈនយោ​បាយមួយដែលពង្រីកមិត្តភាពថ្មី និងពង្រឹងមិត្តភាពចាស់ និងតាមរយៈការអនុវត្តការទូតសេដ្ឋកិច្ចមួយដើម្បីស្វែងរកប្រយោជន៍មកឱ្យប្រជាជាតិកម្ពុជា។ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ មានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងបន្តអនុវត្តការទូតសេដ្ឋ​កិច្ច​មួយយ៉ាងសកម្មនៅឆ្នាំ២០២៤ នេះ។ […]

អត្ថន័យ “លៀងមេមត់” ជាជំនឿមិនសាបសូន្យរបស់អ្នកស្រុកអង្គរ

លៀងមេមត់ ជាជំនឿដែលខ្មែរគោរពតាំងពីយូរមកហើយ និងនៅតែបន្តប្រតិបត្តិរហូតដល់សព្វថ្ងៃ ជាពិសេស អ្នករស់នៅក្នុងតំបន់អង្គរ។ ការគោរពអមនុស្សមានដូចជា ព្រលឹងដូនតា អារក្ស អ្នកតាម្ចាស់ទឹក ម្ចាស់ដីជាដើម គឺជាការដឹងគុណ ដែលអមនុស្សអាចជួយឱ្យពួកគាត់បានសេចក្ដីសុខចម្រើន និងរួចផុតពីជំងឺនានា។ លោកតា ឌិន ហាន ដែលជាអ្នកស្នងរូប បានរៀបចំពិធីលៀងមេមត់នៅផ្ទះរបស់គាត់ស្ថិតនៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក មានប្រសាសន៍ថា ពិធីលៀងមេមត់ ធ្វើឡើងដើម្បីលាបំណន់ និងលាមាត់ដែលបានបន់ស្រន់ ក្រោយពីអ្នកជំងឺបានជាសះស្បើយ […]

កូរ៉េ ចុះ MOU ជួយអភិរក្ស និងជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្ត រយៈពេល ៣ឆ្នាំ

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តមបណ្ឌិត Choi Eung-Chon ប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ បានចុះអនុស្សារណៈនៃការយោគយល់គ្នា លើវិស័យបេតិកភណ្ឌវប្បធម៌ រវាងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណៈរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។ អនុស្សារណៈនេះផ្តោតសំខាន់ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ។ ក្រៅពីការជួសជុលរួតបាកាណ […]

រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីពីររូបទៀត នៅថ្ងៃទី២១កុម្ភៈ

រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល ៣រូប ៖ ១. ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២. ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង៣. ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី […]

ឯកឧត្តម ប៉ែន បូណា៖ ថ្វីបើរយៈពេលខ្លី តែរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំធេង និងមានប្រជាប្រិយភាពខ្ពស់ហួសពីការស្មាន

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដំណើរការបានរយៈពេល ៦ខែ ហើយ

លោក ទីប្រឹក្សា៖ សៀវភៅ (សម្តេច ហ៊ុន សែន និងបេសកកម្ម​បញ្ចប់សង្រ្កាម​នៅកម្ពុជា) នឹងត្រូវ​បញ្ចប់ការរៀបរៀង​ក្នុងពេលឆាប់ៗនេះ

លោក ពៅ សុខ ជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មេរ និងចាទីប្រឹក្សាផ្ទាល់សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ក្នុងឆាប់ៗឆាងមុខនេះ លោកនឹងបញ្ចប់​វណ្ណ​កម្មថ្មីមួយទៀត គឺសៀវភៅមានចំណងជើងថា (សម្តេច ហ៊ុន សែន និងបេសកកម្មបញ្ចប់សង្រ្កាម​នៅ​កម្ពុជា)

ក្រុមហ៊ុន «ស្រលាញ់អ្នក» បានសម្ពោធជាផ្លូវការដែលមានភាគហ៊ុនខ្មែរនិងថៃ

ក្រុមហ៊ុន ស្រលាញ់នាក់ ( SRALANH NEAK)  បានសម្ពោធបើកដំណើរការជាផ្លូវការនូវរថយន្តដឹកជញ្ជួនរបស់ខ្លួននៅការិយាល័យទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏, អ្នកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រា ខ្នាតយក្ស, ថ្នាក់ដឹកនាំក្រុមហ៊ុន«ស្រលាញ់អ្នក» ក្រុមវិនិយាគិនខ្មែរ-ថៃ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលគ្មានផែនការកំណត់ចំនួនប្រជាជនរស់នៅទីក្រុងភ្នំពេញនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “រាជរដ្ឋាភិបាលមិនមានផែនការលើករាជធានីភ្នំពេញ ទៅទីតាំងផ្សេងនោះទេ គឺមានតែពង្រឹងនៅនឹងកន្លែង។ នៅតំបន់អាស៊ានមានការលើកទីក្រុង ឬរាជធានី ទៅកន្លែងផ្សេងៗ តែកម្ពុជាមិនមានទេ ហើយយើងក៏គ្មានផែនការកំណត់ចំនួនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង/រាជធានី មិនមានការកំណត់មិនឱ្យពលរដ្ឋមានកូន និងមិនមានផែនការហាមប្រជាពលរដ្ឋដែលមានលទ្ធភាពទិញយានយន្តជិះនោះដែរ”។ សម្តេចធិបតីបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ។ […]

កម្ពុជា សរសេរលិខិតឆ្លើយបំភ្លឺទៅ The Diplomat ដែលវិភាគថា អាមេរិកអាចនឹងដាក់ទណ្ឌកម្មមកលើកម្ពុជាដូចកូរ៉េខាងជើង

ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ បំភ្លឺចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមចំណងជើងថា “កម្ពុជាទាត់ចោល ការវិភាគថាអាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង”។ អ្នកនាំពាក្យក្រសួងថា ពុំបានចេញសេចក្ដីថ្លែងការណ៍ឡើយ តែបានសរសេរលិខិតឆ្លើយបំភ្លឺ The Diplomat។ ចំពោះការធ្វើអត្ថាធិប្បាយរបស់អ្នកយកព័ត៌មាន ថាសហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេច ផ្តល់ប្រព័ន្ធអនុគ្រោះ GSP ដល់កម្ពុជាឡើងវិញទេ ខណៈដែលប្រព័ន្ធនេះបានផុតកំណត់ក្នុង ឆ្នាំ២០២០។ អ្នកនាំពាក្យបញ្ជាក់ថា ករណីនេះបានកើតមានចំពោះក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដែល […]