«យុវតីយើង អនាគតអ្នកដឹកនាំយើង»គឺជាប្រធានបទនៃការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលត្រូវបានរៀបរៀបចំធ្វើឡើងរយៈពេល ៤ ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី។ ពិធីបើកការបោះជំរំប្រចាំឆ្នាំនេះ ត្រូវបានប្រព្រឹត្តទៅអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំនៃកាយប្ញទ្ធិជាតិកម្ពុជា ព្រមទាំងសមាជិកសមាជិកា របស់សមាគម ចូលរួមប្រមាណជាង ៣២០ នាក់ មកពី ៦ សាខាទូទាំងប្រទេស។ […]
Category: សង្គម
រដ្ឋាភិបាល នឹងប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនសាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែងប្រមាណ២៥០គីឡូម៉ែត្រ
រាជរដ្ឋាភិបាល នឹងប្រើប្រាស់ថវិកាដែលបានមកពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សាងសង់ផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ មានប្រវែងផ្លូវសរុបប្រមាណ ២៥០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅក្នុងសន្និសីទសារព័ត៌មាន ដែលបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្តម បានបន្តថា ផ្លូវប្រមាណ២៥០ គីឡូម៉ែត្រ […]
ផ្លូវក្រវាត់ព្រំដែនប្រវែងប្រមាណ២៥០គីឡូម៉ែត្រ បានចាប់ផ្តើមការដ្ឋានសាងសង់ជាផ្លូវការ
ការដ្ឋាន គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានចាប់ផ្តើមចល័តគ្រឿងចក្រទៅចូលគោលដៅ ដើម្បីដំណើរការដ្ឋានសាងសង់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នេះតាមទំព័រហ្វេសប៊ុក មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។ គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ( ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧,៥២ គ.ម ខេត្តរតនគិរី ប្រវែងប្រមាណ ១០២.៤៨ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពិសារអាហារពេលព្រឹកជាមួយមហាសេដ្ឋីកសិកម្ម ពិភាក្សាលើការផលិតជីធម្មជាតិលក់ឲ្យកសិករតម្លៃទាបជាងជីនាំចូល
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយអ្នកឧកញ៉ាមហាសេដ្ឋីកសិកម្ម ម៉ុង ឬទ្ធី លើការផលិតជីធម្មជាតិលក់ឱ្យកសិករខ្មែរ ក្នុងតម្លៃទាបជាងជីដែលនាំចូលពីប្រទេសជិតខាង។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី សរសេរលើទំព័រហ្វេសប៊ុកឲ្យដឹងថា៖ “នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៨ព្រឹក សម្តេចមហាបវរធិបតីបានផ្តល់កិត្តិយសដ៏មហាខ្ពង់ខ្ពស់បំផុត ពិសារអាហារពេលព្រឹកពិភាក្សាលេីវិស័យផលិតជីសរីរាង្គ(ជីធម្មជាតិ) ដេីម្បីលក់ចែកជូនប្រជាកសិករយេីងក្នុងតម្លៃទាបជាងជីនាំចូលមកពីបរទេស និងជួយជំរុញពង្រីកវិស័យទេសចរណ៍ធម្មជាតិអោយកាន់តែច្រើនបន្ថែមទៀត។ ក្រោយពីបានជួបពិភាក្សារយៈពេលមួយម៉ោងដប់ប្រាំនាទីរួចមក ខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់បំផុត ចំពោះសម្តេចធិបតីឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុត ស្ទើរតែគ្រប់ពាក្យទាំងអស់សម្តេចគិតគូរតែពីផលប្រយោជន៍ជាតិ […]
សម្តេចតេជោ ហ៊ុន សែន អរគុណគ្រប់តួអង្គពាក់ព័ន្ធពិសេសអ្នកលេងបណ្តាញសង្គម ដែលបានចូលរួមដោះស្រាយបញ្ចប់វិវាទរវាងកម្មករ ណន សុខហេង និងថៅកែ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ពិសេសអ្នកលេងបណ្តាញសង្គម ដែលបានចូលរួមដោះស្រាយរឿងបញ្ចប់វិវាទរវាងកម្មករឈ្មោះ ណន សុខហេង និងថៅកែស្រី។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារទាំងស្រុងដូច្នេះថា «ម៉ោង១១យប់ ថ្ងៃ៣១ តុលា ២០២៤ ចៅ ណន សុខហេង បានវិលត្រឡប់ទៅដល់ភូមិកំណើតជួបជុំប្រពន្ធកូន […]
រាជរដ្ឋាភិបាល បង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
យោងសេចក្តីសម្រេចកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលសរសេរជាអក្សរកាត់ថា ក.គ.ម. ដឹកនាំដោយឯកឧត្តម គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធាន អមដោយអនុប្រធាន និងសមាជិក សមាជិកាចំនួន៨រូប។ ក្រុមការងារចំពោះកិច្ចនេះ មានតួនាទីនិងភារកិច្ច ដូចជា ជាសេនាធិការជូននាយករដ្ឋមន្ត្រីលើការគ្រប់គ្រង និងចាត់ចែងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ,សិក្សា និងលើកយោបល់ ពាក់ព័ន្ធការកសាងផ្លូវក្រវាត់ព្រំដែន, រៀបចំផែនការយុទ្ធសាស្ត្រ […]
ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ នឹងជំរុញឱ្យទីភ្នាក់ងាររបស់ខ្លួនចំនួន៦ បន្តរួមចំណែកគាំទ្ររបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតគណៈប្រតិភូនៃក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន៦ រួមមាន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ,មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ,ការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាគម្រោង (UNOPS) ,អង្គការយូនីសេហ្វ (UNICEF) ,អង្គការសហប្រជាជាតិអំពីស្ត្រី(UNWOMAN) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដឹកនាំដោយឯកឧត្តម Muhammad Abdul Muhith ជួបពិភាក្សាការងារ នៅវិមានសន្តិភាព នៅថ្ងៃទី៣១ […]
សមាគមកាយប្ញទ្ធិនារីកម្ពុជារៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល៤ ថ្ងៃនៅខេត្តមណ្ឌលគិរី
សមាគមកាយប្ញទ្ធិនារីកម្ពុជា គឺជាសមាគមមួយដែលបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សា និងបណ្ដុះនូវភាពជាអ្នកដឹកនាដល់ពួកគេ។ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សមាគមកាយប្ញទ្ធិនារីកម្ពុជារៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល ៤ ថ្ងៃនៅខេត្តមណ្ឌលគិរី ។ ការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ធ្វើឡើងក្រោមប្រធានបទ៖ «យុវតីយើង អនាគតអ្នកដឹកនាំយើង » ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី […]
ប្រមុខរាជរដ្ឋាភិបាល មានមោទនភាពក្រៃលែងចំពោះការចូលរួមមូលនិធិព្រំដែនយ៉ាងផុលផុស ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ
«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន» បញ្ចប់ការទទួលប្រាក់ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះហើយ។ រយៈពេល៦៦ថ្ងៃ មូលនិធិទទួលបានថវិកាពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសជិត ២៧លានដុល្លារអាមេរិក។ កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ហើយចាប់ពីថ្ងៃទី ២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស […]
ក្រសួងសុខាភិបាល អំពាវនាវឲ្យឪពុកម្តាយនាំកូនដែលមានអាយុចាប់ពី៩ខែ រហូតដល់ក្រោម៥ឆ្នាំមកទទួលថ្នាំបង្ការជំងឺកញ្ជ្រឹល ស្អូច មួយដូសបន្ថែមឱ្យបានគ្រប់ៗគ្នា
ឯកឧត្តមសាស្រ្តាចារ្យ ឈាងរ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជម្ងឺកញ្រ្ជឹល ស្អូចបន្ថែមនៅទូទាំងប្រទេស ដល់កុមារចំនួនជាង ១,៥លាននាក់ ដែលមានអាយុចាប់ពី ៩ខែ ដល់ ៥៩ខែ បន្ថែមមួយដូស ដែលរៀបចំឡើងនៅមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ យុទ្ធនាការនេះជាដំណោះស្រាយបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះរាតត្បាតជំងឺកញ្ជ្រឹល ស្អូច នៅលើទូទាំងពិភពលោក ជាពិសេសចំពោះប្រជាជនដែលមានភាពស៊ាំការពារទៅនឹងជំងឺកញ្ជ្រឹលនៅទាប ដែលបច្ចុប្បន្ន នៅលើសកលលោក ករណីជំងឺកញ្ជ្រឹលមានការកើនឡើងទ្វេរដងពី […]