សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រលោកស្រី ម៉ៅ ចំណាន ជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈនេះ លោកស្រីអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បករខ្មែរ

សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រអ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញការគាំទ្រចំពោះ អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ។ តាមរយៈបណ្តាញសង្គម នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ “បន្ទាប់ពីបានឃើញអ្នកឧកញ៉ា​ ឡេង ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ រួចមកខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់ អនាគតសមាគមមួយនេះ។ កន្លងមកក៏ដូចជាបច្ចុប្បន្នខ្ញុំក៏បានរួមចំណែកជួយដល់សិល្បករសិល្បការីនីដែលជួបការលំបាកតាមរយៈសមាគមផង និងតាមបុគ្គលផងខ្ញុំគិតថា បញ្ហាថវិកាទ្រទ្រង់សមាគមដើម្បីជួយដោះស្រាយការលំបាករបស់សមាគម នៅតែជាបញ្ហាប្រឈមធំ។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រី ខ្ញុំមិនឯកភាពឲ្យមានការវិនិយោគដាំកញ្ឆាឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហើបថាមានអ្នកមកសុំច្បាប់វិនិយោគដាំកញ្ឆា ខណៈប្រទេស​ជិតខាងមានការដាំដើម្បីបម្រើឲ្យវិស័យសុខាភិបាល។ សម្តេចធិបតីបញ្ជាក់ថា ប្រទេសគេធ្វើជារឿងរបស់គេ សម្រាប់សម្តេច ដរាបណាសម្តេចនៅជានាយករដ្ឋមន្ត្រី សម្តេចមិនឯកភាពឲ្យមានច្បាប់វិនិយោគនេះនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕ អត្ថបទ៖ អក្ខរា

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ឲ្យបណ្តេញមន្ត្រីរាជការស៊ីវិល ដែលពាក់ព័ន្ធគ្រឿងញៀន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ ផ្តល់គោលការណ៍ឲ្យបណ្តេញមន្ត្រីរាជការស៊ីវិលចេញពីក្របខណ្ឌ បើជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ សម្តេចបញ្ជាក់ថា នេះជាការពន្លាតនៃការអនុវត្តទូទាំងមន្ត្រីរាជរដ្ឋាភិបាលតែម្តង ពោលគឺទាំងមន្ត្រីរាជការស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យតែរកឃើញថាមានការប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌ។ សម្តេចបញ្ជាក់ថា គ្មានការអនុគ្រោះទៀតទេក្នុងជួររាជរដ្ឋាភិបាល ដែលពាក់ព័ន្ធគ្រឿងញៀន ហើយនេះជាវិធីសាស្ត្រមួយក្នុងការសម្អាតចកក្នុងបឹង។ ទន្ទឹមនេះ សម្តេចបានណែនាំឲ្យក្រសួងក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈចែករំលែកទិន្នន័យគ្នាចំពោះមន្ត្រីដែលត្រូវបានបណ្តេញចេញ ដើម្បីកុំឲ្យទៅជ្រកនៅស្ថាប័នផ្សេងទៀត។ សម្តេចធិបតី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យស្ថានភាពប្រទេសកម្ពុជា ទៅជាកន្លែងមួយដែលស្អាតក្នុងសន្តិសុខសង្គម

“យើងមិនអាចឲ្យកម្ពុជា ១០ ២០ឆ្នាំទៀត ពោរពេញដោយគ្រឿងញៀនទេ.., យើងចង់ឲ្យស្ថានភាពប្រទេសកម្ពុជា ទៅជាកន្លែងមួយដែលស្អាតក្នុងសន្តិសុខសង្គម” នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕ អត្ថបទ៖ អក្ខរា

ឯកឧត្តម ហេង សួរ ជំរុញឱ្យសិស្ស-និស្សិត ប្រើប្រាស់វេទិកាការងារដើម្បីជាមូលដ្ឋានក្នុងការសម្រេចក្តីស្រមៃក្នុងថ្ងៃអនាគតដែលស្របទៅនឹងទីផ្សារ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យសិស្ស-និស្សិតដែលកំពុងត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល ត្រូវតែស្គាល់ពីតម្រូវការទីផ្សារច្បាស់លាស់ និងស្គាល់នូវក្តីស្រមៃរបស់ខ្លួនក្នុងការជ្រើសរើសការសិក្សាមួយដែលត្រឹមត្រូវនឹងនាំមកនូវជោគជ័យផ្ទាល់ខ្លួន សង្គមគ្រួសារ និងសង្គមជាតិ ដែលនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតីជាប្រមុខចង់បាន។   

អ្នកនាំពាក្យ៖​ ស្នងការមិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនគ្រូបង្រៀនម្នាក់ដែលប្រើអំពើហិង្សា លើកុមារនោះទេ 

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០​ ខែកុម្ភៈ​នេះ​ បដិសេធដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនមានចេញបទបញ្ជាតាមស្វែងរកចាប់ខ្លួនទៅលើបុរសម្នាក់ជាគ្រូបង្រៀនដែលប្រើអំពើ ហិង្សា លើកុមារនោះទេ ដោយសាររូបភាព ហិង្សា នោះគឺនៅបរទេសមិនមែននៅកម្ពុជាយើងទេ សូមសាធារណជនមេត្តាជ្រាបកុំឱ្យមានការយល់ច្រឡំ

ក្រសួងសាធារណការ គាំទ្រការចូលរួមពីវិស័យឯកជនក្នុងការជំរុញវិស័យយានយន្តអគ្គិសនីនៅកម្ពុជា

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រុមហ៊ុន BYD បានសម្ពោធអគារតាំងបង្ហាញរថយន្តរបស់ខ្លួននៅប្រទេសកម្ពុជា ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប

កុំប្រៀបធៀបគ្នាអី! ថាក់ស៊ីន ជាជននាំតែផលប្រយោជន៍ដល់ជាតិថៃ ឯ សម រង្ស៊ី នាំតែរឿងចង្រៃដល់ជាតិ និងប្រជាជនកម្ពុជា

កាលពីថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៤ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ពីជាប់ពន្ធនាគារបានរយៈពេល៦ខែ ក្នុងទោសជាប់ពន្ធនាធនាគាររយៈពេល១ឆ្នាំ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទូតទីម័រខាងកើត មានគោលជំហរដូចគ្នាលើការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណងចង់ឱ្យភាគីទាំងពីរ កម្ពុជា-ទីម័រខាងកើតបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងគោលបំណងកសាងធនធាននគរបាលអោយកាន់តែមានសមត្ថភាពបន្ថែមទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញបំណងបែបនេះក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អុីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ។​ ក្នុងជំនួបនេះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និងបានបង្ហាញគោលជំហរដូចគ្នាក្នុងការទាមទារជាចាំបាច់នូវកិច្ចការសហប្រតិបត្តិការខ្ពស់ ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់។ ភាគីទាំងពីរ […]