មេធាវី ចាន់ ចេន ចេញមកសំពងក្បាល គឹម សុខ ដែលចោទលោក កឹម សុខា ថាមិនការពារទណ្ឌិត សម រង្ស៊ី

មេធាវីការពារក្តីឳ្យលោក កឹម សុខា គឺលោក ចាន់ ចេន កាលពីម្សិលមិញនេះ បានចេញមកសំពងក្បាលលោក គឹម សុខ ដែលជាអ្នកវិភាគមិនគ្រប់ទឹកដែលបានចោទប្រកាន់លោក កឹម សុខា ថា មិនបានជួយការពារទណ្ឌិត សម រង្ស៊ី នៅក្នុងតុលាការសាលាឧទ្ធរណ៍

អភិបាលខេត្តព្រះសីហនុ ធ្វេីតេស្ដរកសារធាតុញៀន!

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២៦ ែខកុម្ភៈនេះថា ឯកឧត្តមបានធ្វេីតេស្ដ​រកសារធាតុញៀននៅចំពោះមុខគណៈកម្មការរួចហេីយ​លទ្ធផលអវិជ្ជមាន។ ទន្ទឹមនេះ ឯកឧត្តមប្ដេជ្ញាគាំទ្រ​ នូវបទបញ្ជាដ៏មុឺងម៉ាត់មុតស្រួចរបស់សម្ដេចធិបតី​ “សំអាតខ្លួនយេីងជាមុន” សូមប្ដេជ្ញាថាទេ​ចំពោះគ្រឿងញៀន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសជាសារធារណៈពាក់ព័ន្ធការបោសសម្អាតគ្រឿងញៀន ក្នុងជួររាជរដ្ឋាភិបាលដោយចេញបទបញ្ជាថ្មីមួយទៀត ឱ្យបណ្ដេញចេញពីក្របខ័ណ្ឌ ចំពោះមន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ […]

បោះឆ្នោតព្រឹទ្ធសភា គណបក្សប្រជាជនកម្ពុជា ទទួលបាន​សំឡេងគាំទ្រច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨

លទ្ធផលបឋមដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបង្ហញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន​សំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ

គណៈប្រតិភូរដ្ឋសភាឡាវ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ៥ថ្ងៃ

គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម ខាំ ចាញ់សុដាប៉ាសឺត (Kha​m​cha​n​h​ SODAPASEUTH) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការកិច្ចការជន​ជាតិ​ភាគតិច អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥-២៩ ខែកុម្ភៈ ឆ្នាំ​២០​២៤។ តាមកម្មវិធីគ្រោងទុក គណៈប្រតិភូរដ្ឋសភាឡាវ នឹងចូលជួបសម្តែងការគួរសមជាមួយ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ា សុជាតិវង្ស […]

អាជ្ញាធររាជធានីភ្នំពេញ ប្តេជ្ញាលុបបំបាត់ជំងឺគ្រុនឈាមឱ្យបានទាំងស្រុងក្នុងភូមិសាស្រ្តខណ្ឌទាំង ១៤

រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តយុទ្ធនាការកម្ចាត់មូសខ្លា និងគ្មានជំងឺគ្រុនឈាមគ្រប់ទីតាំងភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ ដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើង ។ វិធានជាបន្ទាន់នេះ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ  ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាមយាយីដល់បងប្អូនប្រជាពលរដ្ឋ។ ក្រុមការងារបានចុះធ្វើយុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅខណ្ឌចំនួន៥ រួមមាន ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដែលជាខណ្ឌមានបញ្ហាប្រឈម ជំងឺគ្រុនឈាមខ្លាំងជាងគេ […]

ក្រសួងបានលុបចោលដោយជោគជ័យ គណនីជនអនាមិកលួចបង្កើតគណនី Telegram ក្លែងក្លាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត

ក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈនេះ បានប្រកាសថា ជនអនាមិកដែលបានលួចបង្កើតគណនី Telegram

បណ្ឌិត សុខ ទូច៖ រាល់ការវិភាគទាំងអស់ត្រូវតែមានភស្តុតាងវិទ្យាសាស្រ្តច្បាស់លាស់និងជាក់លាក់

នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានផ្តល់បទឧទ្ទេសលើមុខវិជ្ជាវិភាគព្រឹត្តិការណ៍ជូនដល់និស្សិតថ្នាក់បណ្ឌិត

សម្តេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវនៃការជួបគ្នាឡើងវិញរវាងសម្តេចជាមួយភរិយា និងសម្តេចធិបតី កាលពី៤៥ឆ្នាំមុន

សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានរំលឹកពីនៃការជួបគ្នាឡើងវិញរវាងសម្ដេច និងភរិយាជាមួយនឹងកូនច្បងរបស់សម្ដេចគឺនាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពី ៤៥ឆ្នាំមុន (២៤ កុម្ភៈ ១៩៧៩-២៤ កុម្ភៈ ២០២៤)។ ក្នុងសារដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់សម្ដេចតេជោនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចតេជោបានលើកឡើងថា៖ “ថ្ងៃទី២៤ កុម្ភៈ ២០២៤ នេះគឺជាខួបលើក ទី៤៥ឆ្នាំនៃការជួបគ្នាឡើងវិញរវាងខ្ញុំជាមួយ​ភរិយា និងម៉ាណែតកូនប្រុសខ្ញុំ […]

សម្តេច ម៉ែន សំអន ចុះពិនិត្យមើលសកម្មភាពដាំដំណាំធម្មជាតិរបស់កសិករនៅស្រុកស្វាយទាប

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញចុះមើលសកម្មភាពដាំដំណាំធម្មជាតិរបស់កសិករ ឡឹក ប៊ុនធឿន

គ.ជ.ប៖ ដំណើរការឃោសនាបោះឆ្នោតរយៈពេល ១៤ថ្ងៃ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នារសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោតក្រោមអធិបតីភាពរបស់ ឯកឧត្ដម សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីបូកសរុបព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោតក្នុងរយៈពេល ១៤ ថ្ងៃ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ ឯកឧត្ដម សោម សូរីដា បានមានប្រសាសន៍ថា គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ […]