លោក ហួត ហាក់ ចុះពិនិត្យលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ នៅចំណុចជើងភ្នំ១៥០០

នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើករណីភាពមិនប្រក្រតី នៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ នៅចំណុចជើងភ្នំ១៥០០ ស្ថិតស្រុកវាលវែង ខេត្តពោធិ៍សាត់

នាយករដ្ឋមន្ត្រី​កម្ពុជា​ និងម៉ាឡេស៊ី មានសុទិដ្ឋិនិយមថា ទំនាក់ទំនងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំឈានដល់កម្រិតខ្ពស់បន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤​ បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី

រដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើជាតូបនីយកម្មក្នុងវិស័យអគ្គិសនីនោះទេ

រាជរដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើជាតូបនីយកម្មក្នុងវិស័យអគ្គិសនីនោះទេ ផ្ទុយទៅវិញមានតែការពង្រឹងភាពជាដៃគូជាមួយសេវាករចែកចាយអគ្គិសនី ដើម្បីជំរុញការផ្គត់ផ្គង់អគ្គិសនីឱ្យបានដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ប្រកបដោយគុណភាព យុត្តិធម៌ និងការទទួលខុសត្រូវផ្នែកបរិស្ថាន។ នេះបើតាមការផ្សព្វផ្សាយលើបណ្តាញសង្គម Facebook ផ្លូវការរបស់ ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ។ ជាតូបនីយកម្ម​មានន័យថា​ ការធ្វើ​ ឬការផ្ទេររបស់អ្វីមួយ​ដែលជារបស់ឯកជន ឬរបស់ជាតិដទៃឲ្យទៅជារបស់ជាតិ​របស់រដ្ឋវិញ។ បើតាមរបាយការណ៍បានឱ្យដឹងថា គិតមកត្រឹមចុងឆ្នាំ២០២៣ ព្រំដែននៃអាជ្ញាបណ្ណដែលបានផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយ ធ្វើការវិនិយោគអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនី ទាំងរដ្ឋ និងទាំងឯកជន មានចំនួន ៩៩.៨៨% […]

អាមេរិក បង្ហាញគោលជំហបន្តធ្វើការឱ្យកាន់តែជិតស្និតជាមួយកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ សម្តេចធិបតី បានស្វាគមន៍ចំពោះ ឯកឧត្តម Daniel J. Kritenbrink […]

BREAKING NEWS: កម្ពុជា នឹងធ្វើការជាមួយក្រុមហ៊ុន Google ករណីដាក់កោះអាចម៍សេះរបស់ខ្មែរ ថាជាកោះរបស់វៀតណាម

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈនេះ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក (Facebook) គណនីឈ្មោះ «អ៊ុក សីលា/Seila» ដែលបានសរសេរ និងបង្ហោះខ្លឹមសារ ថា «កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម» ព្រមទាំងភ្ជាប់រូបភាពថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះ។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បំភ្លឺ និងបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិ និងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសឱ្យបានជ្រាបថា កោះអាចម៍សេះ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប […]

រដ្ឋមន្ត្រីមហាផ្ទៃ៖ កុំបារម្ភខ្លាចបាត់មន្រ្តី ដែលត្រូវបណ្តេញចេញ ព្រោះក្រសួងនឹងផ្ដល់ក្របខ័ណ្ឌថ្មីជំនួស

ក្នុងពិធីបិទសន្និបាត និងសម្ពោធសមិទ្ធផលនានានៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរម្លឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់អង្គភាពនគរបាលជាតិ ត្រូវមានភាពស្មោះត្រង់ និងមិនត្រូវបណ្ដែតបណ្ដោយឱ្យមានចន្លោះប្រហោងឬភាពឆកល្វែងកើតមានដោយងាយៗ ក្នុងយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនក៏ដូចជាការងារផ្សេងទៀតក្នុងវិជ្ជាជីវៈលើមន្រ្តីនគរបាលជាតិនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំស្នងការដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ កុំឱ្យបិទបាំងករណីរកឃើញមន្រ្តីមានសារធាតុញៀន ឬមន្ត្រីប្រើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្រ្តីជិតដល់អាយុចូលនិវត្តន៍ជាដើម។ ឯកឧត្តមក៏បានផ្ដាំផ្ញើកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្រ្តី ពីព្រោះក្រសួងនឹងផ្ដល់ចំនួនក្របខ័ណ្ឌថ្មីជំនួសឱ្យអ្នកចាស់ដែលបានបណ្ដេញចេញផងដែរ។ […]

ឯកឧត្តម ប៉ែន បូណា៖ គណបក្សប្រជាជនកម្ពុជា ក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាមហាជោគជ័យថ្មីមួយទៀតសម្រាប់គណបក្សប្រជាជនកម្ពុជា។ លទ្ធផលបឋមបានបង្ហាញថា គណបក្សដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួលអាសនៈ ៥៥ ក្នុងចំណោម ៥៨ ដែលកើតចេញពីការបោះឆ្នោតអសកល។ ឯកឧត្តមបានរំលឹកថា កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានទទួលដល់ទៅ១២០អាសនៈក្នុងចំណោម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ប្តេជ្ញាបន្តគាំទ្រវិស័យកីឡាឱ្យកាន់តែរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដល់ជ័យលាភីការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី ២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការរំឭកដែរថា តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ (SEA Games […]

លោក ហង្ស បឿន អតីតអ្នករត់តុ ក្លាយជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញ ដ៏ធំមួយ នៅថៃ

លោក ហង្ស បឿន អតីត​ពលករ​ខ្មែរ​ធ្វើ​ការងារ​រត់​តុ លាងចាន នៅ​ភោជនីយដ្ឋាន និង​ធ្លាប់​បួស​ជា​ព្រះសង្ឃ​ផង​នោះ បាន​ក្លាយ​ខ្លួន​ជា​អគ្គនាយក​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ដ៏​ធំ​មួយ​នៅ​ប្រទេស​ថៃ

មេធាវី ចាន់ ចេន ចេញមកសំពងក្បាល គឹម សុខ ដែលចោទលោក កឹម សុខា ថាមិនការពារទណ្ឌិត សម រង្ស៊ី

មេធាវីការពារក្តីឳ្យលោក កឹម សុខា គឺលោក ចាន់ ចេន កាលពីម្សិលមិញនេះ បានចេញមកសំពងក្បាលលោក គឹម សុខ ដែលជាអ្នកវិភាគមិនគ្រប់ទឹកដែលបានចោទប្រកាន់លោក កឹម សុខា ថា មិនបានជួយការពារទណ្ឌិត សម រង្ស៊ី នៅក្នុងតុលាការសាលាឧទ្ធរណ៍