រដ្ឋបាលជលផល៖ រូបថតពីលើអាកាសជាផ្នែកមួយតូចនៃបឹងទន្លេសាប និងប្រើឧបករណ៍នេសាទស្របច្បាប់

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា កន្លងមក មានបណ្តាញសង្គម Facebook បានផ្សាយអំពីការដាក់របាំងសាច់អួននិងលបនៅក្នុងបឹងទន្លេសាប ករណីនេះរដ្ឋបាល ជលផលធ្វើការបំភ្លឺដូចខាងក្រោម៖ ១. ទីតាំងដែលត្រូវបានថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយតូចនៃបឹងទន្លេសាបតែប៉ុណ្ណោះដែលមានឈ្មោះថា “កន្លុកបាយក្អែក” នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ។ ២. ទីតាំងនោះជាឆកនិងមានប្រជាពលរដ្ឋ ជាច្រើនពាន់គ្រួសាររស់នៅកកកុញក្បែរទីតាំងនោះ។ នៅពេលទឹកធំក្នុង រដូវវស្សា […]

មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ មិនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនសូម្បីម្នាក់

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ, មន្ទីរ និងអង្គភាពចំណុះពាក់ព័ន្ធ ចំនួន ៣៤៥នាក់ មិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដោយទទួលបានលទ្ធផលអវិជ្ជមានក្រោយការធ្វើតេស្តកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចូលក្រាបថ្វាយបង្គំគាល់ព្រះចៅ​ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី កាលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤

ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ស្នើសម្តេចធិបតីចែករំលែកទស្សនទានគន្លឹះ និងបទពិសោធន៍រីកចម្រើនរបស់កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០​២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Datuk Mutang Tagal ប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។ ក្នុងជំនួបនេះ ឯកឧត្តម Datuk Mutang Tagal ប្រធានព្រឹទ្ធសភា បានសម្តែងនូវក្ដីសោមនស្សរីករាយដែលបាន​ជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសម៉ាឡេស៊ី ព្រមទាំងបានអបអរសាទរចំពោះសម្តេចធិបតីដែលរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី […]

ព្រះមហាក្សត្រម៉ាឡេស៊ី សម្តែងព្រះរាជហរទ័យរីករាយ ចំពោះភាពរីកចម្រើននៃទំនាក់ទំនងវាងម៉ាឡេស៊ី និងកម្ពុជា

នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះអង្គចៅ Sultan Ibrahim ibni Almarhum Sultan Iskandar ព្រះមហាក្សត្រទី១៧ នៃប្រទេស​ម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។ ក្នុងព្រះរាជសវនាការនេះ ព្រះចៅ Sultan Ibrahim ibni Almarhum […]

ប្រធានរដ្ឋសភាម៉ាឡេស៊ី ចាត់ទុក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម YB Tan Sri Dato’ (Dr.) Johari bin Abdul

បច្ចុប្បន្នភាពថ្មីពីគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត

ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធភាពសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូ រវាងរដ្ឋ និងឯកជន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ប្រធាននាយកដ្ឋាន មន្ទីរពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនស្ពាន និងថ្នល់ចិន (CRBC)។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលមតិយោបល់ ក៏ដូចជាធាតុចូល និងអនុសាសន៍បន្ថែមដល់ក្រុមហ៊ុន […]

ខ្សែបណ្តាញអគ្គិសនីអូសកាត់តំបន់វាលស្មៅ ជាកត្តាគំរាមកំហែងថ្មីមួយទៀតដល់ការធ្លាក់ចុះសត្វខ្សឹបដ៏កម្រ

បច្ចុប្បន្ននេះ មានកត្តាគំរាមកំហែងថ្មីមួយទៀត ទើបនឹងកើតមានឡើងនៅក្នុងតំបន់អភិរក្សសត្វខ្សឹបស្ទោង។ នោះគឺ ខ្សែបណ្តាញចរន្តអគ្គិសនីតង់ស្យុងខ្ពស់ ដែលបានអូសកាត់តំបន់វាលស្មៅនេះ។ ក្នុងរយៈពេល ១២ខែ អង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា និងសហគមន៍មូលដ្ឋាន បានចុះធ្វើការសិក្សាពីផលប៉ះពាល់ ក្នុងមួយសប្តាហ៍ពីរដង បានរកឃើញថា មានសត្វខ្សឹបចំនួន ៦ក្បាល បានស្លាប់ ដោយសារហោះបុកខ្សែបណ្តាញអគ្គិសនី។ នេះបើតាមការការឲ្យដឹងពីក្រុមការងារអង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS) ផ្វព្សផ្សាយដោយអច្ឆរិយភាពនៃទន្លេមេគង្គ នាពេលថ្មីៗនេះ។ ក្រុមការងារអង្គការសមាគមន៍អភរិក្សសត្វព្រៃកម្ពុជា (WCS) ដឹកនាំដោយ លោក […]

មន្ត្រីឧទ្យានអនុរក្ស បង្ក្រាបបទល្មើសប្រមូលផលអនុផលព្រៃឈើខុសច្បាប់ចំនួន ៤តោន ក្នុងឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង

មន្ត្រីឧទ្យានអនុរក្សខេត្តស្ទឹងត្រែង បានចុះល្បាតទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងឧទ្យាជាតិវ៉ើនសៃ-សៀមប៉ាង ជាលទ្ធផល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញល្បាតដល់ចំណុចក្រោយភូមិសាម៉ា ដែលមាននិយាមកា (651827-1560645) ស្ថិតក្នុងភូមិសាស្ត្រភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះឃើញគំនរ (វល្លិ៍រមៀត) មួយកន្លែង (អញ្ញាតជន) ហើយក៏បានសម្រាក់នៅទីនោះ។ យោងតាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីអនុវត្តន៍ច្បាប់បានប្រមូលយក […]

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគ្រប់ក្រសួងស្ថាប័នទាំងអស់ ពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រាងចំនួន៥ ជាប្រយោជន៍មន្ត្រីរាជការ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជានាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាប់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នទាំងអស និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ សរុបចំនួនប្រមាណជិត ២០០នាក់។ ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា ការជួបជុំគ្នាពិភាក្សា […]