អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន សោកស្តាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយទាំងភាសាខ្មែរ និងអង់គ្លេស

ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកតំណាងរាស្រ្តខេត្តកំពង់ចាម សម្តែងការសោកស្តាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលឈរជើងនៅកម្ពុជាជាង៣០ឆ្នាំ បានប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញ​ប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តទៅ។ តាមរយៈសេចក្តីជូនដំណឹង ភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់ថា តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថម​ថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ភ្នំពេញប៉ុស្តិ៍ […]

ត្រឹមតែ១សប្តាហ៍ រដ្ឋមន្ត្រីបរិស្ថាន កែប្រែពីដីទន្លេស្ងួតហួតហែង ទៅជាទីកម្សាន្តកុមារអមដោយផ្កាស្បៃរឿងចម្រុះពណ៌

ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ទេវតាបានជប់ទន្លេស្ងួតពីទន្លេដែលមានសភាពស្ងួតហួតហែងនារដូវប្រាំង ទៅជាទីកម្សាន្តកុមារអមដោយផ្កាស្បៃរឿងចម្រុះពណ៌ គួរជាទីមនោរម្យរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ទន្លេស្ងួតជាតំបន់ប្រវត្តិសាស្ត្រស្ថិតនៅប្រមាណ ១០គីឡូម៉ែត្រពីទីប្រជុំជននៃផ្សារអូររាំងឪ ហើយតំបន់នេះមានលក្ខណៈស្ងាត់ជ្រងំ មិនសូវមានការឆ្លងកាត់ពីប្រជាពលរដ្ឋនៅស្រុកជិតខាងឡើយ ប៉ុន្តែបន្ទាប់ពីមានវត្តមានទេវតាឆ្នាំថ្មី នាព្រឹត្តិការណ៍សង្ក្រានប្រចាំឆ្នាំមក តំបន់ប្រវត្តិសាស្រ្តនេះ បានវិវត្តន៍ ខ្លួនទំនើបជាងមុន មានសួនឧទ្យានទន្លេស្ងួតសម្រាប់កុមារលេងកម្សាន្ត និងមានកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត ស្ទូចត្រី ពីព្រោះទេវតាបានជប់ទន្លេស្ងួតលែងជាទន្លេស្ងួតហួតហែងនារដូវប្រាំងទៀតហើយ ឆាប់ៗ ខាងមុខនេះ ទន្លេស្ងួតនឹងមានទឹកពេញប្រៀប ដែលសម្បូរទៅដោយត្រី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបទី២៥ នៃអនុសញ្ញាអូតាវ៉ា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបទី២៥ (១៩៩៩-២០២៤) នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល(អនុសញ្ញាអូតាវ៉ា)។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតី បានលើកឡើងថា ថ្ងៃទី០១ ខែមីនា គឺជាថ្ងៃដ៏មានសារៈសំខាន់ ដែលយើងទាំងអស់រំលឹកខួបទី២៥ នៃការចូលជាធរមានរបស់អនុសញ្ញាអូតាវ៉ា។ អនុសញ្ញាដែលគួរកត់សំគាល់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចប់គ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មីនប្រឆាំងមនុស្ស។ ការចាប់ផ្តើមនៃអនុសញ្ញា បានបង្កើតនូវកំនត់ត្រាមួយនៅក្នុងប្រវត្តិសាស្រ្តរួមរបស់មនុស្សជាតិ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រឿងញៀន ចរាចរណ៍ ល្បែងស៊ីសង ត្រូវមានវិធានការឲ្យកាន់តែសកម្មថែមទៀត

ក្រសួងមហាផ្ទៃបានរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ រយៈពេល ០២ថ្ងៃ ដែលពិធីបើកសន្និបាតបានប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្នាក់ប្រធាន នាយកដ្ឋាន ប្រធានក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាល ស្នងការនគរបាល និងប្រធានពន្ធនាគារ […]

ស្នងការបដិសេធថា គ្មានការកែច្នៃម៉ាស៊ីនធ្វើតេស្តជាតិស្រវឹង ដើម្បីផាកពិន័យយកប្រាក់ឡើយ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា ម៉ាស៊ីនធ្វើតេស្តជាតិស្រវឹង មិនអាចកែច្នៃបានឡើយ បើស្រវឹង លទ្ធផលតេស្តឃើញស្រវឹង បើគ្មានជាតិស្រវឹងគឺគ្មាន។ ការអះអាងនេះ បន្ទាប់ពីមានការចោទប្រកាន់ថា មន្រ្តីជំនាញអនុវត្តច្បាប់បានកែច្នៃម៉ាស៊ីនតេស្តជាតិស្រវឹង ដើម្បីផាកពិន័យយកប្រាក់។ ក្នុងសេចក្តីបំភ្លឺនៅថ្ងៃទី២៩ ខែកុម្ភៈនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់កើតទុកមិនសុខចិត្តថាខ្លួនមិនបានទទួលទានគ្រឿងស្រវឹង បែរជាមន្រ្តីជំនាញចរាចរណ៍ធ្វើតេស្តលទ្ធផលជាតិស្រវឹង ០.៣៣mg/L ផាកពិន័យប្រាក់៤០ម៉ឺនរៀល នៅខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស […]

មន្ត្រីជំនាញ ចុះអនុវត្តវិធានអនាម័យ លើសម្ភារៈមួយចំនួនរបស់អាជីវករ

អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា រយៈពេល ២ថ្ងៃនេះមន្រ្តីជំនាញ ក.ប.ប.​ សាខារាជធានីភ្នំពេញ ដឹកនាំដោយលោកប្រធានសាខា រួមសហការដោយមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ម្ហូបអាហាររបស់នាយកដ្ឋានមន្ទីរពិសោធន៍ មន្រ្តីនៃមន្ទីរពាណិជ្ចកម្មរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធចុះអនុវត្តផែនការសាកល្បងលើវិធានការអនាម័យរបស់ប្រព័ន្ធ HACCP នៅផ្សារ និងទីតាំងចំនួន ២ ៖ ទី១ ផ្សារអូរឬស្សី ដែលបានអនុវត្តលើតូបលក់ជ្រូកខ្វៃចំនួន៥ ក្នុងនោះបានត្រួតពិនិត្យសាកល្បងលើសម្ភារៈមួយចំនួនទៀតដូចជា កាំបិត ជ្រុញ និងជញ្ជីងជាដើម។ ទី២ […]

តុលាការ ប្រកាសចំណាត់ការលើជនសង្ស័យដែលបើកបរគ្រឿងចក្រកិនមនុស្សស្លាប់ នៅខេត្តកោះកុង

អយ្យការអមសាលាដំបូង ខេត្តកោះកុង នៅថ្ងៃទី២៩ ខែកុម្ភៈនេះ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើជនសង្ស័យដែលបើកបរគ្រឿងចក្រកិនមនុស្សស្លាប់ នៅខេត្តកោះកុង។ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង បានបញ្ជាក់ថា ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង បានបញ្ចូនសំណុំរឿងមកអយ្យការអមសាលាដំបូងខេត្តកោះកុង ពាក់ព័ន្ធនឹងករណីគ្រឿងចក្រ អេស្កាវ៉ាទ័រកិនមនុស្សស្លាប់ម្នាក់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិ ជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង […]

កម្ពុជា-អាល្លឺម៉ង់ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល និងវិស័យសុខាភិបាល

នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ លោកជំទាវ Martina Stamm-Fibich ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិនៃសហព័ន្ធអាល្លឺម៉ង់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម […]

ក្រោយជួបសម្តេចធិបតី ក្រុមហ៊ុនអាមេរិកធំៗ ចង់ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា

នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតិឲ្យក្រុមហ៊ុនអាមេរិកចំនួន ១៧ចូលជួបពិភាក្សាការងារ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៨​ ខែកុម្ភៈ​នេះ បានអនុញ្ញាតិឲ្យគណៈប្រតិភូក្រុមហ៊ុនអាមេរិកចំនួន ១៧