សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសហការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសហការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងសេចក្តីណែនាំ ស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានផ្វព្សផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា បន្ទាប់ពីការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត បានសហការជាមួយក្រសួង […]

ព្រះមហាក្សត្រី៖ បច្ចេកវិទ្យាឌីជីថលដើរតួកាន់តែសំខាន់ ក្នុងការសម្រួលដល់ការទំនាក់ទំនង និងជំរុញពិពិធកម្មសេដ្ឋកិច្ច

សម្តេចព្រះមហាក្សត្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានចាត់ទុកថា បច្ចេកវិទ្យាឌីជីថល បានដើរតួកាន់

ឯកឧត្តម ប៉ែន បូណា៖ សំឡេងគាំទ្ររបស់ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្លៃប្រជាធិបតេយ្យនៅកម្ពុជា

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានទទួលប្រជាប្រិយភាពកាន់តែខ្លាំងពីមួយអាណត្តិទៅមួយអាណត្តិ តាមរយៈសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសដែលបន្តកើនឡើងឥតឈប់ឈរ។ ឯកឧត្តមបញ្ជាក់ថា ប្រជាប្រិយភាពនៅក្នុងប្រទេសឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតពីរលើកចុងក្រោយ៖ ទី១គឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ ២០២៣៖ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្ររហូតដល់ទៅជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដោយដណ្តើមបាន ១២០ អាសនៈក្នុងចំណោម១២៥ អាសនៈនៅក្នុងរដ្ឋសភា។ ចំណែកការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ កុម្ភៈកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រដល់ទៅជិត៩៥% […]

រដូវប្រាំង២០២៤៖ កម្ពុជា កាន់តែក្តៅហើយស្ងួត ខណៈភ្លៀងធ្លាក់តិចជាងឆ្នាំមុខ

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង​ពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៤ ។ ក្រសួងធនធានទឹក បានឲ្យដឹងថា យោងតាមការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖ ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២៤ អត្រានៃបាតុភូតអែលនីណូ […]

ក្រុមហ៊ុនជប៉ុន ចង់ផ្តល់ពូជទំពាំងបាយជូជប៉ុនដល់កម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កាលពីចុងខែមីនាកន្លងទៅនេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការព្រមទាំងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Inoue Calcium Corporation របស់ជប៉ុន នៅទីស្តីការក្រសួងកសិកម្ម។ ក្រសួងកសិកម្មបានឲ្យដឹងថា ក្រុមហ៊ុននេះមានបំណងផ្តល់ពូជទំពាំងបាយជូជប៉ុនដែលក្រុមហ៊ុនមានប៉ាតង់គ្រប់គ្រងស្រាប់ ដល់ក្រសួងកសិកម្មកម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ និងគ្រោងស្នើសុំនាំចូលថ្នាំកសិកម្មរបស់ក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មនាពេលខាងមុខ។ ឯកឧត្តមរដ្ឋលេខាធិការ បានទទួលស្វាគមន៍នូវបំណងល្អ​របស់ក្រុមហ៊ុន និងណែនាំឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានបន្ថែមអំពីប្រភេទពូជនេះ ដើម្បីអ្នកជំនាញសិក្សាលម្អិត។ […]

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឲ្យកសិករដាំដុះពូជសុទ្ធផ្ការំដួល និងសែនក្រអូប ដើម្បីរក្សាតម្លៃស្រូវអង្ករ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងនៅថ្ងៃទី១ ខែមីនានេះថា ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ បានចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ ស្តីពីកសិកម្មកម្ពុជា ប្រកបដោយនិរន្តរភាព ក្រោមប្រធានបទ «ការអនុវត្តកសិកម្មបុនភាវកម្មឆ្ពោះទៅរកកសិកម្មកាបូនទាប» ដែលរៀបចំធ្វើនៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការសហការរៀបចំដោយ ក្រុមហ៊ុនអេមរុរ៉ាយស៍ សហព័ន្ធស្រូវអង្ករកម្ពុជា អង្គការ Grow Asia ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា និងបណ្ដាស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលជាច្រើន។ […]

កម្ពុជា និងលិចតិនស្តាញ ចុះកិច្ចព្រមព្រៀងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និង ផ្លែផ្កា ជាមួយ លោកជំទាវ Dominique Hasler រដ្ឋមន្ត្រីការបរទេស អប់រំ និងកីឡា នៃបុរីក្សត្រ លិចតិនស្តាញ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។ រដ្ឋមន្ត្រីការបរទេសទាំងពីរ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ការលើកស្ទួយតម្លៃវប្បធម៌ជាតិ ជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកថា ទិវាវប្បធម៌ជាតិ គឺជា ទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ខណៈសម្តេចក៏បានអះអាងថា ការលើកស្ទួយតម្លៃនៃសម្បត្តិវប្បធម៌ជាតិ គឺជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាពផងដែរ

ឈរជើង ៣០ឆ្នាំ ភ្នំពេញប៉ុស្តិ៍ ប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតទាំងភាសាខ្មែរ និងភាសាអង់គ្លេស

ឈរជើងនៅកម្ពុជាជាង៣០ឆ្នាំ កាសែតភ្នំពេញប៉ុស្តិ៍ប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តទៅ ដោយសារតែការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម។

អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន សោកស្តាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយទាំងភាសាខ្មែរ និងអង់គ្លេស

ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកតំណាងរាស្រ្តខេត្តកំពង់ចាម សម្តែងការសោកស្តាយកាសែតភ្នំពេញប៉ុស្តិ៍ ដែលឈរជើងនៅកម្ពុជាជាង៣០ឆ្នាំ បានប្រកាសបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញ​ប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ តទៅ។ តាមរយៈសេចក្តីជូនដំណឹង ភ្នំពេញប៉ុស្តិ៍ បានបញ្ជាក់ថា តាំងពីមានវិបត្តិកូវីដ១៩ និងស្ថានភាពសេដ្ឋកិច្ចជាតិថម​ថយក្រោយកូវីដ១៩ ការផ្សាយពាណិជ្ជកម្មដែលជាចំណូលចម្បងរបស់កាសែតភ្នំពេញប៉ុស្តិ៍ បានបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ម្យ៉ាងទៀត ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។ ភ្នំពេញប៉ុស្តិ៍ […]