ឯកឧត្តម ប៉ែន បូណា៖ ការសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី ឆ្លុះបញ្ចាំងពីភាពខុសគ្នាស្រឡះរវាងក្រុមអ្នកគាំទ្រ និងអ្នកប្រឆាំង

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ការសម្តែងមតិរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីឆ្លុះបញ្ចាំងពីភាពខុសគ្នាស្រឡះរវាងក្រុមអ្នកគាំទ្រនិងអ្នកប្រឆាំង។ ឯកឧត្តមបានបង្ហាញទឡ្ហីយករដូចតទៅថា ទី១៖ ពលរដ្ឋខ្មែរអ្នកសម្តែងមតិគាំទ្ររាជរដ្ឋាភិបាលនៅអូស្ត្រាលីកាលពីម្សិលមិញមានចំនួនច្រើនលើសលប់បើធៀបនឹងចំនួនអ្នកសម្តែងមតិប្រឆាំង។ ពួកគេសម្តែងមតិប្រកបដោយសេចក្តីថ្លៃថ្នូរដោយមិនបាននិយាយអ្វីប៉ះពាល់ដល់ក្រុមអ្នកប្រឆាំងទាល់តែសោះ ពោលគឺពួកគេបង្ហាញតែពីមនោសញ្ចេតនាប្រកបដោយការស្រឡាញ់ពេញចិត្តចំពោះរាជរដ្ឋាភិបាល និងសម្តេចធិបតីនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។ ទី២៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំមិនឱ្យអ្នកគាំទ្រតបតជាមួយអ្នកប្រឆាំងឡើយទោះជាពួកគេប្រើពាក្យពេចន៍មិនសមរម្យមកលើសម្តេចនិងក្រុមអ្នកគាំទ្ររាជរដ្ឋាភិបាលយ៉ាងណាក៏ដោយពីព្រោះសម្តេចមិនចង់ឃើញជម្លោះបែកបាក់រវាងខ្មែរនិងខ្មែរនៅស្រុកគេឡើយ។ ទី៣៖ ក្រុមអ្នកសម្តែងមតិប្រឆាំងដែលមានគ្នាតិចតួច រួមទាំងបណ្តាញផ្សាយព័ត៌មានគាំទ្រពួកគេផង បានបំពានទៅលើសិទ្ធិអ្នកគាំទ្ររាជរដ្ឋាភិបាលតាមរយៈការចោទប្រកាន់ថា ទទួលលុយកាក់ ហើយចោទរាជរដ្ឋាភិបាលថា បានជួលមនុស្សឱ្យមកសម្តែងជាដើម។ លើសពីនេះ […]

ក្រុមហ៊ុនធំៗចំនួន២ ចង់បោះទុនវិនិយោគលើវិស័យឡូជីស្ទីក ថាមពល និងសុខាភិបាលនៅកម្ពុជា

ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics បានបង្ហាញពីបងំណងរបស់ខ្លួន ដោយចង់ពង្រីកការវិនិយោគលើវិស័យឡូជីស្ទីក ថាមពល ពិសេសសុខាភិបាលបន្ថែមទៀតនៅកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម

របាយការណ៍ថ្មី! ត្រីចម្រុះក្នុងទន្លេមេគង្គ ប្រឈមនឹងការថមថយបាត់ទៅវិញយ៉ាងឆាប់រហ័ស

របាយការណ៍ថ្មីបង្ហាញពីសារៈសំខាន់នៃត្រីចម្រុះ ក្នុងទន្លេមេគង្គសម្រាប់មនុស្សរាប់សិបលាននាក់។ របាយការណ៍នេះក៏បង្ហាញផងពីក្តីបារម្ភថាប្រភេទសត្វដ៏អស្ចារ្យទាំងនេះកំពុងរងគ្រោះថ្នាក់ ថមថយបាត់ទៅវិញយ៉ាងឆាប់រហ័ស ដោយមួយភាគប្រាំកំពុងប្រឈមនឹងការផុតពូជ។ Mekong’s Forgotten Fishes ដែលជារបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយអង្គការ WWF និង 25 អង្គការដែលមានមូលដ្ឋាននៅទន្លេមេគង្គក្នុងតំបន់ និងពិភពលោក ផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបរាប់លម្អិតអំពីប្រភេទត្រីដ៏អស្ចារ្យនៅក្នុងទន្លេមេគង្គ។ ត្រីចម្រុះដ៏អស្ចារ្យទាំងនេះមានសារៈសំខាន់សម្រាប់សុខភាព សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជនរាប់សិបលាននាក់នៅទូទាំងតំបន់ ក៏ដូចជាសុខភាពទូទៅនៃប្រព័ន្ធទន្លេ ប៉ុន្តែពួកវាស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដោយមួយក្នុងចំនោម៥ ដែលត្រូវបានគំរាមកំហែងដល់ការផុតពូជ។ […]

មិនគួរវាយតម្លៃ ហ៊ុន ម៉ានី ជាកូនអ្នកណា ឬជាប្អូនអ្នកណាទេ គួរតែវាយតម្លៃថា ហ៊ុន ម៉ានី បានធ្វើអ្វីខ្លះហើយ

“មិនគួរវាយតម្លៃហ៊ុន ម៉ានី ជាកូនអ្នកណា ឬជាប្អូនអ្នកណាទេ។ គួរតែវាយតម្លៃថា ហ៊ុន ម៉ានី បានធ្វើអ្វីខ្លះហើយជួយទៅដល់សង្គមជាតិនាពេលកន្លងមក”។ នេះជាការថ្លែងរបស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងដំណើរការប្រឡងជ្រើសរើសមន្រ្តីឲ្យចូលបម្រើការក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។ កាលគូសបញ្ជាក់បែបនេះ ក្រោយឯកឧត្តម ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី ហើយក៏មាននការរិះគន់ជាបន្តបន្ទាប់ថា ដោយសារជាប្អូននាយករដ្ឋមន្រ្តី ទើបទទួលបានតំណែងខ្ពស់បែបនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥ ត្រូវបានរាជរដ្ឋាភិបាចេញអនុក្រឹត្យបង្កើតឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០០០ ដោយកំណត់ថ្ងៃទី៤ ខែមីនា ជារៀងរាល់ឆ្នាំ។ ការបង្កើតទិវានេះ ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមធ្វើហត្ថពលកម្មដោយស្ម័គ្រចិត្តលើការងារធារាសាស្ត្រ។ ទិសដៅនៃទិវានេះ ជាសកម្មភាពប្រជាពលរដ្ឋពេញវ័ញគ្រប់រូប ដែលអាចចូលរួមដោយស្ម័គ្រចិត្ត […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយយុវជនបន្តវេនដើរតាមគន្លងត្រូវ​ ទើបពលរដ្ឋពេញចិត្ត និងគាំទ្រខ្ពស់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មានការស្ទង់មតិរបស់អង្គការអន្តរជាតិជំនាញមួយ​លើការដឹកនាំរបស់រាជរដ្ឋាភិបាលមុនពេលបោះឆ្នោត និងក្រោយបោះឆ្នោត។ មុនបោះឆ្នោតរកឃើញថា ពលរដ្ឋជាង ៧០ភាគរយ យល់ថារាជរដ្ឋាភិបាលដឹកនាំត្រឹមត្រូវ។ លុះក្រោយបោះឆ្នោតការយល់ថា ការដឹកនាំរបស់រាជរដ្ឋាភិ​បាលត្រឹមត្រូវឡើងរហូតដល់ ៨២ភាគរយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចរដ្ឋបាលថ្មី ដឹកនាំគ្រប់គ្រងប្រទេស និងដាក់បទបញ្ជានានាអត់មានការអនុវត្តន៍។ ប៉ុន្តែមិនដូច្នោះទេ រយៈពេលជាង ៦ខែនេះ ពលរដ្ឋមានការពេញចិត្ត […]

បទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត មន្ត្រីរាជការណាឱ្យតែមានរកឃើញពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន គឺបណ្តេញចេញពីក្របខ័ណ្ឌ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តអះអាងថា ប្រសិនបើមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើប្រជាពលរដ្ឋបើមិនសំអាតខ្លួនឯងមិនស្អាត

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ដរាបណាខ្ញុំធ្វើនាយករដ្ឋមន្ត្រីខ្ញុំមិនឱ្យដាំកញ្ឆានៅស្រុកខ្មែរ»

ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ សរុបជាង១០០០នាក់ នាល្ងាចថ្ងៃទី៣ ខែមីនានេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់មូលហេតុមិនតបតជាមួយក្រុមប្រឆាំងមួយក្តាប់តូចនៅអូស្រ្តាលី

ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ ប្រមាណជាង១,០០០នាក់ រសៀលថ្ងៃទី០៣ ខែមីនានេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសហការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសហការរៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងសេចក្តីណែនាំ ស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានផ្វព្សផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា បន្ទាប់ពីការប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត បានសហការជាមួយក្រសួង […]