បំភ្លឺ «មានប្លង់ធ្លាក់ពីលើមេឃគ្របយកដីរបស់ពួកគាត់អស់….និងសូមប្រគល់ដីនេះជូនកងទ័ពវិញ»

រដ្ឋបាលខេត្តកោះកុង ចេញសេចក្តីបំភ្លឺព័ត៌មានករណី វីដេអូររបស់បុគ្គលជាទាហាន ឈោ្មះ ជា ម៉ៅ បាននិយាយថា «មានប្លង់ធ្លាក់ពីលើមេឃគ្របយកដីរបស់ពួកគាត់អស់….និងសូមប្រគល់ដីនេះជូនកង ទ័ពវិញ»។ រដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមីនា ២០២៤ គេហទំព័រហ្វេសប៊ុក រាជសីហ៍ឦសាន.RSE-News បានផ្សព្វផ្សាយវីដេអូរ ដោយភ្ជាប់នឹងសំណេរថា “ឈឺចាប់ណាស់ហើយ ខំការពារជាតិរាប់ឆ្នាំ ចុងក្រោយសូម្បីតែដីខ្លួនឯងការពារសឹងតែមិនបាន ដំបូងថាដីរដ្ឋ បើ រដ្ឋមែនវាមិនអីទេ តែចុងក្រោយក្លាយជាប្លង់រឹងរបស់អ្នកដទៃទៅវិញ […]

កម្ពុជា និងឥណ្ឌូនេស៊ី បន្តរួមគ្នាបង្កេីនកិច្ចសហប្រតិបត្តិការលេីវិស័យសក្ដានុពលផ្សេងទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដែលថ្នាក់ដឹកនាំទាំងពីរមានជំនួបទ្វេភាគីជាថ្មី ក្រោយពីជំនួបទ្វេភាគីនៅរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីខែកញ្ញា ឆ្នាំ២០២៣។ […]

នាយករដ្ឋមន្ត្រីអូស្ត្រាលី ចាត់ទុកកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ និងមានភាពរឹងមាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ សមភាគីទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ។ ក្នុងជំនួបនេះ ឯកឧត្តម អេនថូនី អាល់បានីស៊ី […]

នាយករដ្ឋមន្ត្រីកម្ពុជា និងសិង្ហបុរី ឯកភាពជំរុញឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយ នៅពេលខាងមុខ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឯកឧត្តម លី សៀន ឡុង ( Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ ដោយបានជួបគ្នាសារជាថ្មី បន្ទាប់ពីជំនួបលើកទី១ […]

មហាកុដិនៅវត្តគិរីសាលវ័ន ដែលរងការរិះគន់ថាដូចវីឡា សម្រេចកែសម្រួលឲ្យទៅជារចនាបថខ្មែរឡើងវិញ

មន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម ចេញប្រកាសព័ត៌មានពាក់ព័ន្ធសំណង់ «មហាកុដិ» នៅវត្តថ្មី ដែលសាង​សង់ខុសរចនាបថខ្មែរ។ ព្រះសង្ឃ យល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីសំណង់ មហាកុដិ នៅវត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលកសាងខុសរចនាបថខ្មែរ។ ភ្លាមៗនោះ មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម […]

សម្ដេច ស ខេង៖ ជោគវាសនាអភិបាលខេត្តកំពង់ស្ពឺ នឹងទៅជាយ៉ាងណា រងចាំការសម្រេចពីរដ្ឋាភិបាល

គិតមកដល់ពេលនេះ នៅសល់ ២៥ថ្ងៃទៀត មានរយៈពេល ៨ឆ្នាំពេញហើយ សម្រាប់អាណត្តិអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង ព្រោះតាមច្បាប់គឺកំណត់តំណែងអភិបាលខេត្តឲ្យពីរអាណត្តិ ដោយមួយអាណត្តិ ៤ឆ្នាំ។ បើសិន ៤ឆ្នាំហើយ អភិបាលខេត្តដល់អាយុ ៦០ឆ្នាំ គឺត្រូវដាក់ឲ្យចូលនិវត្តន៍ តែបើមិនទាន់ដល់អាយុទេអាចឲ្យធ្វើបន្ត ៤ឆ្នាំទៀត។ នេះបើតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក […]

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអ្នកវិនិយោគអូស្ត្រាលីមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ

សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី […]

មន្ត្រីក្រសួងធនធានទឹក ណែនាំឲ្យពលរដ្ឋប្រើប្រាស់ទឹកសន្សំសំចៃខ្ពស់ រហូតដល់រដូវវស្សាខាងមុខ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែមីនា បានឲ្យដឹងពីដំណើរចុះបេសកកម្មតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ក្រុមការងារបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងមន្រ្តីបច្ចេកទេសក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ […]

លោក ឃឹម ហ្វីណង់៖ សោកស្តាយមនុស្សមួយក្រុមតូច ព្យាយាមធ្វើរឿងបង្កភាពចលាចលក្នុងសង្គមធ្វើបាបកសិករ

អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចេញមកសម្តែងការសោកស្តាយចំពោះគណនីហ្វេសប៊ុកមួយចំនួនផុសនិងចែកចាយព័ត៌មានប្រឌិតក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្មនៅកម្ពុជានាពេលថ្មីៗនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណដល់សហគមន៍ខ្មែរនៅក្រៅប្រទេស ដែលគាំទ្រចំពោះសុខសន្តិភាពក្នុងប្រទេសកំណើតរបស់ខ្លួន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅប្រទេសអូស្តាលី និងនូវែលសេទ្បង់ ចំនួនសរុបប្រមាណ ២.០០០នាក់ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី។ មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់អំពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល អាណត្តិទី ៧ ខិតខំប្រឹងប្រែងក្នុងល្បឿនអតិបរិមា ស្របតាមទិសដៅត្រឹមត្រូវ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺការពារ សន្តិភាព […]