សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សូមអ្នកលក់ផលិតផលអនឡាញ គិតគូរដល់សុខភាពអ្នកប្រើប្រាស់ផង

“បងប្អូនដែលលក់ផលិតផល សុំគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ផង នេះជាការធ្វើបុណ្យ បើមិនបានជួយអីគាត់ កុំយកបាបឱ្យគាត់ ហើយអ្នកប្រើសុំឲ្យគិតគូរលើការអប់រំសុខភាពផង”។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ គួរកត់សម្គាល់ថា កន្លងមកឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានច្បាប់អនុញ្ញាតតាមប្រព័ន្ធអនឡាញ ឬបណ្តាញព័ត៌មានសង្គមនានា ដោយអ្នកមិនមែនជាអ្នកវិជ្ជាជីវៈសុខាភិបាល បានធ្វើការផ្សព្វផ្សាយមានលក្ខណៈជា វិជ្ជាជីវៈសុខាភិបាល នូវផលិតផលឱសថសម័យ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យដំណើរការមន្ទីរពេទ្យតេជោសែនកោះធំ តម្លៃ១០លានដុល្លារ ជាផ្លូវការ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ មន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខណៈសម្តេចអះអាងថា មន្ទីរពេទ្យនេះ គឺជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលកម្រិតខ្ពស់ និងបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍ព្យាបាលទំនើបមួយនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យបណ្តាស្រុកនានា សង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាល

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យ «តេជោសែនកោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចង់ឱ្យបណ្តាស្រុកនានា សង់មន្ទីរពេទ្យឱ្យបានធំដូចនៅស្រុកកោះធំ ខេត្តកណ្តាល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តម ឈាង រ៉ា ដែលបានប្រឹងប្រែងកៀរគរសប្បុរសជន […]

ចេញដំណើរហើយ! យុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញបទបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជា មធ្យោបាយ គ្រឿងចក្រ និងកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថ ប្រមាណ៣០០នាក់ ចុះជួយគាំទ្រដល់កម្លាំងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដើម្បីបើកយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់។ […]

តំណាងសហភាពអឺរ៉ុប មកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកជំទាវ Jutta Urpilainen ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ Jutta Urpilainen […]

សំណាងលើសំណាង អ្នកលេងល្ខោន និង ជាអ្នកលក់អនឡាញល្បីឈ្មោះ ផន សុផារី បង្ហាញទ្រពសម្បត្តិធំៗ ទាំង មុខជំនួញ រថយន្ត និងវីឡាស្កឹមស្កៃ ខណៈពេលអ្នកជុំវិញខ្លះកំពុងជួបវិប្បត្តិសេដ្ឋកិច្ច ! 

នេះបានគេហៅថា សំណាងលើសំណាង  ទើបសម្ពោធបើកក្រុមហ៊ុនថ្មី និង ទិញរថយន្តតម្លៃរាប់សែនដុល្លារមិនបានប៉ុន្មានផងស្រាប់តែនៅថ្ងៃទី ១១ ខែ មីនា ផន សុផារី បានរៀបចំពិធីឡើងកេហដ្ឋានធំស្កឹមស្កៃតម្លៃកប់សារី ព្រមទាំងរៀបចំពិធីមង្គលការលើកទី ២ ធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ។  អ្នកលេងល្ខោន និង ជាអ្នកលក់អនឡាញល្បីឈ្មោះ ផន សុផារី កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ដោយសារតែមួយរយៈពេលចុងក្រោយនេះ ជីវិតរបស់នាងចាប់ផ្តើមផ្លាស់ប្តូរខ្លាំង ទាំងការរស់នៅ ទាំងមុខរបរករកស៊ី ជាពិសេស គឺកូនស្រីទាំងពីររបស់នាង គឺពិតជាទទួលបានការចាប់អារម្មណ៍ […]

ក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) ក្រសួងមហាផ្ទៃ ចុះបើកប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ

អនុវត្តតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រសួងមហាផ្ទៃ (Scammed online) បានចុះប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ ពីរថ្ងៃជាប់គ្នា លើទីតាំងចំនួន ០៣។ ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ ក្រុមការងារសូមជូននូវលទ្ធផលដូចខាងក្រោម៖ ១.នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបទីតាំងទី១៖ អតីតកាស៊ីណូ ភែរឺដល […]

ឯកឧត្តម ឌី វិជ្ជា៖ បងៗអាជ្ញាកណ្តាលបាល់ទាត់យើងទក់សាច់បន្តិច ហើយសូមអភ័យទោសផង

វិស័យបាល់ទាត់មួយរយៈចុងក្រោយនេះ ការកាត់សេចក្តីរបស់អាជ្ញាកណ្តាលមានការខ្វះចន្លោះច្រើន ទាំងនៅក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគទី១ លីគទី២ និង ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យការសាងសង់ព្រលានយន្តហោះតេជោតាខ្មៅ

នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អ្នកនាំពាក្យ៖ គ្រាប់ស្វាយចន្ទីលក់ចំណេញច្រើននៅពេលចាប់ផ្ដើមប្រមូលផល និងចំណេញតិចនៅពេលប្រមូលផលព្រមៗគ្នា

កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា ស្វាយចន្ទីគឺជាដំណាំដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និយាយដោយឡែក​ និងរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម កំណត់ជាដំណាំមួយប្រភេទដែលមានសក្ដានុពលខ្ពស់ សម្រាប់លើកស្ទួយជីវភាពប្រជាកសិករ វិស័យកសិកម្ម និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ កញ្ញាបញ្ជាក់ថា ដូចគ្នាទៅនឹងដំណាំផ្សេងៗទៀតដែរ តម្លៃរបស់ស្វាយចន្ទីប្រែប្រួលឡើងចុះ អាស្រ័យលើបរិមាណផ្គត់ផ្គង់ និងតម្រូវការ។ តម្លៃគ្រាប់ស្វាយចន្ទីក៏លក់បានថ្លៃខុសគ្នាដែរ ទៅតាមទំហំ គុណភាព​ សំណើម […]