ត្រឹមតែ២ខែ! សាលាដំបូងរាជធានី ខេត្ត ដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋានបាន ៦,៨០០សំណុំរឿង ស្មើនឹង ៩៩ភាគរយ

ក្នុងរយៈពេល ៦៣ថ្ងៃ ក្រោយពីក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញនូវយុទ្ធនាការ “ពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាព នៃយុត្តិធម៌” ដែលរួមមាន យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការ ត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤, សាលាដំបូង រាជធានី ខេត្ត ទូទាំងប្រទេស បានដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋាន បានចំនួនប្រមាណ ៦,៨០០សំណុំរឿង ស្មើនឹង ៩៩% […]

នៅចាំទេ? កម្ពុជា នាំចេញបង្កងកណ្តូបទៅចិនលើកដំបូង ៤៥គីឡូក្រាម, ឥលូវកើនដល់ ២តោន ត្រឹមពីរខែដើមឆ្នាំនេះ

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរលើបណ្តាញសង្គមថា៖ នៅចាំកាលពី «បង្កងកណ្តូបកម្ពុជា» ត្រូវបាននាំចេញសាកល្បងទៅចិន ៤៥គីឡូក្រាមទេ? គ្រាន់តែ ២ខែដើមឆ្នាំនេះ យើងបាននាំចេញ ២តោន រួចបាត់ទៅហើយសម្រាប់ទីផ្សារមួយនេះ។ បង្កងទាំងនេះត្រូវជិះយន្តហោះ ពាក់អុកសុីសែន ឆ្លងកាត់គយចិន និងនៅរស់ទាំងអស់ទើបអាចលក់បាន។ ទោះបីជាពិបាកស្មុគស្មាញបន្តិច តែនេះចាត់ទុកថាជាជោគជ័យថ្មីមួយទៀត ដែលបានបើកផ្លូវទីផ្សារថ្មីសម្រាប់ផលិតផលជលផលពីកម្ពុជា!។ គួររំលឹកថា កម្ពុជា […]

មកដល់ទៀតហើយ! ព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត ក្នុងខែមីនានេះ

ពេលវេលាដែលអ្នកទេសចរទាំងអស់តែងតែទន្ទឹងរង់ចាំ បានមកដល់ទៀតហើយ នោះគឺព្រះអាទិត្យនឹងរះឡើងចំកំពូលប្រាសាទកណ្តាលនៃអង្គរវត្ត ឬសមរាត្រី ដែលនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។ ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាព្រឹត្តិការណ៍សមរាត្រី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ឱ្យបានច្រើនកុះករ។ សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ […]

ឯកឧត្តម វង្សី វិស្សុត៖ ត្រូវបន្សាបព័ត៌មានក្លែងក្លាយឱ្យបានលឿន រហ័ស និងសាបព្រោះទៅវិញនូវព័ត៌មានពិត

រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាព ៥យ៉ាង គឺមនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។ ក្នុងចំណោមបញ្ចកោណទាំងនេះ គឺមានបញ្ចកោណទី៥ ដែលនិយាយផ្តោតលើបច្ចេកវិទ្យាទាំងមូលតែម្តង ដែលឆ្លុះបញ្ចាំងទៅក្នុងយុទ្ធសាស្ត្របញ្ចកោណផង និងក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ផង ដែលផ្តោតទៅលើការគ្រប់គ្រងនិងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍ និងរុញកម្ពុជាឱ្យឈានទៅដល់ចក្ខុវិស័យ ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម […]

អ្នកនាំពាក្យ៖ មានអ្នកយករូបចាស់ៗរបស់ព្រឹន្ទបាលឯក រិទ្ធ ដារិន ទៅបង្ហោះធ្វើសកម្មភាពឆបោក, តែបន្តរងចាំភស្តុតាង

ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០​២៤​ថា នាពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានឃើញការបង្ហោះផ្សព្វផ្សាយព័ត៌មានថា “ល្បិចឆបោកថ្មី ដែលត្រូវប្រុងប្រយ័ត្ន!” ហើយក្នុងរូបភាពនោះមានរូប ព្រឹន្ទបាលឯក រិទ្ធ ដារិន ជាបុគ្គលិកការិយាល័យផែនការ ជ្រើសរើស និងបណ្ដុះបណ្តាល នៃស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ […]

កម្ពុជា សាកល្បងដាំសារាយសមុទ្រសិប្បនិម្មិត ដើម្បីបង្កើនវារីសត្វសមុទ្រ

រដ្ឋបាលជលផល សហការជាមួយសាកលវិទ្យាល័យ Kyoto Prefectural University និងក្រុមហ៊ុន Aqua Note នៃប្រទេសជប៉ុន បានសាកល្បងបំពាក់ និងដាំសារាយសិប្បនិម្មិត C-lant នៅសហគមន៍នេសាទភូមិថ្មី ខេត្តកែប ដោយមានការចូលរួមពីសមាជិកសហគមន៍នេសាទ មន្រ្តីខណ្ឌរដ្ឋបាលជលផល និងនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រដ្ឋបាលជលផល បានឲ្យដឹងថា ការដាំសារាយសមុទ្រ សិប្បនិម្មិត C-lant ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជាបង្កើនស្តុកធម្មជាតិ ជាទីជម្រក កន្លែងផ្តល់ចំណី […]

សារព័ត៌មានអត់ច្បាប់VOD និងអាស៊ីសេរី កំពុងដណ្តើមគ្នាល្បី ខាងរឿងប្រឌិតព័ត៌មានមិនពិត

គេដឹងសឹងគ្រប់គ្នាហើយថា វិទ្យុអាស៊ីសេរី គឺជាឃ្លាំងផ្ទុក និងផលិតនូវព័ត៌មានក្លែងក្លាយនានា ដើម្បីលាបពណ៌ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន។ ថ្មីៗនេះ ក៏លេចឡើងនូវឃ្លាំងផលិតព័ត៌មានក្លែងក្លាយមួយទៀត នោះ គឺសារព័ត៌មាន VOD ដែលជាសារព័ត៌មានអត់ច្បាប់ ដូចវិទ្យុអាស៊ីសេរី និងសារព័ត៌មាន The Cambodia Daily Khmer ដែរ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១៥៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់

ក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី្រការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម កុមឺរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងអញ្ជើញចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពី ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២១.១០៤ លានយ៉េន (ប្រមាណ […]

ស្វាយកែវរមៀតរបស់កសិករអាស្រ័យផលក្នុងរដូវកំពុងជួបបញ្ហានឹងការធ្លាក់ថ្លៃ

បន្ទាប់ពីស្វាយកែវរមៀតខុសរដូវទើបតែបិទបញ្ចប់ការប្រមូលផលនៅចុងខែកុម្ភៈ សម្រាប់កសិករដែលអាស្រ័យផលស្វាយកែវរមៀតក្នុងរដូវបានចូលមកដល់ការប្រមូលផលស្វាយរបស់ខ្លួនជាបន្តើរៗ ហើយចំណែកតម្លៃក៏ធ្លាក់ចុះជាសន្សឹមៗផងដែរ ពី៨០០រៀលមកនៅ៥០០ទៅ៦០០រៀលក្នុងមួយគីឡូក្រាម ខណៈកសិករធ្វើស្វាយកែវរមៀតខុសរដូវលក់បានរហូតដល់១២០០រៀលក្នុងមួយគីឡូក្រាម

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អុចភ្លើងបូជាសពឯកឧត្តម ចាន់ វ៉ែន សមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបូជា និងប្រទានភ្លើងបូជាសព ឯកឧត្តម ចាន់ វ៉ែន សមាជិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដែលប្រារព្ធធ្វើឡើងនៅវត្តស្លាកែត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ នៅក្នុងឱកាសមរណទុក្ខដ៏ក្រៀមក្រំនេះ សម្តេចរដ្ឋសភាធិបតី បានចូលរួមរំលែកទុក្ខ និងសោកស្តាយអាឡោះអាល័យជាពន់ពេកជាមួយ លោកជំទាវ ប៉ែន […]