កម្លាំងចម្រុះ បន្តប្រតិបត្តិការចុះឃ្លុំដីទុកបានជាង ២ពាន់ហិកតា ពីការទន្ទ្រានយកដីព្រៃរដ្ឋ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ក្រសួងបរិស្ថាន បានឲ្យដឹងថា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ស្តីពី លទ្ធផលការបង្រ្កាបបទល្មើសធនធានធម្មជាតិ បញ្ជាការឯកភាពខេត្ត ឯកឧត្តម ខូយ  រីដា អភិបាល នៃគណៈអភិបាល ខេត្តពោធិ៍សាត់ បានដឹកនាំបញ្ជាដោយផ្ទាល់លើក្រុមទាំង១០។ ក្នុងនោះ ការប្រើប្រាស់កម្លាំង សរុប  ៧៨៩នាក់ ដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលខេត្តពោធិ៍សាត់ ១នាក់ ។ ក្រុមចុះប្រតិបត្តការថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ចំនួន […]

ក្នុងមួយថ្ងៃ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ៣ពាន់ ទៅ ៤ពាន់នាក់

ក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងមន្ទីរពាក់ព័ន្ធ បានមានប្រសាសន៍ឱ្យដឹងថា​ វិស័យវប្បធម៌ […]

ផ្តើមប្រតិបត្តិការក្តៅ! ឃាត់ខ្លួនមនុស្ស ៤នាក់ និងឃ្លុំដីជាង ១៥០ហិកតា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់

ប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះបានចុះឃ្លុំដី បាន១៥០,៩៤ហិកតា, ឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាន។ យោងតាមរបាយការណ៍ អាជ្ញាធរខេត្ត បានប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ អភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ១នាក់។ តាមរយៈរបាយការណ៍ដដែល […]

នាយករដ្ឋមន្ត្រី មិនបដិសេធដែលថាកម្ពុជាបិទរោងចក្រនោះទេ តែកុំភ្លេចមើលរោងចក្រដែលបើកថ្មីផង

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំមិនបដិសេធដែលមានផ្សាយនៅលើ Facebook ដែលថា យើងអត់មានរោងចក្រដែលបិទនោះទេ ប៉ុន្តែកុំភ្លេចមើលរោងចក្រដែលបើកផង។ ឧទាហរណ៍ បើយើងទៅយកព័ត៌មានតែពីរឿងរោងចក្រ YW Garmin នៅខណ្ឌដង្កោ ដែលថៅកែគាត់រត់ ហើយកម្មករប៉ុន្មាននាក់ដែលបានបិទការងារ ហើយមើលតែជ្រុងនឹង ថាកម្ពុជាឃើញតែបិទ អត់មានបើក ហើយបើយើងដាក់ការមេរ៉ាមើលតែមួយនឹង យើងឃើញតែមួយនឹង ប៉ុន្តែកុំភ្លេចពេលដែលរោងចក្រនេះបិទ មានរោងចក្រក្បែរៗនោះមួយចំនួនកំពុងតែខ្វះកម្មករ និងមានរោងចក្របើកថ្មីៗផងដែរ»។ ថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកថ្ងៃទី១៥ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំនួបកន្លងមក បានទាក់ទាញការវិនិយោគមកកម្ពុជា ១៧៣គម្រោង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៦ខែមកនេះ ក្រោយបង្កើតរដ្ឋាភិបាលថ្មី មានគម្រោងថ្មី១៧៣គម្រោង បានចុះបញ្ជីវិនិយោគនៅ CDC។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងចំណោមអ្នកដែលបានជួបសម្តេចរាប់រយកន្លងមក មានមួយចំនួនជ្រើសរើសកម្ពុជាសម្រាប់វិនិយោគ និងមួយចំនួនទៀត មិនទាន់សម្រេចចិត្តជ្រើសរើសកម្ពុជានៅឡើយ ហើយអ្នកដែលជ្រើសរើសមាន ១៧៣គម្រោង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៦ខែមកនេះ […]

កម្ពុជា និងឡាវ ចែករំលែកសភាពការណ៍ទូទៅរវាងប្រទេសទាំងពីរ រួចចុះកំណត់ហេតុលើកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤

កិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិ​បត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ត្រូវបានរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០​២៤នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ទៅកាន់សមភាគី​ឡាវ អំពីសភាពការណ៍សាកលលោក និងសភាពការណ៍ទូទៅនៅកម្ពុជា ដែលរួមមាន ស្ថានភាពសេដ្ឋកិច្ច សភាពការណ៍នយោបាយ សភាពការណ៍សន្តិសុខ ការប្រយុទ្ធប្រឆាំងគ្រឿងញឿនខុសច្បាប់ ព្រមទាំងបានរំលេចបញ្ជាក់អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ […]

ប្រធាន KOICA កត់សម្គាល់ឃើញពីការផ្លាស់ប្តូរ និងភាពរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Chang Won Sam ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Chang Won Sam បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី […]

ឯកឧត្តម ស សុខា៖ មន្ត្រីដែលយកតួនាទីទៅបំផ្លាញជាតិ បំផ្លាញប្រជាជន ក៏មិនត្រូវទុកដែរ

ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា មន្ត្រីដែលមិនគោរពវិន័យ (ក្រៅពីគ្រឿងញៀន) យកតួនាទីទៅបំផ្លាញជាតិ បំផ្លាញប្រជាជន ក៏នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌដែរ។ យោងតាមវីដេអូឃ្លីបដែលក្រសួងមហាផ្ទៃ បានបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម ស សុខា បានបញ្ជាក់ច្បាស់ៗថា មន្រ្តីនគរបាលដែលមិនគោរពវិន័យដូចជាយកតួនាទីរបស់ខ្លួនទៅបំផ្លាញជាតិ ឬផលប្រយោជន៍ប្រជាជន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ហើយក៏មិនត្រូវទុកដង្កូវនៅក្នុងសាច់បន្តទៀតដែរ។ គួរកត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីនគរបាល […]

គម្រោងអភិវឌ្ឍដីឡូត៍ចំនួន១២ ធ្វើអាជីវកម្មគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចនលវត្ថុនិងបញ្ចាំ

និយ័តករអាជីវកម្មអចនលវត្ថុនិងបញ្ចាំ បានបង្ហាញគម្រោងអភិវឌ្ឍដីឡូត៍ចំនួន១២គម្រោង ដែលបានធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ ស.ស.យ.ក. ដែលបេ្តជ្ញាចិត្តខ្ពស់បន្តជ្រោងខ្ពស់ទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់សហភាពសហព័ន្ធយុវជនកម្ពុជាឆ្នាំ ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ដែលជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំ សមាជិក និង សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានជួបជុំគ្នា ដើម្បីធ្វើការពិនិត្យនូវសមិទ្ធផល ចំណុចខ្វះខាត និង បញ្ហាប្រឈម ក្នុងការអនុវត្តការងារកន្លងមក ព្រមទាំង ពិភាក្សា ផ្លាស់ […]