សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនថា ក្នុងរយៈពេលថ្មីៗនេះ ឃើញមានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជននិងកុមារ ធ្វើសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលសកម្មភាពរាំលេងនេះធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យសម្រាប់ការធ្វើដំណើរ និងជាពិសេសអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ក្មួយៗតែម្តង

មកដល់ពេលនេះ ស្រូវប្រាំងពលរដ្ឋជាង ១ម៉ឺនហិកតា ដែលខ្វះទឹក ត្រូវបានសង្គ្រោះ

នាយដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម រាយការណ៍ពីលទ្ធផលអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន។ របាយការណ៍បានឲ្យដឹងថា មានខេត្តចំនួន៧ មានផ្ទៃដីអន្តរាគមន៍សរុប ១៤,៨៣៤ហិកតា ក្នុងនោះ លទ្ធផលអន្តរាគមន៍សម្រេចបានចំនួនសរុប ១១,៨២០ហិកតា។ ក្រសួងធនធានទឹក បានឲ្យដឹងថា ក្នុងកិច្ចអន្តរាគមន៍ដ៏សស្រាក់សស្រាំ ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត ព្រមទាំងប្រជាកសិករ បានប្រើប្រាស់គ្រប់មធ្យោបាយ តាមស្ថានភាពជាក់ស្តែង […]

ដំណឹងល្អ! ក្រសួងការងារ នាំយកឱកាសការងារថ្មីជាង ២ ៥០០កន្លែង ជូនកម្មកររោងចក្រ Y & W ដែលបិទទ្វារ

ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០​២៤នេះ បានឱ្យដឹងថាមានឱកាសការងារប្រមាណជាង២៥០០កន្លែងសម្រាប់ជូនកម្មកររោងចក្រY & W ដើម្បីបន្តនិរន្តរភាពជីវភាពគ្រួសារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចេញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។ ក្រសួងបានបញ្ជាក់ថា៖ “ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយពីឱកាសការងារ និងមានមន្ត្រីរង់ចាំចុះ ឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិត នៅមុខក្រុមហ៊ុន វ៉ាយ […]

ចេញដំណើរ! ក្រោយបញ្ជានាយករដ្ឋមន្ត្រី ក្រុមការងារក្រសួងបរិស្ថាន ចុះពិនិត្យគម្រោងអភិវឌ្ឍន៍ក្នុងតំបន់ការពារធម្មជាតិ

ក្រសួងបរិស្ថាន បានឲ្យដឹងថា នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅលំហែបៃតង​ក្នុងតំបន់ការពារធម្មជាតិ រួមជាមួយក្រុមការងារមេធាវីនៃក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន បានចុះពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំហំដីក្រោម ១០ហិកតា ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែងជាជំហានដំបូងចំនួន ៤(បួន)គម្រោង នៅតំបន់ភ្នំ១៥០០ តាមបណ្តោយផ្លូវជាតិលេខ ៥៥ (ផ្លូវបុប្ផាលាក់ខ្លួន)។ ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងពីការជំរុញក្រុមការងារត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់​គម្រោង និង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ជាមួយសុខសន្តិភាព កម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដ៏គួរឱ្យ ទាក់ទាញមួយក្នុងតំបន់អាស៊ី, ជាពិសេសបានធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ ក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ឱ្យកើនឡើងប្រមាណ១៣ដង ចាប់ពីឆ្នាំ១៩៩៣-២០២៣។ សម្តេចធិបតី បានថ្លែងក្នុងពិធីបើកពិធីបុណ្យទន្លេលើក​ទី៨ នៅក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ។ ដោយភ្ជាប់ទៅនឹងអនុស្សាវរីយ៍របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី លើទឹកដីអង្គរកាលពីឆ្នាំ១៩៨៧ […]

អតីតអភិបាលរាជធានីភ្នំពេញ ដឹកនាំគណៈកម្មការទី៧ នៃរដ្ឋសភាចុះទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិអង្គរ ក្នុងខេត្តសៀមរាប

អតីតអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា

អ្នកនាំពាក្យ៖ ការឃាត់ខ្លួនមន្ត្រីគណបក្សកម្លាំងជាតិខេត្តកំពង់ចាម ពុំមានហេតុផលអ្វីផ្សេង ក្រៅពីការអនុវត្តច្បាប់

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) គឺជាការអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលបានចុះផ្សាយ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤៕

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុងពាលីបើកពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍​ និងក្រសួងស្ថាប័នពាក់ព័ន្ធបានសហការជាមួយខេត្តសៀមរាប​ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា​

ប្រមុខរដ្ឋាភិបាល៖ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដែលមិនធ្វើសកម្មភាព ៦ខែ ត្រូវដកអាជ្ញាបណ្ណមកវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យពិនិត្យឡើងវិញគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូច ដើម្បីធានាថា ម្ចាស់គម្រោង អនុវត្តបានត្រឹមត្រូវតាមគោលការណ៍ដែលបានកំណត់ ក្នុងនោះម្ចាស់​គម្រោង​ណាដែលមិនធ្វើសកម្មភាព រយៈពេល៦ខែក្រោយពេលទទួលអាជ្ញាបណ្ណ ឬធ្វើសកម្មភាពខុសគោលការណ៍ដែលបានកំណត់ ត្រូវដកយកអាជ្ញាបណ្ណមកវិញ។ វិធានការនេះគឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ផង ទាក់ទាញទេសចរផង និងដើម្បីធានាការពារធនធានធម្មជាតិផង។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅថ្ងៃទី១៥ ខែមីនា នៅវិមានសន្តិភាព៕ អត្ថបទ៖ អក្ខរា

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ភារកិច្ចធំបំផុតរបស់រាជរដ្ឋាភិបាល គឺបម្រើប្រជាពលរដ្ឋ ធានាសុខសុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ទៅកាន់អង្គប្រជុំគណៈរដ្ឋមន្ត្រីថា ភារកិច្ចធំបំផុតរបស់រាជរដ្ឋាភិបាលគឺ បម្រើប្រជាពលរដ្ឋ ដើម្បីធានា សុខសុវត្ថិភាព និងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី៦ នៅថ្ងៃទី១៥ ខែមីនា នៅវិមានសន្តិភាព​។ ក្នុងកិច្ចប្រជុំពេញអង្គ សម្ដេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។ សម្ដេចធិបតី បានណែនាំ​ឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងសាធារណៈ ដើម្បីដឹកច្រើនប្រជាពលរដ្ឋដែលទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ ដោយមានបម្រើជូននូវទឹកសុទ្ធបន្ថែមពីលើសេវាកម្មដឹក​ជញ្ជូន​ដោយឥតគិតថ្លៃ។ […]