ហៅមន្ត្រីនគរបាលខេត្តតាកែវ ៣រូប មកណែនាំ ក្រោយកាត់តរូបភាពឲ្យឃើញពលរដ្ឋច្រើន ក្នុងវេទិកាសាធារណៈ 

ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បំភ្លឺសាធារណៈជន និងអង្គភាពសារព័ត៌មាននានា ជុំវិញការកាត់តរូបភាព របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រេច នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤

រោងចក្រចំនួន៦មកពីតំបន់សេដ្ឋកិច្ចពិសេសមកសម្ភាសជ្រើសរើសកម្មករY & W ដល់រោងចក្រ

រោងចក្រចំនួន៦ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ

World Bank ផ្តល់ឥណទាន ៣៥លានដុល្លារ ជួយកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា

ធនាគារពិភពលោក (World Bank) ផ្តល់ហិញ្ញប្បទានបន្ថែមចំនួន៣៥លានដុល្លាអាមេរិក សម្រាប់គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជានឹងអាកាសធាតុនៅកម្ពុជា

កម្ពុជា និងជប៉ុន ធ្វើផែនការមេរំដោះទឹក និងពង្វាងទឹកចេញពីភ្នំពេញដោយប្រព័ន្ធទំនើប

ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី១៩ ខែមីនានេះថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយនឹងអង្គការ JICA ប្រទេសជប៉ុន តំណាងរដ្ឋបាលសាលាក្រុងភ្នំពេញ និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងផែនការការងារមេរំដោះទឹក និងពង្វាងទឹកចេញពីទីក្រុងភ្នំពេញឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងសង្គតិភាព។ ឯកឧត្ដមបានបញ្ជាក់ថា ផែនការការងារមេនេះត្រូវតែមានស័ក្តិសិទ្ធិភាពក្នុងការប្រតិសកម្មជាមួយនឹងយុទ្ធសាស្រ្តក្នុងការរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ របស់ក្រសួងធនធានទឹក និងឧតុនិយម ពីឆ្នាំ២០២៣-២០២៥ ហើយ​​ធ្វើការដោះទឹកជំនន់គ្រប់ប្រភេទដោយប្រព័ន្ធទំនើបកម្មវិស្វកម្មទៅអាងទន្លេមេគង្គក្រោមរហូតដល់សមុទ្រ ដើម្បីកាត់បន្ថយ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បុណ្យទន្លេបញ្ចប់ទៅ តែនៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀតនៅប្រាសាទអង្គរវត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែមីនានេះ អបអរសាទរពិធីបុណ្យទន្លេលើកទី ៨ រយៈពេលបីថ្ងៃនៅលើទឹកដីនៃក្រុងសៀមរាប បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលមានប្រជាជន ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តយ៉ាងច្រើនកុះករពោរពេញដោយក្តីសប្បាយរីករាយ។ សម្តេចធិបតីបានបន្តថា នៅខេត្តសៀមរាប នៅមានព្រឹត្តិការណ៍ដ៏អស្ចារ្យបន្ទាប់ទៀត គឺព្រឹត្តិការណ៍សមរាត្រីអង្គរ ដែលត្រូវបានគេស្គាល់ថាជាពេលវេលាដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងទាក់ទាញ ទេសចរជាតិ និងអន្ដរជាតិមកកំសាន្ដនៅខេត្តសៀមរាបកាន់តែច្រើនស្របតាមយុទ្ធនាការណ៍ “ទស្សនាសៀមរាប ឆ្នាំ២០២៤”។ សូមបញ្ជាក់ផងដែរថា […]

ក្រុមហ៊ុនផ្កាយរណបចិន ចង់ផ្តល់សេវាទិន្នន័យដល់កម្ពុជា ដើម្បីការពារតំបន់ធម្មជាតិ និងព្រៃឈើ

ការការពារព្រៃឈើ និងធនធានធម្មជាតិ គឺការងារអាទិភាពបំផុត ដែលក្រសួងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់ និងការពារដើម្បីទប់ស្កាត់នូវបទល្មើសព្រៃឈើ និងធនធានធម្មជាតិដោយខុសច្បាប់។ នេះជាការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចាង ខឺស៊ាងតុង(Zhang Xiaodong) នាយកក្រុមហ៊ុន China Siwei Surving and Mapping Technology Co,.LTD នារសៀលថ្ងៃទី១៨ ខែមីនា […]

មន្ត្រីរដ្ឋបាលខេត្តព្រះវិហារចំនួន ១២៥រូប មិនបានរកឃើញសារធាតុញៀននោះទេ

រដ្ឋបាលខេត្តព្រះវិហារ បានអនុវត្តដោយម៉ឺងម៉ាត់នូវបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានគណបក្សភឿថៃ ជជែកពីអ្វីខ្លះ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ត្រា ( Paetongtarn Shinawatra) អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃ និងជាប្រធានគណបក្សភឿថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកជំទាវ […]

ទៅមួយជំហានទៀតហើយ! គម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដីនៅភ្នំពេញ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យពិភាក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការអន្តរក្រសួង អ្នកតំណាងក្រុមហ៊ុន China […]

ភ្ញៀវទេសចរជាងកន្លះលាននាក់ ចូលរួមបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប

ស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា អ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នៅថ្ងៃទី១ គឺនាថ្ងៃទី១៥ ខែមីនា មានទេសចរសរុបប្រមាណ ១៦០.២៧២នាក់ ក្នុងនោះ ទេសចរជាតិ ប្រមាណ ១៥០.០០០នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០នាក់ និងទេសចរបរទេស ប្រមាណ ១១.២៧២នាក់។ ថ្ងៃទី២ នាថ្ងៃទី១៦ ខែមីនា មានទេសចរសរុបប្រមាណ ២៩៦.២៧៩នាក់ ក្នុងនោះ ទេសចរជាតិ […]