ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញភ្ញៀវទេសចរទស្សនាយ៉ាងកកកុញ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនជាង ១ម៉ឺននាក់ បានក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ដោយសារអាកាសធាតុនាព្រឹកព្រលឹមនេះ មានអំណោយផលល្អ ទេសចរអាចទស្សនា និងផ្តិតយកទិដ្ឋភាពថ្ងៃរះ គួរទីជាគយគនបានយ៉ាងរីករាយ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) […]

រដ្ឋាភិបាលជប៉ុន នឹងបន្តគាំទ្ររដ្ឋបាលគយកម្ពុជាលើការងារកិច្ចសម្រួលពាណិជ្ជកម្ម

ឯកអគ្គ-រាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលគយកម្ពុជាក្នុងការងារកែទម្រង់និងទំនើបកម្មគយ ខណៈលោកថា រដ្ឋាភិបាលជប៉ុន នឹងបន្តគាំទ្ររដ្ឋបាលគយកម្ពុជាលើការងារកិច្ចសម្រួលពាណិជ្ជកម្មឱ្យកាន់តែខ្លាំងថែមទៀតផងដែរ

ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ ប្រកាសកម្មវិធីសម្អាតទន្លេនៅកម្ពុជារយៈពេល ៥ឆ្នាំ

បេសកកម្មសំអាតទន្លេរយៈពេល៥ ឆ្នាំ របស់ក្រុមហ៊ុន Leader Energy Holding Berhad (Leader Energy) និងអង្គការសំអាតទន្លេ-សមុទ្រ (River Ocean Cleanup) ចូលរួមចំណែកអនុវត្តយុទ្ធនាការភាពស្អាតលើផ្ទៃទឹករបស់ក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា បែបនេះក្នុងពិធីសម្ពោធ កម្មវិធីសម្អាតទន្លេ នៅកម្ពុជារយៈពេល៥ឆ្នាំ ជាផ្លូវការ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធទី២០ […]

នាយករដ្ឋមន្ត្រី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធ ជៀសវាងជាន់សមត្ថកិច្ចគ្នា ដែលធ្វើឲ្យរាំងស្ទះដល់ការផ្គត់ផ្គង់ទឹកនៅជនបទ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងធនធានទឹក និងឧតុនិយម និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញពីដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការជាន់សមត្ថកិច្ចគ្នា ដែលធ្វើ ឱ្យរាំងស្ទះ ឬ យឺតយ៉ាវដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ […]

បងប្អូនមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក សូមមកប្តូរនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតាមខេត្តក្រុងចាប់ពីថ្ងៃទី២០ មីនា តទៅ

ធនាគារជាតិនៃកម្ពុជា បានសហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល”

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នឹងបន្តអភិវឌ្ឍន៍តាមភូមិឃុំ​ឲ្យក្លាយទៅជាបុរីជនបទ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមានគោលដៅកសាងបុរីជនបទ ដែលជាគម្រោងរៀបចំភូមិឋានប្រជាពលរដ្ឋតាមទីជនបទឱ្យល្អប្រសើរ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បន្តិចទៀត មានបុរីជនបទ ដែលសហការគ្នារវាងស្ថាប័នពាក់ព័ន្ធ ព្រោះបុរីជនបទ សំដៅរៀបចំភូមិ ឃុំ ឲ្យសមរម្យសម្រាប់ប្រជាពលរដ្ឋរស់នៅទាំងជីវភាព កិតិ្តយស និងលទ្ធភាពដែលអាចធ្វើបានដូចជាការកសាងផ្លូវ […]

ក្រសួងការងារ ទទួលបានប្រាក់ដេញថ្លៃរោងចក្រ Y & W សម្រាប់បើកប្រាក់ឈ្នួលដល់កម្មករនិយោជិត

យោងតាមដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលេខ ១៦៦ “ថ” ដ.រ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់ សាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការរឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិ និងសម្ភាររបស់ ក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) មានទីតាំងស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ […]

ផ្តាំទៅអ្នកវិភាគចោលម្សៀត គឹម សុខ បើបានសុខនៅស្រុកគេហើយ សុំកុំចាក់រុកពលរដ្ឋឱ្យរស់មិនបានសុខ ក្នុងស្រុកសន្តិភាព

ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលចូលចិត្តតាមដាននយោបាយស្រុកទេស តាមដានស្ថានភាពនយោបាយក្នុងតំបន់ និងពិភពលោក ខ្ញុំបានតាមដាននូវកិច្ចសម្ភាសរបស់លោក គឹម សុខ ជាមួយបណ្តាញសារព័ត៌មានខុសច្បាប់ និងការសរសេររបស់លោកលើហ្វេសប៊ុក ឃើញថា លោកហាក់ដូចជាមនុស្សមិនគ្រប់ទឹក ចេះតែចាក់រុក ញុះញង់ប្រជាពលរដ្ឋខ្លួនឯង មិនឱ្យរស់នៅបានសុខសោះ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធ្វើការជិតស្និទ្ធជាមួយលោក ពូទីន ដើម្បីបង្ហាញពីសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-រុស្សី

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារលិខិតអបអរសាទរ និងជូនពរ លោក វ្ល៉ាឌីមៀ ពូទីន ដែលបន្ដជាប់ឆ្នោតជា ប្រធានាធិបតីជាប់ឆ្នោតសហព័ន្ធរុស្ស៊ីជាថ្មី។ តាមរយៈសារលិខិតអបអរសាទរ និងជូនពររផ្ញើជូនលោក វ៉ា្លឌីមៀ ពូទីន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានសម្តែងការអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនលោក ពូទីន ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្តជាប់ឆ្នោតជាប្រធានាធិបតីសហព័ន្ធរុស្ស៊ីសម្រាប់អាណត្តិថ្មីនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត […]

អ្នកមានក្រដាសប្រាក់រៀលចាស់ ទក់ រហែក អាចទៅប្តូរថ្មីដោយមិនគិតកម្រៃសេវា

ដើម្បីចូលរួមចំណែកអបអរសាទរខួបលើកទី ៤៤ នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ – ២០ មីនា ២០២៤) ក៏ដូចជាគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា សហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង នឹងរៀបចំយុទ្ធនាការ “ស្រលាញ់ប្រាក់រៀល” ដោយទទួលប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ រហែក និងជំនួសវិញនូវក្រដាសប្រាក់ថ្មីគ្រប់ប្រភេទជូនសាធារណជន ចាប់ពីថ្ងៃទី ២០-២៩ ខែ មីនា ឆ្នាំ […]