អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលគេទទួលស្គាល់ថា ជាសេដ្ឋីកសិកម្មដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ត្រូវបានក្រុមចលនាមាតាធម្មជាតិ ចោទប្រកាន់ថា បានគេចវេសមិនដោះស្រាយពីផលប៉ះពាល់នៃកាកសំណល់ដែលចេញពីរោងចក្រចម្រាញ់ប្រេងដូង MTSI ។ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឆ្លើយតបចំពោះការចោទប្រកាន់នេះ និងបានចាត់ទុកក្រុមចលនាមាតាធម្មជាតិ ជាខ្មោចព្រាយបីសាច ដែលតែងតែតាមព្យាបាទលោកគ្រប់កាលៈទេសៈ។ តាមសំណេរលើបណ្តាញសង្គម អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានរៀបរាប់ថា៖ “អ្នកមិនមានគោលដៅច្បាស់លាស់ដូចជាខ្មោចព្រាយបីសាច […]
Category: សង្គម
កម្ពុជា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«មជ្ឈមណ្ឌលសេវានាំចេញ»ដើម្បីពង្រីកសក្ដានុពលផលិតផលទៅកាន់ទីផ្សារអន្តរជាតិ
ក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«មជ្ឈមណ្ឌលសេវានាំចេញ» (Export Service Center-ESC) នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ «មជ្ឈមណ្ឌលសេវានាំចេញ»បង្កើតឡើងដើម្បីលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជួយឱ្យអ្នកនាំចេញ ទទួលបាននូវការយល់ដឹងសំខាន់ៗ ដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកាសក្នុងការបង្កើតបណ្តាញ ជាមួយនឹងអ្នកជំនាញ និងអ្នកទិញសក្ដានុពល នៅក្នុងទីផ្សារគោលដៅ។ ពិធីនេះ ធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរតាមយន្តហោះពិសេសទៅចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរតាមយន្តហោះពិសេស ឆ្ពោះទៅកាន់ប្រទេសចិន នៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ និងកិច្ចប្រជុំកំពូលនានា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា នៅទីក្រុងគុនមិញ ខេត្តយូណាន ។ អញ្ជើញអមដំណើរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ទៅចូលរួមកិច្ចប្រជុំកំពូលទាំងនេះ រួមមាន […]
បង្កើតភូមិថ្មីមួយទៀត ឈ្មោះ «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ក្នុងភូមិសាស្ត្រឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ តាមសំណើររបស់រដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចេញប្រកាសស្ដីពី «បង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» ដែលមានស្ថិតនៅក្នុងភូមិសាស្ត្រឃុំ ព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នៅក្នុងប្រកាសមាត្រា១ សម្រេចដូច្នេះថា៖ «បង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដោយបំបែកចេញពីភូមិសាយ […]
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វាយតម្លៃខ្ពស់ចំពោះពលរដ្ឋខ្មែរក្រោមដែលបន្តថែរក្សាបាននូវវប្បធម៌ប្រពៃណីខ្មែរតជំនាន់
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទខ្មែរក្រោម ក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» មកកាន់វត្តខ្មែរក្រោមនេះ មិនមែន ទើបតែមានថ្មីៗនេះទេ សម្តេចតេជោ និងនិងសម្ដេចបានគិតគូរយូរណាស់មកហើយ ប៉ុន្តែគម្រោងនេះ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យអចលនទ្រព្យ ជាការជួយគាំទ្រដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន
តាមបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រំពឹងថា ពឹងថា ចំពោះវិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ នឹងជួយគាំទ្រ និងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យទាំងអស់ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ […]
អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ បានដង្ហែដល់វត្តពោធិគិរីវង្សារាមក្នុងខេត្តត្រាវិញ ប្រទេសវៀតណាម
សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រី ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅដល់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាមហើយ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងទីអារាមវត្តពោធិគិរីវង្សារាម គឺមានបងប្អូនខ្មែរក្រោមយ៉ាងច្រើនកុះករមករង់ចាំទទួលស្វាគមន៍ការអញ្ជើញមកដល់របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធនាមជា «អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ព្រោះជាអង្គកឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និងអាណាចក្រ […]
ជំនន់ទឹកភ្លៀង បង្ខំឲ្យអាជ្ញាធរផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្នលើកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៤១ ដល់គីឡូម៉ែត្រ៤៣ ចំណុចផ្សារត្រាំខ្នារ ស្ថិតក្នុងស្រុកគងពិសី និងចន្លោះគីឡូម៉ែត្រ ៥៣ ដល់គីឡូម៉ែត្រ៥៥ ចំណុចផ្សារប៉ាង្គសី ស្ថិតក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននេះ ដោយសារជំនន់ទឹកភ្លៀង បានហូរកាត់លិចផ្លូវ និងដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ […]
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យោធភូមិភាគពិសេស កងទ័ពជើងគោក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង តាមរយ:ឧត្ដមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ […]
ក្រុមការងារនាយករដ្ឋមន្ត្រី ប្រើពេលត្រឹមតែជាង ១ម៉ោង បានដោះស្រាយបញ្ចប់វិវាទដីធ្លីរុំារ៉ៃជិត ២០ឆ្នាំ ជាស្ថាពរ
ករណីវិវាទដីធ្លីរវាងឈ្មោះ វួន វុទ្ធី ជាមួយពលរដ្ឋ១៦គ្រួសារ ក្នុងនោះក៏មាន ឈ្មោះ កែម ធី, ណៃ ស្រីអូន និង ឆេង ហ៊ុន ផងដែរស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសម្របសម្រួលដោះស្រាយបញ្ចប់វិវាទទាំងស្រុងហើយ ដោយមានការស្ម័គ្រចិត្តទាំងសងខាង។ តំណាងពលរដ្ឋ និងយុវជន ៣នាក់ ដែលជាកូនៗរបស់លោកកែម ធី និងអ្នកស្រីណៃ […]