សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ ព្រះមហាក្សត្រកម្ពុជា ដែលបានប្រទានសាររំលែកមរណទុក្ខ គ្រឿងឥស្សរិយយសជាកិច្ចបច្ឆាមរណៈ កូរ៉ោនផ្កា និងព្រះរាជទ្រព្យ ចូលរួមបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រមុខរដ្ឋស្ដីទី បានផ្ញើសារថ្លែងអំណរព្រះរាជគុណ ជូនចំពោះព្រះមហាក្សត្រ នៃកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជ ទានព្រះរាជសារចូលរួមរំលែកមរណទុក្ខ គ្រឿងឥស្សរិយយសជាកិច្ចបច្ឆាមរណៈ កូរ៉ោនផ្កា និងព្រះរាជទ្រព្យ ចូលរួមបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាបងប្រុសបង្កើតរបស់សម្ដេចតេជោ ហើយលោកបានទទួលមរណភាព នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន […]

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណ ហ្លួងម៉ែ ដែលបានព្រះរាជទានសារចូលរួមរំលែកមរណទុក្ខ កូរ៉ោនផ្កា និងព្រះរាជទ្រព្យចូលរួមបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រមុខរដ្ឋស្ដីទី បានផ្ញើសារថ្លែងអំណរព្រះរាជគុណ ជូនចំពោះហ្លួងម៉ែ ដែលបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសារចូលរួមរំលែកមរណទុក្ខ កូរ៉ោនផ្កា និងព្រះរាជទ្រព្យចូលរួមបុណ្យសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតរបស់សម្ដេច។ សារលិខិតនោះមានខ្លឹមសារដូចតទៅ៖

នាយឧត្តមសេនីយ៍ សៅ សុខា តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ពិធីបញ្ចុះបឋមសិលាសាងសង់ ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសាស្រ្ត ភូមិសំរោងជើង សង្កាត់សំរោង […]

ក្រសួងរៀបចំដែនដី ចេញលិខិតអញ្ជើញអតិថិជនគម្រោង បុរី ឡេង ណាវ៉ាត្រា 6A ចូលរួមនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានចេញលិខិតសេចក្តីប្រកាសព័ត៌មាន អញ្ជើញលោក-លោកស្រី ដែលជាអតិថិជនរបស់ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ចូលរួមកម្មវិធីចំនួន៤ ដើម្បីទទួលបានការផ្ទេរកម្មសិទ្ធិ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង កម្មវិធីទាំង៤ រួមមាន ដូចខាងក្រោម៖ […]

សម្តេចតេជោ ហ៊ុន សែន រំលឹកដល់ការលះបង់របស់បងប្រុសទី១ បោះបង់ចោលការសិក្សាមកជួយពុកម៉ែនឹងផ្តល់ឱកាសឱ្យប្អូនៗ ទទួលបានការសិក្សានៅភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គម បន្ទាប់ពីបងប្រុសទី១គឺឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ក្នុងសារលើបណ្តាញសង្គមសម្តេចតេជោ បានលើកឡើងថា ទោះបីជាមិនចង់ទទួលក៏ដោយ ក៏ត្រូវទទួលស្គាល់ការពិតនេះ។ គ្រួសារបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងប្រុស។  កាលពីពេលបងទីពីរទទួលមរណភាព គ្រួសារមិនហ៊ានផ្តល់ដំណឹងដល់បងទីមួយ ព្រោះគាត់កំពុងព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ ក៏ប៉ុន្តែបងទីមួយបានដឹងដោយខ្លួនឯង និងមានអារម្មណ៍សោកសៅខ្លាំង។ ១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់សម្តេចក៏មិនបានដឹង […]

ជីវប្រវត្តិ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងសម្តេចតេជោ ហ៊ុន សែន

អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩២ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ […]

នាយឧត្តមសេនីយ៍ វង្ស ពិសេន ជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បង្ហាញនូវជំនឿជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយនិរន្តរភាព យូរអង្វែងរវាងកងទ័ពកម្ពុជា-ថៃ និងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត តាមទស្សនៈរួមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ការគូសបញ្ជាក់របស់អគ្គមេបញ្ជាការ បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក វរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ មន្ត្រីការិយាល័យសេនានុព័ន្ធថៃប្រចាំនៅកម្ពុជាចូលជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាព្រឹកថ្ងៃទី២៦ ខែមីនា […]

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ កម្មវិធីទូរស័ព្ទ NoDrug ជាមធ្យោបាយរាយការណ៍បទល្មើសគ្រឿងញៀនដ៏មានប្រសិទ្ធភាព និងរក្សាការសម្ងាត់ខ្ពស់

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កម្មវិធីទូរស័ព្ទ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាមធ្យោបាយរាយការណ៍ អំពីបទល្មើសគ្រឿងញៀនដ៏មានប្រសិទ្ធភាព និងរក្សាការសម្ងាត់ខ្ពស់ជូនដល់អ្នករាយការណ៍។ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅបន្ដរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជំរុញដល់មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់កម្មវិធី NoDrug […]

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹករឿង ៤ឆ្នាំមុនដឹកនាំរៀបចំការទប់ស្កាត់ និងព្យាបាលជំងឺកូវីដ១៩ ឆ្លងរីករាលដាលនៅក្នុងសហគមន៍

តាមរយៈសំណេរលើបណ្តាញសង្គម Facebook សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះរូបភាពមួយសន្លឹកកាលពី ៤ឆ្នាំមុនរៀបចំពេទ្យព្យាបាលជំងឺកូវីដ១៩ ដោយសម្តេចបញ្ជាក់ថា មួយភ្លែតសោះ ៤ឆ្នាំកន្លងផុតទៅហើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរយ៉ាងដូច្នេះថា រូបថតនេះ គឺក្នុងពេលដែលសម្តេចកំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីតមន្ទីរពេទ្យស្ត្រី នគរទេព) ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលជំងឺ១៩ នៅសណ្ឋាគារ The Great Duke។  សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាល់ថា៖ […]

ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ជួបគ្នាពិភាក្សាគិតគូរអំពីការផ្ទេរមន្ត្រី 

ដោយគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តយ៉ាងហ្មត់ចត់ តាមអនុសាសន៍ និងការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបគ្នាពិភាក្សា និងគិតគូរទៅលើបច្ចេកទេស និងយន្តការ ព្រមទាំងវិធីសាស្ត្រនានា សំដៅដល់ការដោះស្រាយករណីស្នើសុំផ្ទេរទីកន្លែងបំពេញការងាររបស់មន្ត្រីរាជការស៊ីវិលដែលជាគ្រូបង្រៀន។ កិច្ចប្រជុំនារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥នេះ ត្រូវបានដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្ត្រីស្តីទីក្រសួងមុខងារសាធារណៈ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ […]