ឆ្លើយតបនឹងការលើកឡើងពីទណ្ឌិត សម រង្សុី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា តើទណ្ឌិត សម រង្សុី
Category: នយោបាយ
ជននិយាយអាក្រក់ពីកម្ពុជា លោក ទាវ វណ្ណុល ត្រៀមចូលបំភ្លឺនៅសវនការ
ក្រោយពីបានចំណាយពេលនៅក្រៅប្រទេសជិត ២ខែ ដើម្បីពិនិត្យសុខភាព លោក ទាវ វណ្ណុល មេដឹកនាំគណបក្សភ្លើងទៀន ត្រៀមចូលទៅបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញជុំវិញការនិយាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលកម្ពុជា។ ដំបូងឡើយ លោកទាវ វណ្ណុល ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី១០ ខែមេសា តែមេធាវីរបស់លោកបានសុំពន្យារចូលបំភ្លឺនៅថ្ងៃទី២៥ ខែមេសាវិញ បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងរូបនេះបានវិលមកពីពិនិត្យសុខភាពនៅសហរដ្ឋអាមេរិក។ ពាក្យបណ្តឹងរបស់រដ្ឋាភិបាលមកលើលោកទាវ វណ្ណុល បន្ទាប់ពីលោកបានប្រាប់លោក Akira Koike អគ្គលេខាធិការបក្សកុម្មុយនីស្តជប៉ុន និងជាសមាជិកសភាពីការដែលរដ្ឋាភិបាលកម្ពុជាបានដំឡើងកាំម៉ារ៉ាឃ្លាំមើលនៅខាងមុខផ្ទះរបស់លោកក្នុងក្រុងភ្នំពេញ។ យោងលើការផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei […]
លោក គិន ភា ភ្ញាក់ផ្អើលនិងហួសចិត្តជាខ្លាំងដែល សម រង្សុី ង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរឿងព្រែកជីកហ្វូណនតេជោ
លោក គិន ភា មន្រ្តីនៃរាជបណ្ឌិត្យភាកម្ពុជា បានចេញមកប្រតិកម្មនឹងការង្ហោះសារដ៏ល្ងិតល្ងង់នៅក្នុងបណ្តាញសង្គមរបស់ទណ្ឌិត សម រង្សុី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ
ឯកឧត្តម សុខ ឥសាន៖ ទណ្ឌិតមេឧទ្ទាមកាន់តែឯកោ សកម្មជនរត់ចោលបន្តបន្ទាប់
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើឡើងថា ក្រុមដែលដឹកនាំដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ជាក្រុមឧទ្ទាមក្រៅច្បាប់ រាជរដ្ឋាភិបាលកម្ពុជាមិនទទួលស្គាល់ក្រុមខុសច្បាប់នេះជាដាច់ខាត។ ក្រុមឧទ្ទាមក្រៅច្បាប់ជាក្រុមដែលបង្កើតឡើងដោយទណ្ឌិតក្បត់ជាតិ៣ជំនាន់ ដូច្នេះជាក្រុមឧទ្ទាមក្រៅច្បាប់យ៉ាងពិតប្រាកដ។ ឯកឧត្តមបានបន្តថា ករណី ជា ប៉ូច បានប្រកាសផ្តាច់ខ្លួនពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ទៀតហើយ ហើយសុំចូលមករួមរស់ជាពលរដ្ឋល្អក្នុងសង្គមជាតិ។ ទន្ទឹមនឹងនេះក្រុមឧទ្ទាមក្រៅច្បាប់ចង់ឲ្យមានការបង្រួបបង្រួមជាមួយរាជរដ្ឋាភិបាលកម្ពុជាផង។ ឯកឧត្តម សុខ ឥសាន បានចំអកទៀតថា គ្រាន់តែសមាជិកសកម្មរបស់ខ្លួនក៏មិនទទួលស្គាល់ផង មកចង់ឲ្យគណបក្សកាន់អំណាចរួបរួមជាមួយខ្លួនម៉េចបានទៅ។ នៅបរទេសលែងមានការគាំទ្រ សកម្មជនរត់ចោលបន្តបន្ទាប់ តើមានដង្ហើមអីដកទៀត? […]
សម្តេចតេជោ ហ៊ុន សែន ប្រមូលផ្ដុំអ្នកនយោបាយគ្រប់និន្នាការដែលមានឆន្ទៈរួម ដើម្បីអភិវឌ្ឍប្រទេសជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ជានិច្ចជាមួយនឹងការភ្ញាក់រម្លឹករបស់អ្នកទាំងឡាយដែលធ្លាប់ប្រឆាំងសម្តេច ហើយបោះបង់ការប្រឆាំងនិងងាកមកដើរលើផ្លូវត្រឹមត្រូវវិញ ដើម្បីចូលរួមបម្រើការជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈសំណេរនៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ បានទទួលការសុំទោសរបស់លោក ជា ប៉ូច អតីតតំណាងរាស្ត្រអតីតបក្សសង្គ្រោះជាតិ បន្ទាប់ពីប្រកាសផ្តាច់ខ្លួនពី សម រង្ស៊ី។ សម្តេចតេជោបានលើកឡើងថា៖ «ក្នុងស្មារតីបង្រួបបង្រួមជាតិ ខ្ញុំសូមទទួលយកការសុំអភ័យទោសរបស់លោក។ ខ្ញុំនឹងឲ្យមេធាវីរបស់ខ្ញុំដកពាក្យបណ្តឹងចេញពីតុលាការដើម្បីបញ្ចប់រឿងក្តីនេះឲ្យបានឆាប់»។ ទន្ទឹមការប្រកាសអនុគ្រោះឱ្យលោក ជា ប៉ូច, […]
លោក ជា ប៉ូច ផ្តាច់ខ្លួនពី សម រង្សុី និងឈប់ធ្វើសកម្មភាពនយោបាយជាមួយបក្សប្រឆាំង
អតីតតំណាងរាស្រ្តមណ្ឌលព្រៃវែង និងកំពតរបស់គណបក្សប្រឆាំង លោក ជា ប៉ូច ប្រកាសផ្តាច់ខ្លួនពីទណ្ឌិត សម រង្សុី និងក្រុមអតីតគណបក្សប្រឆាំង
តំណាងរដ្ឋាភិបាលកម្ពុជានៅ UN បញ្ជាក់ថា ការពារការចាប់ខ្លួនលោកកើត សារ៉ាយ គោរពទៅតាមច្បាប់
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការពារការចាប់ខ្លួនលោក កើត សារ៉ាយ ថាជាការវិធានការស្របទៅតាមច្បាប់
បក្សកម្លាំងជាតិ រំសាយបាតុកម្ម ដូចទៀនត្រូវក្ដៅរលាយ!
“ថាទៀនទៅវាត្រូវក្ដៅរលាយ ចុះអំពូលសោះខ្លាចក្ដៅរលាយដែរ” នេះជាសារចំអកពីប្រជាមតិ ទៅកាន់គណបក្សកម្លាំងជាតិ ដែលបានធ្វើបាតុកម្មតែមួយព្រឹកថ្ងៃទី២២ ខែមេសានេះ រួចក៏រំសាយទៅវិញ។ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានប្រាប់អ្នកសារព័ត៌មានថា ការរំសាយបាតុកម្មគឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។ តាមគម្រោងការប្រមូលសមាជិកធ្វើបាតុកម្មនេះ ត្រូវធ្វើចំនួន៣ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា នៅមុខខុទ្ធកាល័យបក្សរបស់ខ្លួន។ បាតុកម្មនេះទាមទារឲ្យដោះលែងសមាជិកជាន់ខ្ពស់២រូប គឺលោក អ៊ុំ វីរ:រដ្ឋ និងលោកមឺ សេងហ៊។ តែយ៉ាងណា […]
លោក មុំ អស្សនី បកអាក្រាតឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំង និងសារព័ត៌មានញុះញង់នៅក្រៅប្រទេស
លោក មុំ អស្សនី អតីតសកម្មជនបក្សប្រឆាំងនៅក្រៅប្រទេស ដែលធ្លាប់រិះគន់ និងវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា បកអាក្រាតឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំង និងសារព័ត៌មានញុះញង់នៅក្រៅប្រទេស។ លោកបានបញ្ជាក់ផ្ទាល់មាត់ថា អ្វីដែលលោកបាននិយាយក្នុងបណ្តាញសារព័ត៌មាន The Cambodia Daily Khmer និងវិទ្យុអាស៊ីសេរី សុទ្ធតែពាក្យវាយប្រហារបង្កើតរឿង តាមអ្នករៀបចំកម្មវិធីដាក់ឲ្យដូចជាលោក តាំងសារ៉ាដានិងលោក ជុន ចាន់បុត្រ ជាដើម។ លោកបានបន្ថែមថា រឿងមួយចំនួនទៀតដែលវាយប្រហារមកលើរាជរដ្ឋាភិបាល មកលើសម្តេចតេជោ ហ៊ុន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អភ័យទោសឲ្យលោក គង់ សភា និងចាត់ចែងឲ្យលោកបានមកកម្ពុជាវិញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អភ័យទោស និងស្វាគមន៍លោក គង់ សភា ហើយសង្ឃឹមថា នឹងជួបសន្ទនាជាមួយនាពេលខាងមុខ។ តាមរយៈហ្វេសប៊ុកផ្លូវការនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានឲ្យដឹងយ៉ាងដូច្នេះថា៖ ជូនចំពោះលោក គង់ សភា ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោក។ ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថាយើងនឹងមានឱកាសជួប […]