សម្ដេចតេជោ ហ៊ុន សែន ប្រាប់អាមេរិក កុំយកកម្ពុជាធ្វើជាទីកន្លែងប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសំណូមពរសហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធ​សាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។

លោក មាជ សុវណ្ណារ៉ា ធ្លាប់មានក្តីក្តាំងព័ទ្ធខ្លួន និងជាប់ពន្ធនាគារច្រើនដង ទៅដឹកនាំគណបក្សជំនាន់ថ្មី

លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំង និងជាមនុស្សជំនិតរបស់លោក កឹម សុខា ត្រូវបានសមាជលើកដំបូងគណបក្សជំនាន់ថ្មីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាបេក្ខភាពប្រធានគណបក្ស។ កម្មវិធីសមាជ លើកដំបូងរបស់គណបក្សជំនាន់ថ្មី បានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងបុរីអាពាហ៍ពិពាហ៍ ក្នុងភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ របៀបវារៈកម្មវិធីសមាជ មានដូចជា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់បេក្ខភាពគណៈកម្មាធិការនាយកគណបក្ស , ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់បេក្ខភាពគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស , […]

អ្នកកាសែតបរទេសម្នាក់ ងាកមកគាំទ្រគម្រោងព្រែកជីកកម្ពុជា និងទះកំភ្លៀង សម រង្ស៊ី ឲ្យភ្ញាក់ខ្លួន

លោក David Hutt ដែលគេស្គាល់ថា ជាអ្នកកាសែតបរទេសម្នាក់ដែលតែងតែសរសេរអត្ថបទ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា បានងាកមកគាំទ្រគម្រោងព្រែកជីកកម្ពុជា ហើយបានប្រតិកម្មទៅនឹងភាពល្ងង់ខ្លៅរបស់លោក សម រង្ស៊ី ចំពោះគម្រោងព្រែកជីកដ៏សំខាន់មួយនេះ។ តាមរយៈអត្ថបទព័ត៌មានចុះនៅលើទំព័រកាសែត The Diplomat នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សរសេរដោយលោក David Hutt ក្រោមចំណងជើងថា ព្រែកជីកហ្វូណនតេជោនឹងមិនមានគោលបំណងយោធាទេ ដោយលោកបានគូសបញ្ជាក់ថា មានមតិចម្លែកមួយចំនួនដែលត្រូវបានលើកឡើងចុងក្រោយ​រួមទាំងការលើកឡើងរបស់លោក សម […]

ពលរដ្ឋខ្មែរ បើមិនយល់នយោបាយ ប្រឈមនឹងចាញ់បោកនយោបាយ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយមួយរូប ចង់ឃើញខ្មែរចេះដឹងប្រវត្តិសាស្ត្រច្បាស់ និងរៀនវិទ្យាសាស្ត្រនយោបាយឱ្យបានច្រើន។ ចង់ឃើញបែបនេះ ដោយលោកថា ចៀសវាងចាញ់បោកបរទេសទៀត ចៀសវាងការរងគ្រោះនឹងគេឆ្កឹះឆ្កៀលបំបែកបំបាក់ ឱ្យទន់ខ្សោយ…ដោយលោកសង្កត់ធ្ងន់ថា បើមិនយល់នយោបាយ ប្រឈមនឹងចាញ់បោកនយោបាយ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវ​នៃរាជបណ្ឌិត្យសភាកម្ពុជា​បានបណ្តុះបណ្តាលលើជំនាញ​សំខាន់ៗ រួមទាំង ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ វិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីនយោបាយ និងអំណាចពីទស្សនៈក្នុងស្រុក អន្តរជាតិ និងទស្សនៈប្រៀបធៀប។ ជាទូទៅ […]

មហាជនអស់សំណើច នៅពេលដែលក្រុមជ្រុលនិយមនៅក្រៅស្រុក «ភ្លើ តែធ្វើចេះ»

«ខ្ញុំអស់សំណើចនៅពេលដែលក្រុមជ្រុលនិយមនៅក្រៅស្រុកព្យាយាមធ្វើចេះទាំងដែលខ្លួនឯងមិនដឹងពីគម្រោង និង​ផលប្រយោជន៍នៃគម្រោងព្រែកជីក។ អ្នកដែលកំពុងតែគេងចំណេញនយោបាយពីគម្រោងព្រែកជីកនេះគឺមានតែក្រុមនៅក្រៅស្រុកជ្រុលនិយមទេ ដែលព្យាយាមកេងចំណេញនយោបាពីគម្រោងព្រែកជីកមួយនេះ ដោយការបង្កើតព័ត៌មានក្លែងក្លាយដោយគ្មានប្រភពមូលដ្ឋានច្បាស់និងត្រឹមត្រូវ ប្រឹងបំប៉ោងរឿងដោយមិនបានដឹងពីគម្រោងមួយនេះច្បាស់»។ នេះជាការលើកឡើងរបស់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដែលប្រតិកម្មទៅនឹងការចុះផ្សាយរបស់វិទ្យុ VOD Khmer មានចំណងជើងថា “គម្រោងព្រែកជីក​ហ្វូណនកំពុងបង្កើតមន្ទិលពុករលួយខ្នាតធំនិងកេងប្រវ័ញ្ចនយោបាយ”។ តាមគណនីហ្វេសប៊ុកឈ្មោះ ChiLun CPP បានសរសេរថា៖ «គម្រោងព្រែកជីក គឺជាគម្រោងដែលមានសារប្រយោជ​ន៍​ដល់សង្គមជាតិខ្មែរ ហើយសម្រាប់គម្រោងនេះក៏រដ្ឋាភិបាលបានផ្សាព្វឱ្យដឹងពីគោលបំណងនិងសារប្រយោជន៍ដល់សង្គមជាតិដែរ គ្មានអ្វីដែលជាមន្ទិលសង្ស័យ និងការពុករលួយខ្នាតធំអ្វីនោះទេ»។ ចំណែកម្ចាស់គណនីហ្វេស​ប៊ុក​ឈ្មោះ […]

នាយករដ្ឋមន្ត្រីកម្ពុជា មិនអនុញ្ញាតឲ្យមានការបណ្តុះពន្លកវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសមិនអាចអនុញ្ញាតឱ្យសមាសធាតុណាមួយនៃសង្គម បណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយមម្ដងទៀតបានឡើយ តាមរយៈការជំរុញការតស៊ូវណ្ណៈ, ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរ, ការផ្លាស់ប្ដូររបបដោយផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីបើកសន្និសីទស្ដីពី «អនាគតកម្ពុជា គ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃចន្ទ ទី២០ ឧសភា ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ»។ សម្តេចធិបតីបានថ្លែងថា កំហុសអតីតកាល បានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និងជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ […]

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមត្ថកិច្ចសហការជាមួយវៀតណាមធ្វើការស្វែងរកជនដែលជេរតាមរយៈចូលខាំមិនក្នុងបណ្តាញសង្គម TikTok 

លើបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៩ ខែឧសភាម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យសមត្ថកិច្ចកម្ពុជាសហការជាមួយវៀតណាមស្វែងរកជនអនាមិក

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យទូតជប៉ុនចាំមើលថា នៅពេលដែលចលនាជ្រុលនិយមត្រូវកាត់បន្ថយនៅក្នុងតំបន់ ស្ថានការណ៍ប្រជាធិបតេយ្យនឹងល្អប្រសើរ រួមទាំងកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ប្រាប់ឲ្យលោក អឹអិណុ អាហ្សឹហ្ស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចាំមើលថា នៅពេលដែលចលនាជ្រុលនិយមត្រូវកាត់បន្ថយនៅក្នុងតំបន់ ស្ថានការណ៍ប្រជាធិបតេយ្យ នឹងល្អប្រសើរ រួមទាំងកម្ពុជា។ តាមការព្យាករណ៍របស់សម្តេច នៅពេលអស់ចាស់ជ្រុលនិយម ក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ។ សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងពេលចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅនិវេសនដ្ឋានទូតជប៉ុន រាជធានីភ្នំពេញ។ សម្ដេចតេជោ បានថ្លែងថា […]

អ្នកតាមដានអំពាវនាវដល់អ្នកនយោបាយ ឈប់ភ្ជាប់កម្ពុជាទៅនឹងការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាច

អ្នកតាមដានស្ថានការណ៍នយោបាយ លោកបណ្ឌិត យង់ ពៅ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ អំពាវនាវដល់អ្នកនយោបាយ ឈប់ភ្ជាប់កម្ពុជាទៅនឹងការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ ការអំពាវនាវនេះ ខណៈដែលអ្នកនយោបាយប្រឆាំង សារព័ត៌មានបរទេស និងអ្នកវិភាគមួយចំនួន យកគម្រោងព្រែកជីកហ្វូណន​តេជោ ភ្ជាប់នឹងបញ្ហានយោបាយ ភ្ជាប់នឹងក្របខណ្ឌភូមិសាស្ត្រ ហើយមានទំនោរឆ្ពោះទៅរកការប្រឆាំងចិន។ លោកបណ្ឌិត យង់ ពៅ សង្ឃឹមមុតមាំថា រាជរដ្ឋាភិបាលនឹងពុះពារកិច្ចការសាងសង់ព្រែកជីកហ្វូណន តេជោ ទាល់តែបាន ដើម្បីជាតិរឹងមាំ។ […]

សម្តេចតេជោ ហ៊ុន សែន អំពាវនាវបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៦ឧសភា

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងទាំងអស់នៅទូទាំងប្រទេសទៅបោះឆ្នោត