សម្តេចតេជោមានប្រសាសន៍ប្រាប់ទៅអង្គវេទិកាថា ក្នុងរយៈពេល៦០ឆ្នាំមកនេះអាស៊ានបានជួបបញ្ហាជាច្រើន
Category: នយោបាយ
សម្តេច សាយ ឈុំ៖ រដ្ឋាភិបាលថ្មីដឹកនាំដោយអ្នកបន្តវេនវ័យក្មេង សកម្ម រស់រវើក និងផ្តល់ផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល មើលឃើញថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងចាត់តាំងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១យ៉ាងសកម្ម រស់រវើកប្រកបដោយផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងទំនុកទុកចិត្តរបស់គណបក្សប្រជាជន និងប្រទេសជាតិ ។ ការលើកឡើងរបស់សម្តេច សាយ ឈុំ ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៣ នៅថ្ងៃទី០២ […]
ឯកឧត្តម ស សុខា បញ្ជាក់ជាថ្មីថា ក្រុមប្រឆាំងជ្រុលនិយម បន្តប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ បំបែកបំបាក់ឯកឧត្តមនិងថ្នាក់ដឹកនាំកំពូល
ក្នុងសារផ្ញើជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្របខណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កន្លងទៅ និងជាបន្តបន្ទាប់ ការប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាងខ្ញុំ និងថ្នាក់ ដឹកនាំកំពូល ឬរវាងថ្នាក់ដឹកនាំផ្សេងទៀត និងថ្នាក់ដឹកនាំកំពូល គឺជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុល និយមមួយក្តាប់តូចនៅក្រៅប្រទេសតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីឆន្ទៈ និងគោលជំហររបស់ឯកឧត្តមនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត […]
មេបាតុកម្មក្បាលធំខួរតូច ស្រែកចង់បានប្រជាធិបតេយ្យ តែចង់ឲ្យកម្ពុជាសង់របងបន្លារលួសដូចកូរ៉េខាងជើង
ក្នុងខណៈពេលដែលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស កំពុងមានសន្ទុះរួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី បែរជាក្រុមប្រឆាំងមួយក្តាប់តូច នៅតែរក្សាទម្លាប់ចាស់គំរឹលរបស់ពួកគេ គឺប្រឆាំងគ្រប់រឿងទាំងអស់ សូម្បីតែផលប្រយោជន៍ជាតិរបស់ខ្លួនឯង។ បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ មិនថាអ្នកនៅក្នុងប្រទេស ឬអ្នកនៅក្រៅស្រុក និងមានចាប់តាំងពីកុមារតូចៗ រហូតដល់លោកយាយលោកតាសុទ្ធតែបានចូលរួមចំណែក ទោះតិច ឬច្រើនក្តី ក្នុងយុទ្ធនាការគៀគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងដែលផលប្រយោជន៍ជាតិខ្មែរនេះ ត្រូវបានក្រុមប្រឆាំងអគិតិបន្តចេះតែអុចអាលប្រជាពលរដ្ឋ យករូបភាពនេះរូបភាពនោះមកបំភ្លៃ ដើម្បីឱ្យប្រជាជនបាត់ជំនឿលើរាជរដ្ឋាភិបាល។ […]
ទូតចិនថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា កងទ័ពធ្វើរដ្ឋប្រហារទម្លាក់សម្តេចធិបតី និងចាប់ខ្លួនសម្តេចតេជោ
លោក Wang Wenbin បានប្រកាសថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា កងទ័ពធ្វើរដ្ឋប្រហារទម្លាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត
អ្នកនាំពាក្យ ប្រកាសថ្កោលទោសចំពោះក្រុមជ្រុលនិយមដែលផ្សព្វផ្សាយបំផ្លើសខុសការពិត ថាសម្តេច ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី
អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្កោល ទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និងបញ្ចូលសម្លេងផ្សព្វផ្សាយតាម បណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ។ នៅក្នុងសេចក្តីប្រកាសថ្កោលទោស នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ជាថ្មីម្តងទៀត អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង បានប្រកាសជាឱឡារិកថា ការផ្សេព្វផ្សាយនេះជាព័ត៌មានមូលបង្កាច់ បំផ្លើសការពិតដែលមានចរិតញុះញង់ […]
ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ច្រានចោលការលើកឡើងថា សម្តេច ស ខេង នឹងជាបេក្ខភាពនាយករដ្ឋមន្ត្រី
ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានចេញមកច្រានចោល ចំពោះការលើកឡើងជាព័ត៌មាននិងជាមតិនៅលើគេហទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា សម្តេចនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅពេលថ្មីៗនេះមានការលើកឡើងជាព័ត៌មាននិងជាមតិនៅលើគេហទំព័រ ហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា សម្តេចនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។ […]
(វីដេអូ)ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាមានសំណាងដែលមានរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជាប្រកបដោយយុទ្ធសាស្រ្តរឹងមាំការពារសន្តិភាព
ថ្លែងក្នុងកម្មវិធីសន្និសីទរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញពីការសោកស្ដាយដែលកម្ពុជាមានក្រុមប្រឆាំងជ្រុលនិយមមួយ ដែលប្រឆាំងសូម្បីតែផលប្រយោជន៍ជាតិ ហើយការប្រឆាំងបែបនេះ ផលដែលទទួលបានភាពសាបរលាបដោយឯកឯង។ អត្ថបទ និងវីដេអូ៖ ពុទ្ធិកា
(វីដេអូ) ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ ថាពួកជ្រុលនិយមកំពុងធ្វើឲ្យមានការបែងចែកស្រទាប់វណ្ណៈរស់នៅរបស់ពលរដ្ឋនៅកម្ពុជា
ក្នុងកម្មវិធីសន្និសីទបង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ក្រុមជ្រុលនិយមនៅក្រៅប្រទេសឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ ថាពួកជ្រុលនិយមកំពុងធ្វើឲ្យមានការបែងចែកស្រទាប់វណ្ណៈរស់នៅរបស់ពលរដ្ឋនៅកម្ពុជា ដោយពួកគេចែកចាយពាក្យសម្អប់ កំហឹង ការវែកញែកឱ្យឆ្ងាយពីគ្នារវាងស្រទាប់វណ្ណៈ បង្កឱ្យមានបញ្ហារវាងខ្មែរ និងខ្មែរ។ អត្ថបទនិងវីដេអូ៖ ពុទ្ធិកា