ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងតាមតេឡេក្រាមថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ឯកឧត្តមបានឆ្លើយសំណួរអ្នកសារព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាតាមការស្រមើស្រមៃរបស់ខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមសូមបញ្ជាក់ជូនជាថ្មីដូចតទៅ៖ ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ហេតុអ្វី? ទី១. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកើតចេញពីការបោះឆ្នោត ស្របច្បាប់ដោយប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់។ នេះសបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចនេះតែងប្រព្រឹត្តខុសច្បាប់ជារៀងរហូតមក […]
Category: នយោបាយ
ក្បាលម៉ាស៊ីនបក្សភ្លើងទៀននៅក្រុងច្បាមននិងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺចំនួន១៣នាក់ ប្រកាសផ្តាច់ខ្លួននិងសុំរួមរស់ជាមួយបក្សប្រជាជនកម្ពុជា
ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ក្នុងរចនាសម្ព័ន្ធ សង្កាត់សុព័រទេព ១រូប, សង្កាត់កណ្ដោលដុំ ៥រូប ក្នុងក្រុងច្បារមន, ឃុំភារីមានជ័យ៦រូប និងឃុំទួលអំពិល ១រូប ក្នុងស្រុកបរសេដ្ឋ នៃខេត្តកំពង់ស្ពឺ សរុបរួមចំនួន១៣រូប បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង […]
នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រឱ្យមានស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគាំទ្រឱ្យមានស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ។ សម្តេចធិបតីបានថ្លែងបែបនេះ ពីលើវេទិកាសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីជាតិនិយម ត្រូវតែមាន។ បើគ្មានស្មារតីជាតិនិយមទេ គឺយើងគ្មានជាតិនោះឡើយ។ សម្តេចធិបតីប្រកាសធានាថា កម្មវិធីតំបន់អភិវឌ្ឍន៍ត្រីកោណ មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ […]
សម្តេចតេជោ ហ៊ុន សែន៖ ឱអនិច្ចាក្រុមប្រឆាំងជ្រុលនិយម តើពួកអ្នកចេះតែវិធីកុហកបោកប្រាស់នេះឬ?
«តើប្រជាជននៅខេត្តឧត្តរមានជ័យនិយាយដោយឡែក និងប្រជាជនកម្ពុជានិយាយរួមយល់យ៉ាងណាដែរនូវការភូតកុហក់បោកប្រាស់បែបនេះ? តើវាហួសហេតុពេកឬទេ?» នេះជាសំនួររបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រោយស្ត្រីជាសកម្មជនគណបក្សប្រឆាំងម្នាក់ បង្ហោះវីដេអូដោយលើកឡើងថារាជរដ្ឋាភិបាលបានប្រគល់ខេត្តឧត្តរមានជ័យ ទៅអោយវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មួយរយ:មកនេះ មានការចោទប្រកាន់ថារាជរដ្ឋាភិបាលបានកាត់ដី៤ខេត្ត រួមមានក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ឱ្យទៅវៀតណាម។ ហើយមកដល់ពេលនេះចេញ ឧត្តរមានជ័យ អាចថ្ងៃស្អែកមានខេត្តផ្សេងឬទូទាំងប្រទេសក៏មិនដឹង […]
អ្នកជំនាញ៖ តំបន់ត្រីកោណ CLV ផ្ទុះឡើងដោយសារតែមានអ្នកចង់ឲ្យរឿងនេះក្លាយជារឿងក្ដៅចំណេញនយោបាយ
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ត្រូវបានផ្ដួចផ្ដើមតាំងពីឆ្នាំ ១៩៩៩ ដែលមកទល់នឹងពេលនេះមានរយៈពេល ២៥ឆ្នាំ
បណ្តាប្រទេស CLV ទទួលស្គាល់ភាពរីកចម្រើនកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ
បណ្ដាប្រទេសទាំងអស់ CLV តែងតែបានកត់សម្គាល់នូវអ្វីដែលជាវឌ្ឍនភាពរីកចម្រើនជាបន្ដបន្ទាប់ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ
ហូរហែមិនដាច់! សមាជិកបក្សប្រឆាំងកាន់ច្រើនឡើងៗ សុំរួមរស់ជាមួយបក្សកាន់អំណាច
នៅដើមសប្តាហ៍នេះ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តកាន់តែច្រើនឡើងៗ។ មិនតែប៉ុណ្ណោះ ក្រៅពីការសុំចុះចូលជាមួយគណបក្សកាន់អំណាច សមាជិកបក្សប្រឆាំងទាំងនោះ ក៏បានប្រកាសថ្កោលទោសលោក សម រង្ស៊ី ផងដែរ។ តាមរយៈតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀន ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចំនួន ៥រូបបានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំងនេះ […]
ប្រកាសក្រុមការងារចលនាកសាង សមាជិកគណបក្សប្រជាជនកម្ពុជា នៅខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ចំនួន៧០នាក់ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ។
គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលស្គាល់សមាជិកថ្មីមកពីបក្សនយោបាយផ្សេងៗជាង ២០០នាក់
គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ប្រកាសទទួលស្គាល់សមាជិកបក្សថ្មី ចំនួន២១៤នាក់ ដែលអតីតសកម្មជនមកពីគណបក្សនយោបាយផ្សេងៗ ក្នុងនោះមកពីអតីតគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន១៩៧ នាក់ និងគណបក្សឆន្ទៈខ្មែរ ចំនួន១៧នាក់។ ពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីនេះ ក្រោមវត្តមានឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណប្រចាំការគណ:កម្មាធិការបក្សខេត្តបាត់ដំបង […]
ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការការទូត និងនយោបាយកម្រិតជាន់ខ្ពស់បន្ថែមទៀត
កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយ ឯកឧត្ដម តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងជំនួបពិភាក្សានេះ សម្តេចធិបតី […]