ឯកឧត្តម ស សុខា ​បញ្ជាក់ជាថ្មីថា ក្រុមប្រឆាំងជ្រុល​និយម បន្តប្រឌិតព័ត៌មា​នក្លែងក្លាយ ញុះញង់ បំបែកបំបាក់ឯកឧត្តមនិ​ងថ្នាក់ដឹកនាំកំពូល

ក្នុងសារផ្ញើជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្របខណ្ឌក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កន្លងទៅ និងជាបន្តបន្ទាប់ ការប្រឌិតព័ត៌មានក្លែងក្លាយ ញុះញង់ អុចអាល បំបែកបំបាក់រវាងខ្ញុំ និងថ្នាក់ ដឹកនាំកំពូល ឬរវាងថ្នាក់ដឹកនាំផ្សេងទៀត និងថ្នាក់ដឹកនាំកំពូល គឺជាឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុល និយមមួយក្តាប់តូចនៅក្រៅប្រទេសតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីឆន្ទៈ និងគោលជំហររបស់ឯកឧត្តមនោះឡើយ។ ឯកឧត្តមអភិសន្តិបណ្ឌិត […]

មេបាតុកម្មក្បាលធំខួរតូច ស្រែកចង់បានប្រជាធិបតេយ្យ​ តែចង់ឲ្យកម្ពុជាសង់របងបន្លារលួសដូចកូរ៉េខាងជើង

ក្នុងខណៈពេលដែលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស កំពុងមានសន្ទុះរួបរួមគ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី បែរជាក្រុមប្រឆាំងមួយក្តាប់តូច នៅតែរក្សាទម្លាប់ចាស់គំរឹលរបស់ពួកគេ គឺប្រឆាំងគ្រប់រឿងទាំងអស់ សូម្បីតែផលប្រយោជន៍ជាតិរបស់ខ្លួនឯង។ បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ មិនថាអ្នកនៅក្នុងប្រទេស ឬអ្នកនៅក្រៅស្រុក និងមានចាប់តាំងពីកុមារតូចៗ រហូតដល់លោកយាយលោកតាសុទ្ធតែបានចូលរួមចំណែក ទោះតិច ឬច្រើនក្តី ក្នុងយុទ្ធនាការគៀគរមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមខ្សែបន្ទាត់ព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងដែលផលប្រយោជន៍ជាតិខ្មែរនេះ ត្រូវបានក្រុមប្រឆាំងអគិតិបន្តចេះតែអុចអាលប្រជាពលរដ្ឋ យករូបភាពនេះរូបភាពនោះមកបំភ្លៃ ដើម្បីឱ្យប្រជាជនបាត់ជំនឿលើរាជរដ្ឋាភិបាល។ […]

ទូតចិនថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា កងទ័ពធ្វើរដ្ឋប្រហារទម្លាក់សម្តេចធិបតី និងចាប់ខ្លួនសម្តេចតេជោ

លោក Wang Wenbin  បានប្រកាសថ្កោលទោសចំពោះអ្នកប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាភាសាចិនមួយថា កងទ័ពធ្វើរដ្ឋប្រហារទម្លាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត

អ្នកនាំពាក្យ ប្រកាសថ្កោលទោសចំពោះក្រុមជ្រុលនិយម​ដែលផ្សព្វ​ផ្សា​យ​​បំផ្លើស​ខុស​ការពិ​ត​ ថាសម្តេច ស ខេង នឹងក្លាយ​ជានាយករដ្ឋមន្ត្រី

អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្កោល ទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និងបញ្ចូលសម្លេងផ្សព្វផ្សាយតាម បណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង នឹងក្លាយជានាយករដ្ឋមន្ត្រី នាពេលខាងមុខ។ នៅក្នុងសេចក្តីប្រកាសថ្កោលទោស នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ជាថ្មីម្តងទៀត អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង បានប្រកាសជាឱឡារិកថា ការផ្សេព្វផ្សាយនេះជាព័ត៌មានមូលបង្កាច់ បំផ្លើសការពិតដែលមានចរិតញុះញង់ […]

ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ច្រាន​ចោល​ការលើកឡើង​ថា​ សម្តេច ស ខេង នឹង​ជាបេក្ខភាព​នាយករដ្ឋមន្ត្រី

ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានចេញមកច្រានចោល ចំពោះការលើកឡើងជាព័ត៌មាននិងជាមតិនៅលើគេហទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា សម្តេចនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅពេលថ្មីៗនេះមានការលើកឡើងជាព័ត៌មាននិងជាមតិនៅលើគេហទំព័រ ហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថា សម្តេចនឹងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលខាងមុខ។ […]

(វីដេអូ)ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា​​មានសំណាងដែលមានរដ្ឋា​ភិបា​ល​ដឹកនាំ​​ដោយ​បក្សប្រ​ជាជន​កម្ពុជា​​ប្រកបដោយ​​យុទ្ធសាស្រ្តរឹងមាំការពារ​​សន្តិភាព

ថ្លែងក្នុងកម្មវិធីសន្និសីទរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញពីការសោកស្ដាយដែលកម្ពុជាមានក្រុមប្រឆាំងជ្រុលនិយមមួយ ដែលប្រឆាំងសូម្បីតែផលប្រយោជន៍ជាតិ ហើយការប្រឆាំងបែបនេះ ផលដែលទទួលបានភាពសាបរលាបដោយឯកឯង។ អត្ថបទ និងវីដេអូ៖ ពុទ្ធិកា

(វីដេអូ) ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ ថាពួកជ្រុលនិយ​ម​កំពុង​ធ្វើ​ឲ្យមានការបែងចែក​ស្រទាប់​វណ្ណៈរស់នៅ​​របស់ពលរដ្ឋ​នៅ​​កម្ពុជា

ក្នុងកម្មវិធីសន្និសីទបង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ក្រុមជ្រុលនិយមនៅក្រៅប្រទេសឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ ថាពួកជ្រុលនិយ​ម​កំពុង​ធ្វើ​ឲ្យមានការបែងចែក​ស្រទាប់​វណ្ណៈរស់នៅ​​របស់ពលរដ្ឋ​នៅ​​កម្ពុជា ដោយពួកគេចែកចាយពាក្យសម្អប់ កំហឹង ការវែកញែកឱ្យឆ្ងាយពីគ្នារវាងស្រទាប់វណ្ណៈ បង្កឱ្យមានបញ្ហារវាងខ្មែរ និងខ្មែរ។ អត្ថបទនិងវីដេអូ៖ ពុទ្ធិកា

សម្តេច ស ខេង៖ មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស តែងតែប្រើវិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកលពុតត្បុត

សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីថា ជំហររបស់សម្តេចចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺពុំមានអ្វីប្រែប្រួលនោះទេ។ ការបញ្ជាក់របស់សម្តេចក្រឡាហោមនេះ ក្រោយពេលដែលនាពេលថ្មីៗនេះ មានក្រុមជនអគតិមួយចំនួន ឆ្លៀតឱកាស «ដុតឱ្យខ្លោច រោចឱ្យឆៅ» តាមរយៈការធ្វើសកម្មភាពកាត់យកខ្លឹមសារសម្លេង និងវីដេអូរបស់សម្តេច មកផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែក បំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យ មកលើជំហររបស់សម្តេច ចំពោះគណបក្សប្រជាជនកម្ពុជា […]

សម្តេចនាយករដ្ឋមន្ត្រី៖ ឆ្នាំ១៩៩៩ នៅរដ្ឋសភាមានបក្សច្រើនរួមទាំងបក្សសម រង្ស៉ី ដែរ ហេតុអ្វីមិនតវ៉ារឿងកិច្ចសហប្រតិបត្តិការតំបន់អភិ​វឌ្ឍន៍​ត្រីកោណ?

«ខ្ញុំសួរដូចឆោត កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះមានតាំងពីឆ្នាំ១៩៩៩ គណបក្សប្រជាជនមិនមែនជាគណបក្សដែលដឹកនាំសភាម្នាក់ឯងទេ ពីឆ្នាំ១៩៩៩ មាន ៣គណបក្ស ២០០៣ គណបក្សរបស់លោកនឹង (បក្ស សម រង្ស៉ី) ក៏មាននៅក្នុងសភាដែរ មិចក៏មិនតវ៉ាជំទាស់ពេលនោះ ស្ងាត់ម្លេះបានន័យថា អស់លោកក៏យល់ថា កិច្ចព្រមព្រៀងនេះមិនគ្រោះថ្នាក់ ទើបឯងឥលូវឃើញចាប់ផ្តើមបំផុស ឃើញចរន្តចាប់ផ្តើមដុតបន្ថែម ចុះ​ពេលដែលនៅសមាជិកសភា គណបក្សមាន ៥៥កៅអី ក្នុងសភា មិចក៏មិននិយាយរឿងនឹង?»។ នេះជាការចោទសួររបស់សម្តេចធិបតី ហ៊ុន […]