លោក ជា ប៉ូច អ្នកនយោបាយបក្សប្រឆាំងដែលធ្លាប់ប្តេជ្ញាចិត្តផ្តួលរំលំរាជរដ្ឋាភិបាល វេចបង្វិចទៅព្យាបាលជំងឺនៅថៃជាបន្ទាន់

លោក ជា ប៉ូច សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀត ត្រូវបញ្ជូនទៅព្យាបាលជំងឺនៅថៃជាបន្ទាន់ ក្រោយពីជំងឺចាស់រើឡើងខ្លាំង។ អ្នកនយោបាយបក្សប្រឆាំងនេះ បានបង្ហោះលើហ្វេសប៊ុកនៅថ្ងៃទី១៣ ខែឧសភាថា៖ “ជំងឺបេះដូងរេីឡេីងវិញជាខ្លាំងត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃជាបន្ទាន់”។ សូមបញ្ជាក់ថា លោក ជា ប៉ូច ធ្លាប់ជាអ្នកប្រកាសប្តេជ្ញាផ្តួលរំលំសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។ តាមខ្លីបសំឡេងដែលសម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងពីគោលដៅរឈ្មោះជា ប៉ូចនេះ ថានឹងទម្លាក់សម្តេចឲ្យបាន ដែលជាសម្តីនិយាយប្រហែល២ខែមុននេះ។ […]

សម្តេចតេជោ ហ៊ុន សែន កំណត់យកក្រោយថ្ងៃបោះឆ្នោតរួចទទួលជួបមេដឹកនាំបក្សភ្លើងទៀន ដែលធ្លាប់ប្តេជ្ញាចិត្តផ្តួលរំលំសម្តេច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំណត់យកក្រោយថ្ងៃបោះឆ្នោតរួចនៅខែកកក្កដា ទទួលជួបថ្នាក់ដឹកនាំគណបក្សភ្លើងទៀនតាមការស្នើសុំរបស់គណបក្សនេះ។ សម្ដេចតេជោចាត់ទុកបក្សប្រឆាំងនេះថា មានគំនិតច្របូកច្របល់ដោយសុំជួបជាមួយនឹងសម្ដេចតែបានប្រើលោក ជា ប៉ូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំសម្ដេចប្រហែល ២ខែមុន។ តែយ៉ាងណា ការអនុញ្ញាតទទួលជួបនេះ​សម្តេចក៏ចង់ដឹងថាតើជា ប៉ូច ទំលាក់សម្ដេចដោយរបៀបណា? ក្នុងសារនៅយប់ថ្ងៃទី១៣ ខែឧសភា សម្តេចតេជោ បានបញ្ជាក់ថា៖ «ថ្ងៃនេះជាមួយ និងសារគំរាមបង្កចលាចលទូទាំងប្រទេស ក្រោមហេតុផលតស៊ូមតិ ដោយសេចក្តីប្រកាសព័ត៌មានផង និងដោយការប្រកាសរបស់ […]

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យកម្លាំងប្រដាប់អាវុធត្រៀមចាត់វិធានការចំពោះមេដឹកនាំបក្សភ្លើងទៀន ដែលបំផុសឲ្យមានចលាចលក្នុងសង្គម

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមានដល់គណបក្សភ្លេីងទៀន ដែលបំផុសឲ្យមានការប្រមូលផ្ដុំបង្កចលាចលក្នុងសង្គម។​សម្តេចបានព្រមានដល់គណបក្សនេះ កុំបំផ្លាញសណ្ដាប់ធ្នាប់សង្គម និងធ្វេីឲ្យប៉ះពាល់ដល់ការប្រព្រឹត្តទៅនៃព្រឹត្តិការណ៍ស៊ីហ្គេមនាពេលនេះ បើដូច្នោះទេនឹងត្រូវទទួលលទ្ធផលទៅនឹងទង្វេីរបស់ខ្លួន ជាពិសេសគឺការអនុវត្តផ្លូវច្បាប់។ តាមរយៈសារបន្ទាន់មួយ នៅល្ងាចថ្ងៃទី១៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធត្រូវចាត់វិធានការជាបន្ទាន់ មិនឲ្យប្រមូលផ្តុំតវ៉ានោះឡើយ ដោយត្រូវចាប់ខ្លួនភ្លាមៗចំពោះមេដឹកនាំគណបក្សភ្លើងទៀន ទាំងថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ ដោយមិនអនុញ្ញាតឲ្យមានការរំខាននៃការរៀបចំព្រឹត្តិការស៊ីហ្គេមនៅកម្ពុជានោះឡើយ។ សម្ដេចតេជោ ក៏ប្រាប់ឲ្យពន្ធនាគាររៀបចំដើម្បីទទួលមេដឹកនាំគ្រប់ជាន់ថ្នាក់របស់គណបក្សភ្លើងទៀន […]

សម្តេចក្រឡាហោម ស ខេង៖ គ្មានតំណាងរាស្ត្រជំនាន់ណា ធ្វើបានប្រហែលតំណាងរាស្ត្រជំនាន់គណបក្សប្រជាជនកាន់អំណាចនេះទេ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង មានប្រសាសន៍ថា “ប្រាកដណាស់ គ្មានតំណាងរាស្ត្រជំនាន់ណា ដែលធ្វើបានប្រហែលតំណាងរាស្ត្រជំនាន់គណបក្សប្រជាជនកម្ពុជាកាន់អំណាចនេះទេ។ នេះជាការពិត ដោយគ្មានការនិយាយអួតអាងខុសពីការជាក់ស្តែងនោះទេ”។ សម្តេចក្រឡាហោម បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែតនិងសមិទ្ធផលនានា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ […]

មកដឹងពីចំណុចសំខាន់ៗ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធនៅឥណ្ឌូនេស៊ី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ។ យោងតាមសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាប៊ូ សាធារណរដ្ឋឥណ្ឌូនេស៊ីរយៈពេល ២ថ្ងៃនេះ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំទាំងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដូចខាងក្រោម៖ អត្ថបទ៖ អក្ខរា

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូ ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃកន្លងមកនេះ ប្រកបដោយលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់។

មេដឹកនាំអាស៊ាន ប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន និងកសាងទំនាក់ទំនងខាងក្រៅតំបន់អាស៊ាន

កិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី រយៈពេល២ថ្ងៃ ក្នុងនោះមេដឹកនាំនៃប្រទេសអាស៊ាន បានបង្ហាញនូវការប្តេជ្ញារួមគ្នា ថា នឹងខិតខំញាបន្តពង្រឹងសហគមន៍អាស៊ាន និងកសាងទំនាក់ទំនងខាងក្រៅរបស់អាស៊ានឱ្យកាន់តែរឹងមាំថែមទៀត។ នេះបើតាមការឱ្យដឹងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមបណ្តាញសង្គមហ្វេសប៊ុក កាលព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូចាកចេញពីក្រុង Labuan Bajo ប្រទេសឥណ្ឌូណេស៊ី ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញវិញ

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo រួចមក នៅម៉ោង១០.៥០នាទីព្រឹក(ម៉ោងនៅ Labuan Bajo ប្រទេសឥណ្ឌូនេស៉ី) ត្រូវនឹងម៉ោង ៩.៥០នាទីម៉ោងនៅកម្ពុជា ព្រឹកថ្ងៃទី១១ ឧសភា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

កម្ពុជា គូសបញ្ជាក់ពីសោកនាដកម្មនៅមីយ៉ាន់ម៉ា មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅឥណ្ឌូនេស៊ី

នៅមុនកិច្ចប្រជុំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដែលប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង​ឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើក​ទី៣៣ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣​។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី ពេញរយៈពេល២ថ្ងៃ ក្នុងនោះមេដឹកនាំនៃប្រទេសអាស៊ាន បាន​ឈានទៅចេញសេចក្តីថ្លែងការណ៍របស់ប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន និងវឌ្ឍនភាពក្នុងការសម្រេចបាន នូវអាទិភាពរបស់អាស៊ានឆ្នាំ២០២៣ ដែលមានគោលដៅពង្រឹងអាស៊ាន ជាអង្គការមួយដែលមានភាពរឹងមាំ និងសកម្ម ប្រកបជាមួយនឹងសមត្ថភាព ដែលត្រូវបានពង្រឹងនិងប្រសិទ្ធភាពស្ថាប័ន។