មហាជនកំពុងផ្ទុះប្រតិកម្មឆ្លើយតប ចាក់ចំៗ យ៉ាងចាស់ដៃ ទៅកាន់ជនក្បត់ជាតិ ត ជំនាន់ សម រង្ស៊ី ដោយបានចោទប្រកាន់ មកលើប្រមុខថ្នាក់នាំ ទាំងងងឹតងងុលទាំងដែលប្រជាពលរដ្ឋខ្មែរ យល់ និងស្គាល់យ៉ាងច្បាស់ ចំពោះគំនិតដ៏អាក្រក់ របស់ សម រង្ស៊ី រូមទាំងបក្ខពួករបស់ខ្លួន។
Category: នយោបាយ
សម្តេចតេជោ ហ៊ុន សែន ទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន តែនៅរងចាំការឆ្លើយរបស់លោក ជា ប៉ូច
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដែលបានបញ្ជាក់ថាគណបក្សពុំមានជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិត ឬឯកសារនានាដែលចេញដោយរូបវន្តបុគ្គល រួមទាំងលិខិតចំហរចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន មិនទទួលយកការសុំទោសពីលោក ជា ប៉ូច និងស្នើមេធាវីត្រៀមរៀបចំដំណើរការតាមផ្លូវច្បាប់លើពីរករណី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសមិនទទួលយកការសុំទោសពីលោក ជា ប៉ូច ដែលចង់ទម្លាក់សម្តេច និងថែមទាំងមានគម្រោងការអាក្រក់ ដែលត្រូវបានសម្តេចតេជោ លាតត្រដាងឲ្យបានដឹង។ តាមរយៈតេឡេក្រាមសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចបានបង្ហាញលិខិតសុំទោស និងលិខិតបដិសេធរបស់លោក ជា ប៉ូច ជាមួយនឹងសាររៀបចំដូចខាងក្រោម៖ រឿងជា ប៉ូចបានកើតឡើងច្រើនថ្ងៃហើយរាប់ទាំងជា ប៉ូចសរសេរលិខិតមកសុំទោសខ្ញុំកាលពីថ្ងៃ១៥ឧសភា២០២៣។ […]
អតីតតំណាងរាស្ត្របក្សប្រឆាំង និងជាមេធាវីល្បីម្នាក់ សុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារផ្ទៃក្នុងបក្សរញ៉េរញ៉ៃ
អតីតតំណាងរាស្ត្របក្សប្រឆាំង និងជាមេធាវីល្បីខាងកាន់សំណុំរឿងឲ្យសកម្មជនបក្សប្រឆាំងលោក កែត ឃី បានសម្រេចចិត្តលាលែងចេញពីសមាជិកភាពនៃគណបក្សភ្លើងទៀន និង លាឈប់ពីគ្រប់មុខដំណែងទាំងអស់នៅក្នុងគណបក្សនេះ ដោយសារតែការដឹកនាំផ្ទៃក្នុងគណបក្សនេះមានភាព រញ៉េរញ៉ែ គ្មានសណ្តាប់ធ្នាប់ អសមត្ថភាព មិនចុះសម្រុងគ្នា។ នេះបើតាមលិខិតគោរពជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ ក្នុងលិខិតនោះ លោក កែត ឃី […]
បេក្ខជនតំណាងរាស្ត្រខេត្តកណ្តាលរបស់បក្សភ្លើងទៀនមួយរូប ស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា
លោក ស៊ុយ ឆៃលាង ជាសមាជិកក្រុមការងារខេត្តកណ្តាលទទួលបន្ទុកចុះជួយស្រុកពញាឮ និងជា បេក្ខជនពេញសិទ្ធិឈរ ឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តកណ្តាលនៃគណបក្សភ្លើងទៀន បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានរួមចំណែកអភិវឌ្ឈ និងកសាងប្រទេសកម្ពុជាទៅថ្ងៃអនាគត ។
កម្ពុជា-អាហ្សង់ទីន ធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកដំបូង និងស្របទស្សនៈគ្នាលើសសរស្តម្ភបី
ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Claudio Javier Rozencwaig អនុរដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយការបរទេស នៃក្រសួងការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងការគោរពប្រណិប័តន៍ នៃសាធារណរដ្ឋអាហ្សង់ទីន បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកដំបូង រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ នៅទីក្រុង Buenos Aires កាលពីសប្តាហ៍មុន។ ក្រសួងការបរទេស បានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីការវិវត្តផ្នែកនយោបាយ […]
ក្រសួងមហាផ្ទៃ ណែនាំឲ្យគណបក្សមួយដាក់ពាក្យបណ្ដឹងទៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីបញ្ជាក់ភាពស្របច្បាប់របស់ខ្លួន
ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្សជាមុនសិន ក្នុងករណីស្នើសុំបញ្ជាក់ភាពស្របច្បាប់របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ។ តាមរយៈលិខិតរបស់រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហ៊ុន សម្រាបជូនលោក ហ៊ាង គឹមស្រឿន ប្រធានស្ដីទីគណបក្សមហាសាមគ្គីជាតិខ្មែរ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីស្នើសុំបញ្ជាក់ភាពស្របច្បាប់របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ក្រសួងមហាផ្ទៃ ស្នើឱ្យគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្ស។ បន្ទាប់មកត្រូវមានកំណត់ហេតុ […]
គ.ជ.ប បដិសេធគណបក្សភ្លើងទៀន ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស ភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌល រាជធានី ខេត្ត។
គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិករាប់ពាន់នាក់ បន្ថែមទៀត ជាពលករកម្ពុជា និងអ្នកប្រកបរបរផ្សេងទៀតនៅប្រទេសថៃ
គណបក្សប្រជាជនកម្ពុជា ទទួលបានសមាជិករាប់ពាន់នាក់ បន្ថែមទៀត ជាពលករកម្ពុជា និងអ្នកប្រកបរបរផ្សេងទៀតនៅប្រទេសថៃ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា មនុស្សតែម្នាក់គត់ដែលមិនស្វាគមន៍ចូលគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា សម្ដេច ទទួលយកសមាជិកគ្រប់ពីគណបក្សទាំងអស់ដែលផ្ដាច់ខ្លួននិងចង់ចូលរួមជាមួយនិងគណបក្សប្រជាជនកម្ពុជាលើកលែងតែមនុស្សម្នាក់ប៉ុណ្ណោះ។